Friday, October 7, 2022
Google search engine
Homeព័ត៌មានសិល្បៈនៅមើលចិត្តគ្នាសិនឬយ៉ាងណា? ហេតុអីស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន មិនប្រាកដរឿង​រៀប​ការ?

នៅមើលចិត្តគ្នាសិនឬយ៉ាងណា? ហេតុអីស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន មិនប្រាកដរឿង​រៀប​ការ?

~

ភ្នំពេញ៖ ពិធីការិនីធ្មេញចំពើសនាងហ៊ិន ច័ន្ទនីរ័ត្ន បានសម្ដែងភាពក្លាហានភ្លាមៗក្រោយ​ដំណឹង​ថានាងគាំ្រ​គ្រា​ចិត្តដោយសារតែម្ចាស់បទ”អាក្របី”លោកចេន បានរៀបការប្រពន្ធ​ចោលនាង​កាលពីថ្ងៃទី២២​ខែឧសភា​ឆ្នាំ​២០២២ ខណៈដែលថ្មីៗនេះដៃគូពិសសរបស់នាងលោកសេង មង្គល(ហូ ប៉ូ​សេង )ងាកទៅកៀកកើយ​អ្នក​មេ​ម៉ាយទ្រព្យស្ដុក ធ្វើឲ្យនាងពិបាកប្រឈមនោះ ទើបដើម្បី​ទប់​ស្កាត់រឿងគេ​និយាយឌឺដង​ឲ្យ​នាងថាគ្មានយ៊ីអ៊ុន​ស្នេហ៍ហើយឆ្វាក់តែដើរ​ជាន់​ដានចាស់គឺ​ប្រេះ​ឆាជាបន្ដបន្ទាប់នោះ អតីតFreshie រូបនេះបង្ខំចិត្តបង្ហាញប្រុស​កំពូលស្នេហ៍​ថ្មីជា​លោក​​គ្រូពេទ្យវ័យក្មេងដែលនាងនិង​បុ​រស​នោះបានសាងស្នេហាតាំងពីឆ្នាំ២០២០ មក​ម្លេះ។វិធីធ្វើឲ្យ​មហាជនកាន់​តែជឿរ​ជាក់ថា​ប្រុ​ស​នោះមិនមែននាងDrama ដូចគេ​សង្ស័យ​នោះ​នីត័្ន ថែម​ទាំង​ហ៊ាន​លាតត្រដាងរូបភាពនាង​ទៅដើរកមន្សាន្ដនៅប្រទេសបារាំងជាញឹកញាប់​ជា​មួ​យ​អតីតនិស្សិតពេទ្យទៀតផង ទើបធ្វើឲ្យរឿងរ៉ាវដែលគេថាស្រីស្អាតដូចច័ន្ទនីរ័ត្ន ច្រើន​តែ​អភ័ព្វ​ស្នេហ៍ប្រែទៅជាបែ​ជាស្ងប់​​ស្ងាត់ទៅវិញ។ប៉ុន្ដែច័ន្ទនីរ័ត្ន មិននិយាយឲ្យច្បាស់លាស់​នោះ​ទេថាតើនាងនឹងដឹកដៃរៀបការជាមួយលោកគ្រូពេទ្យនៅពេលណា បើទោះជាFan របស់​នាង​តែងតែផ្ដល់សំណួរនេះទៅនាងតាមTik Tok ជាញឹកញាប់ នៅពេលនាង​និងសង្សារ​បង្ហាញ​​ភាពជឿរជាក់​កគ្នាទៅវិញទៅមកដូចប្ដីប្រពន្ធទៅហើយក្ដី ។

~

~

ត្វីត្បិតតែហ៊ិន ច័ន្ទនីរ័ត្ន និងគូស្នេហ៍មើលទៅដូចជាចិត្ត១ថ្លើម១ទៅហើយក៍ដោយ ប៉ុ​ន្ដែតារារួមអាជីពខ្លះបាន​បង្ហា​ញការយល់ឃើញថាចំណងស្នេហារបស់ស្រីស្អាតរូបនេះអាចរក្សារបានយូអង្វែងឬឈានទៅមង្គលការនោះមិនមែនជារឿងងាយស្រួលទៅវិញ។ការស្ទាក់ស្ទើរថានីរ័ត្ន នឹងគ្រូពេទ្យអាច​ក្លា​យ​​ទៅ​ជាប្ដីប្រពន្ធគ្នាស្របច្បាប់ឬអត់​នាពេលខាងមុខ​នេះ​ដោយ​សារតែអ្វីដែលគ្រប់គ្នាគិត​ថា​ពិធីការិនីវ័យ៣២ឆ្នាំរូបស្រលាញ់​តែប្រុសក្មេង​ជាងខ្លួន​និង​ទាល់តែប្រុសនោះមានរូបរាងសង្ហារទើបអាចឆក់បេះដូងនាងបាននោះពេលនេះគឺការពិតដូចអ្វីដែលគេលើកឡើងមែន។

~

~

រឿងដែលសំខាន់ថែមទៀតនោះច័ន្ទនីរ័ត្ន ជានារីដែលមុខសញ្ញា​នៃការតាមប្រម៉ាញ់​ស្នេហ៍ពីសំណាក់​មន្រ្ដី​ធំៗ​​មួយ​ចំនួន និងប្រុសអ្នកមានទ្រព្យ ហេតុនេះ​ហើ​យបើពន្យាពេលរៀបការយូពេក​អាចនឹងធ្វើឲ្យ​ស្នេ​ហា​ប្រ​ឈម​ហានិភ័យជាមិនខាន។

~

~

គូរបញ្ជាក់ថាក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន តារាដែលសាងស្នេហ៍ជាចំហនៅឆ្នាំ២០២២ នេះមាន​ដូច​ជានាងទេព បូ្រព្រឹក្ស,​ប៉ាច គីមមួយ,ម៉ង់ ច័ន្ទកញ្ញា ,ហ្វា ហ្វា និងចំរើន សុភ័ក្រ ជាដើម។​សម្រាប់​នីរ័ត្ន វិញក្រៅពីបិតមាត់អ្នកដែលថា​នាងជានារីអភ័ព្វ​ស្នេហ៍បានតាមរយៈការបញ្ចេញ​មុខសង្សារថ្មីនោះ ការបង្អួតមុខអនាគតស្វាមីនាពេលនេះក៍​ធ្វើឲ្យប្រុស​​ដែលតាម​ញ៉ែនាងក៍​ត្រូវ​បានកាត់បន្ថយបានខ្លះៗផងដែរ ខណៈដែលប្រុសៗសម្បូរលុយដុលា្លរនៅតែ​ព្យាយាម​រា​យ​អន្ទាក់ស្នេហ៍មកលើនាងដដែល គឺទាល់តែនាងរៀបការប្ដីរួចទើបលែងមានអ្នក​តាមថ្ពក់​បេះ​ដូង​ទៀត​។តារាសិល្បៈជាច្រើនបានសម្ដែងការលើកសរសើរពីជំហរបស់នាងច័ន្ទនីរ័ត្ន តាំង​ពីនាងជាប់Freshie លេខ១កាលពីឆ្នាំ២០០៧ ពោលគឺឈានជើងចូលសិល្បៈអស់រយៈ​ពេល​១៥​ឆ្នាំ​មកហើយនាង​មិនជ្រួលជ្រើមនិង​អំណាចលុយដុល្លារនោះទេ ព្រោះបើនាងចង់​ធ្វើជាជំ​ទាវរស់​នៅលើគនរទ្រព្យដេកចាយលុយមិនចេះអស់​ហើយ​សុខចិត្តសាងស្នេហ៍​ដោយមិន​បើក​ចំហនោះ​គឺវាគ្មានអ្វីពិបាកឡើយសម្រាប់នាង។

~

~

ប៉ុន្ដែនីរ័ត្ន យកបេះដូងមក​សាង​ស្នេហ៍ពោលគឺ​បុរស​​នោះបើ​នាងគ្មានអារម្មណ៍ទេក៍មិនអាចមកប៉ៈប្រាណ​និងកា​យ៉ានាងបានដែរ។​តែអ្នកខ្លះ​បែ​ជា​ថាប្រុសដែលជាគូស្នេហារបស់តារាធ្មេញចំពើសរូបនេះគឺក្រៅពីមានវ័យក្មេង និងរូប​រាង​សង្ហារ​នោះ​​ដាច់​ខាត​ត្រូវតែជាកូនអ្នកមានដែរទើបអាចយកបេះដូង​នាងបានទៅវិញ។ការ​សម្អា​ង​បែប​នេះដោយសារតែ​គេ​ឃើញ​ច័ន្ទនីរ័ត្ន និងគូស្នេហ៍ច្រើនតែជិះរថយន្ដទំនើបៗ ហើយនាង​ចាយ​លុយជាច្រើនម៉ឺន​ដុល្លារ​ក្នុង១ឆ្នាំៗដើម្បីទៅដើរ​លេងនៅបរទេស។Fan របស់នីរ័ត្ន សង្ឃឹម​ថាចំណងស្នេហា​ថ្មី​របស់ពិធីការិនី​រូប​ស្រ​ស់​លើកនេះ​នឹងមិនបានតែ១​ផ្សេងបារី​ដូចលើកមុនៗ​ឡើយ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments