Friday, June 2, 2023
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សូលី​កា ច្រៀង​ចម្រៀង​ភាសា​ថៃ​១​បទ ធ្វើ​ឱ្យ​អ្នកគាំទ្រ​លើក​ឡើង​គ្មាន​សំចៃមាត់​(​វី​ដេ​អូ​)

ពេជ្រ សូលី​កា ច្រៀង​ចម្រៀង​ភាសា​ថៃ​១​បទ ធ្វើ​ឱ្យ​អ្នកគាំទ្រ​លើក​ឡើង​គ្មាន​សំចៃមាត់​(​វី​ដេ​អូ​)

ភ្នំពេញ ៖ តារាចម្រៀង​ស្រី ក៏​ដូច​ជា​តារា​សម្ដែង​អ្នក​នាង​ពេជ្រ សូលី​កា បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រំជួលចិត្ត​ស្ទើរតែ​គ្រប់​ៗ​គ្នា​។ ក្រោយ​តារា​ស្រី​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​រូប​នេះ ចេញ​មុខ​មក​បង្ហោះ​នៅ​វី​ដេ​អូ​របស់​ខ្លួន​នៅ​ក្នុង​បណ្ដាញ​សង្គម Tik Tok ដោយ​ច្រៀង​ជា​ភាសា​ថៃ​យ៉ាង​ពីរោះ​រណ្ដំ អន្លង់​អ​ន្លោ​ច ហើយ​កំពុង​តែ​ទទួល​នៅ​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ហ្វេ​ន​ៗ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​។

ដោយ​មាន​អ្នកខ្លះ​យក​វី​ដេ​អូ និង​សេវ យក​ទៅ​បង្ហោះ​បន្ត​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Tik Tok ជា​ហូរហែ​ចែកចាយ​ជា​បន្តបន្ទាប់ រហូត​ធ្វើ​អោយ​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​នាំ​គ្នា​ស្ដាប់ ហើយ​លើក​សរសើរ​មិន​ដាច់​ពី​មាត់ ទាំង​គ្មាន​លាក់លៀម​ថា «​ឡូយ​ខ្លាំង​ណាស់​អាយ​ដល ចេះ​ច្រៀង​ភាសា​ថៃ​ទៀត គួរ​អោយ​ស្រលាញ់​ម្ល៉េះ​ទេ​លោក​អើយ​»​។

ក្រោយ​ពេល​ឃើញ​ច្រៀង​នៅ​បទ​ថៃ​មួយ​បទ​នេះ​ភ្លាម គេ​នាំ​គ្នា​សង្កេត​មើល​ទឹកមុខ​របស់​តារាចម្រៀង​ស្រី​អ្នក​នាង ពេជ្រ សូលី​កា ហាក់​ច្រៀង​បណ្ដើរ អួល​ដើម​.​ក​បណ្ដើរ ទឹកភ្នែក​រលីងរលោង ហាក់បីដូចជា​ស្លុង​ទៅ​តាម​អារម្មណ៍ ជា​ពិសេស​ការ​ដាក់​មនោសញ្ចេតនា​របស់​នាង​តែ​ម្ដង​។ រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​អ្នក​ដែល​ចូល​មើល​បទ​របស់​នាង​ហើយ​ទប់ទឹក​ភ្នែក​មិន​ជាប់​គ្រប់​ៗ​គ្នា ព្រោះ​ឃើញ​អ្នក​មេម៉ាយ​កូន​១​រូប​នេះ លើកយក​នៅ​បទ​មួយ​នេះ មក​ច្រៀង​ដូច​ត្រូវ​នឹង​សាច់​រឿង​របស់​ខ្លួនឯង​អ​ញ្ចឹ​ង​។ តែ​ក៏​មាន​អ្នក​និយាយ​លើកទឹកចិត្ត​នាង​ផង​ដែរ អោយ​រឹង​មាំ​បន្ត​ដើរទៅ​មុខ​ទៀត កុំ​ចុះចាញ់​នឹង​ព្រហ្ម​លិខិត​អោយ​សោះ​។ បើ​ទោះបីជា​ពេល​នេះ អ្នក​នាង មើលថែ​កូនប្រុស​របស់​ខ្លួន​តែ​ម្នាក់ឯង​ក៏​ដោយ មនុស្ស​យើង​ម្នាក់​ៗ​គ្មាន​នរណា​ចង់​បែក​បា​ក៊​គ្រួសារ​នោះ​ឡើយ តែ​ធ្វើ​យ៉ាងម៉េច​បើ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​។

បន្ទាប់​ពី​ឃើញ​កំពូល​តារាចម្រៀង​ស្រី អ្នក​នាង ពេជ្រ សូលី​កា បង្ហោះ​វី​ដេ​អូ​ច្រៀង​នៅ​ក្នុង​គណនី Tik Tok របស់​ខ្លួន​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ពី​មួយ​ទៅ​មួយ​បែប​នេះ​ថា «​សរសើរ​គាត់​បទ​ខ្មែរ​ក៏​ពីរោះ បទ​ថៃ​រឹតតែ​អ៊ែ​ម idol ក្នុង​បេះដូង​»​។ ចំណែក​ខ​មិន​ខ្លះ​ទៀត​ពោល​ចំ​ៗ​ថា «​សំឡេង​អើយ​សំឡេង សំឡេង​មិន​រើស​បទ​សោះ​» «​មិន​នឹក​ស្មានថា ច្រៀង​បទ​បទ​ថៃ ពីរោះ​ណាស់​» «​ពីរោះ​ខ្លាំង​ណាស់​អាយ​ដល​ក្នុង​បេះដូង​របស់​ញុ​ម​» «​ចែ​បទ​ថៃ និង​បង​ចេ​ន ធ្លាប់​ច្រៀង​ដែរ​តើ ពីរោះ​ដូច​គ្នា​» «​ចែ​អើយ បទ​ចែ អាច​ធ្វើ​បាន​សុំ MV មក បទ​នឹង​ពីរោះ​ណាស់​» «​ស្រលាញ់​សំឡេង​បង​ណាស់ ច្រៀង​បទ​អី​ក៏​ពីរោះ​ដែរ​» «​ពីរោះ​ណាស់​អូន សម្លេង​ស្តាប់​មិន​ជិនណាយ គួ​អោយ​ស្រឡាញ់​ណាស់​»​។

អ្នកខ្លះ​ទៀត​ក៏​បញ្ចេញមតិ​យ៉ាង​ដូច្នេះ​ថា​« មិន​និយាយ​មិន​បាន​តែ​ម្ដង ជា​តារាចម្រៀង​ស្រី​ដែល​មាន​ស្នាដៃ​មួយ​រូប នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ថែម​ទាំង​ចេះ​ច្រៀង​ភាសា​ថៃ​ទៀត ពិតជា​ឡូយ​ខ្លាំង​ណាស់​» «​អ្នក​ម៉ាក់​វ័យក្មេង​រូប​នេះ ពិតជា​មិនធម្មតា​មែន ចេះ​គ្រប់​ទម្រង់ មិន​ថា​បទ​អ្វី​នោះ​ទេ អាច​ច្រៀង​បាន​ទាំងអស់ នេះ​បាន​សមជា​តារា​ដែល​មាន​ទេព​កោសល្យ​មែន ច្រៀង​ក៏​បាន សម្ដែង​ក៏​បាន ភាសា​ថៃ​ក៏​អាច​ច្រៀង​បាន ចេះ​មួយ​ចប់​តែ​ម្ដង​ហើយ​» និង​នៅ​មាន​ពាក្យ​លើក​សរសើរ​ជា​ច្រើន​ទៀត​ពី​សំណាក់​អ្នកគាំទ្រ ដែល​យើង​មិន​អាច​រៀបរាប់​អស់នោះ​ឡើយ​។

គួរ​អោយ​ដឹងផង​ដែរ​ថា តារាចម្រៀង​ស្រី អ្នក​មេម៉ាយ​កូន​មួយ រាង​តូច​ច្រឡឹង ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស មុខមាត់​គួរ​អោយ​ស្រលាញ់​រូប​នេះ ដែល​មាន​សំឡេង​បែប​ផ្អែម​ស្រទន់ ជា​ស្ត្រី​មួយ​រូប​ដែល​រឹង​មាំ​អត់ធ្មត់​តស៊ូ​គ្រប់​បែប​យ៉ាង មិន​ថា​ជួប​នៅ​រឿង​អ្វី​នោះ​ទេ អ្នក​នាង​តែងតែ​ជម្នះ​រាល់​ឧបសគ្គ​ជា​ច្រើន​តែ​ម្នាក់ឯង​ឡើង​ធ្លាប់​ទៅ​ហើយ​។ តែបើ​និយាយ​អំពី​សម្រស់​របស់​តារា​ស្រី​រូប​នេះ​វិញ មិនបាច់​និយាយ​តែ​ម្ដង កាន់តែ​ក្មេង​ទៅ​ៗ មិន​ថា​អ្នក​នាង​ស្លៀកពាក់​សម្លៀក​បំពាក់​ឈុត​បែប​បុរាណ សម័យ ឬ​មួយ​ក៏​បែប​សិច​ស៊ី​អ្វី​នោះ​ទេ នៅ​តែ​ស្អាត​ក្មេង​ជាង​វ័យ​ដដែល​។ ជា​ពិសេស ការ​តុបតែង​ខ្លួន មុខមាត់ លាយឡំ​ជាមួយនឹង​ម៉ូ​ដ​សក់ ដងខ្លួន​ដ៏​ស្រ​ឡូ​ន អាច​និយាយ​បាន​ថា ក្រមុំ​ៗ​មួយ​ចំនួន​សុំ​ចាញ់​តែ​ម្ដង​ហើយ​។ ហើយ​បើ​និយាយ​អំពី​កូនប្រុស​របស់​អ្នក​នាង​វិញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រូបគេ​កាន់តែ​មានមុខមាត់​ស្រស់​សង្ហា​ឡើង​ៗ គួរ​អោយ​ខ្នា​ញ់​តែ​ម្ដង​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments