Friday, June 2, 2023
Google search engine
Homeព័ត៌មានសិល្បៈតារា​កំប្លែង លន់ ដា​ណេ ហាក់​ស្និទ្ធស្នាល​ជាមួយ​តារា Tik Tok មួយ​រូប ក្រោយ​កែស​ម្ជ​ស្ស​ស្រស់​ស្អាត

តារា​កំប្លែង លន់ ដា​ណេ ហាក់​ស្និទ្ធស្នាល​ជាមួយ​តារា Tik Tok មួយ​រូប ក្រោយ​កែស​ម្ជ​ស្ស​ស្រស់​ស្អាត

​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ទៅ​ដល់ តារា​កំប្លែង​ស្រី​ដែល​មាន​ភាព​ក្រមិចក្រមើម និង​សម្តីសំដៅ​ចាក់ទឹកមិនលេច​នោះ គឺ​អ្នក​នាង លន់ ដា​ណេ ប្រហែល​បងប្អូន​ប្រិ​យ​មិត្ត​បាន​ស្គាល់​ហើយ ដោយ​ស្រី​ស្រស់​រូប​នេះ កាន់តែ​លេចធ្លោ​បន្ថែម​ទៀត ក្រោយ​ពេល​អ្នក​នាង​កែស​ម្ជ​ស្ស ធ្វើ​អោយ​តារា​ស្រី​រូប​នេះ កាន់តែ​ក្មេង​ជាង​វ័យ និង​មាន​បុរស​ៗ​ជា​ច្រើន​ឆោម​រោម​សុំ​ស្នេហ៍​។

ប្រាកដ​ណាស់ កាលពី​ពេល​ថ្មី​ៗ​នេះ តារា​កំប្លែង​អ្នក​នាង ដា​ណេ បាន​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​តារា Tik Tok ម្នាក់ ដោយ​បង្ហោះ​សារ និង​ភាព​ល្អូកល្អិន​ជាមួយ​គ្នា​តាម​បណ្តាញ​សង្គម​ខុស​ពី​ធម្មតា ពោល​គឺ​ធ្វើ​អោយ​មហាជន​ជា​ច្រើន​ដាក់​ការ​សង្ស័យ​ថា តារា​រូប​នេះ កំពុង​តែ​បង្កាត់ភ្លើង​ស្នេហ៍ និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា Tik Tok មួយ​រូប​នេះ​ហើយ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​សន្តិភាព ដោយ​អ្នក​នាង លន់ ដា​ណេ ធ្វើការ​រៀន​រាប់​ថា មិន​ខ្វះ​ឡើយ​អ្នក​តាម​សុំ​ស្នេហ៍ សុំ​ស្រឡាញ់ ចង់បាន​លេខ​ទូរស័ព្ទ ពោល​គឺ​រឿង​ស្នេហា​នេះ អ្នក​នាង​សុំ​គិត​មើល​អោយ​យូរ​សិន ព្រោះ​សព្វថ្ងៃ អ្នក​នាង​ហាក់​មមាញឹក​ជាមួយ​ការងារ​សិល្បៈ តែ​អ្នក​នាង​ក៏​មិន​ប​ដិ​សេ​ដ​ចំពោះ​រឿង​ស្នេហា​នោះ​ដែរ ប្រសិនបើ​មាន​មនុស្ស​ប្រុស​ដែល​អ្នក​នាង​ត្រូវចិត្ត អ្នក​នាង​នឹង​ទទួលយក​ស្នេហា ពោល​គឺ​ជីវិត​មនុស្ស​ម្នាក់​កើតមក​រមែងតែ​មាន​គូរ​។

អ្នក​នាង​ថា បើ​ទាក់ទង​ជាមួយនឹង​ទំនាក់ទំនង​ជាមួយ​លោក ខៃ មក​រា ដែល​ជាតា​រា Tik Tok ដ៏​មាន​ប្រជាប្រិយភាព​នោះ អ្នក​នាង​សុំ​ធ្វើការ​លាក់​ទំនាក់ទំនង​សិន ដោយ​អ្នក​នាង សុំ​មិន​ធ្វើការ​បកស្រាយ​ទេ ហើយ​អ្នក​នាង​អាច​ត្រឹម​ជម្រាប​ជូន​ថា គ្រាន់តែ​ជា​ដៃគូ​រកស៊ី​ជាមួយ​គ្នា​។ បើ​និយាយ​ដល់​រឿង​ស្នេហា​ប្រហែល​សុំ​គិត​មើល​សិន​។

បើ​និយាយ​ដល់​ការ​កែស​ម្ជ​ស្ស​វិញ អ្នក​នាង​និយាយ​ថា ក្រោយ​ការ​កែ​សម្រស់​របស់​អ្នក​នាង​ក្មេង​ជាង​វ័យ​តែ​ម្តង ដោយ​មិត្ត​សិល្បៈ​ជា​ច្រើន​បាន​សរសើរ ជា​ពិសេស​ក្រោយ​កែ​រួច តារា​ស្រី​រូប​នេះ កាន់តែ​មាន​យីអ៊ុន​ក្រឺត​ៗ​ជាមួយ​ការងារ​សិល្បៈ និង​ការ​រកស៊ី​របស់​ខ្លួន​។ បើ​ទោះបីជា មមាញឹក​ជាមួយ​ការងារ​រកស៊ី​យ៉ាងណា ក៏​អ្នក​នាង​នៅ​តែ​បោះ​ជើង​លើ​វិ​ថី​នេះ ព្រោះ​សិល្បៈ​ជា​ឆ្នាំងបាយ​របស់​អ្នក​នាង ហើយ​អ្នក​នាង​មាន​កេរ្តិ៍ និង​ភាព​មានបាន​ក៏​ដោយសារ​សិល្បៈ​នេះ​ដែរ​។

គួរ​រំ​ម្លឹ​ក​ផង​ដែរ​ថា អ្នក​នាង លន់ ដា​ណេ ចាប់​អាជីព​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​២០០៥ ជា​តារាចម្រៀង និង​ជា​តារា​សម្តែង លុះ​ក្រោយមក​ឆ្នាំ​២០០៦ អ្នក​នាង​ក៏​ក្លាយជា​តារា​កំប្លែង និង​ចាប់​យក​អាជីព​មួយ​នេះ ដោយ​តែងតែ​សម្តែង​ជាមួយ​តារា​កំប្លែង​ចាស់វស្សា​នាយ​ក្រឹម រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ជា​ចុង​ក្រោយ អ្នក​នាង​ពិតជា​អគុណ​ខ្លាំង​ចំពោះ​ការ​គាំទ្រ ជា​ពិសេស​រឿង​ទំនាក់​ស្នេហា​នេះ​តែ​ម្តង ដែល​បងប្អូន​មហាជន​តែងតែ​បារម្ភ និង​សួរនាំ ដោយ​អ្នក​នាង​ចង់​ប្រាប់​ទៅ​មហាជន​ថា គ្រាន់តែ​ជា​ការ​ស៊ី​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments