ក្រោយពេលខំពពោះអស់រយៈពេលជាច្រើនខែកន្លងមក ស្រាប់តែនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ តារាសម្ដែង និងបង្ហាញម៉ូដដ៏ល្បីឈ្មោះ អ្នកនាង ទឹម រដ្ឋា និងស្វាមីរបស់ខ្លួន ដែលបានរៀបការជាមួយគ្នា និងសាងសេចក្ដីសុខសុភមង្គលជាមួយគ្នានោះ ខណៈពេលនេះ តារាសម្ដែងស្រីអ្នកនាង ទឹម រដ្ឋា បានសម្រាលកូនស្រីដំបូងរបស់ខ្លួនដោយសុវត្ថិភាពហើយ។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមកមើលអំពីមុខមាត់របស់គេវិញ គឺស្រស់ស្អាតគួរអោយខ្នាញ់ខ្លាំងណាស់។
ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ មិនត្រឹមតែមានមុខមាត់ Cute គួរអោយស្រលាញ់ប៉ុណ្ណោះនោះទេ អូនតូចរូបនេះថែមទាំងឈ្មោះពីរោះទៀតផង។ ដោយ Daddy និង Mommy របស់អូនតូច បានដាក់ឈ្មោះអោយបែបនេះថា Haylie Apsara ហៅ អូនភ្លៀង មានន័យខ្លាំងតែម្ដង។
នេះបើយោងទៅតាមរយៈគណនីហ្វេសប៊ុកផេករបស់តារាសម្ដែងស្រី អ្នកនាង ទឹម រដ្ឋា បានបង្ហោះរូបប៉ុន្មានសន្លឹក ដោយក្នុងនោះអ្នកនាងបានសរសេររៀបរាប់ ថែមទាំងនិយាយពោលពាក្យដ៏សែនមានន័យ ដោយក្ដីរំភើបស្ទើរតែរកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានទៅកាន់កូនស្រីបណ្ដូលចិត្តរបស់ខ្លួនយ៉ាងដូច្នេះថា «សូមស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត កូនទន្សាយតូចរបស់ម៉ាក់និងប៉ា ជំរាបសួរ លោកតាលោកយាយ អ៊ុំពូមីង និងអ្នកគាំទ្ររបស់ mommy អូនទាំងអស់ អូនមានឈ្មោះ Haylie Apsara Antonio ហៅ ( អូន ភ្លៀង ) អូនកើតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលា 7:01am»។
បន្ទាប់មកគណនីរបស់អ្នកនាង ក៏បានបង្ហោះបន្តអោយដឹងបន្ថែមទៀតថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំ ទឹម វត្តី ជំនួសមុខឲ្យបងស្រី ទឹម រដ្ឋា ។ សូមអគុណដល់បងប្អូនទាំងអស់គ្នា ដែលបានជូនពរ និងអបអរសាទរចំពោះគាត់ ឥឡូវនេះគាត់មិនទាន់អាចប្រើទូរស័ព្ទបានទេ ចឹងហើយសូមអធ្យាស្រ័យផងដែរ មិនបានឆ្លើយតបអស់»។
គ្រាន់តែបានឃើញតារាសម្ដែងស្រីរូបនេះ សម្រាលកូនដោយសុវត្ថិភាពភ្លាម ក៏មានពុកម៉ែបងប្អូនជាច្រើន ទាំងប្រុសទាំងស្រី បាននាំគ្នាចូលទៅខមិនអបអរសាទរគ្រប់ៗគ្នាថា «Congratulations jj ប៊េប៊ីមុខដូចប៉ាប៉ាណាស់» «គ្រាន់តែឃើញក៏មានអារម្មណ៍ថា ចង់តែចាប់ក្រញិចទេបងអើយ និយាយមែនគួរអោយខ្នាញ់ខ្លាំងណាស់ Baby»។ ខ្លះទៀតក៏បានលើកឡើងថា «Congratulations idol ថ្ពាល់ខួចទៀត កាត់រកប៉ាៗ» «Baby so cute សំខាន់ខួចថ្ពាល់សងខាងទៀត» «អបអរសាទរបង មុខឃ្យូតសាហា.វ សំខាន់ថ្ពាល់ខួចសងខាង បបូរមាត់ឡើងក្រហម»។
ហ្វេនខ្លះទៀតក៏បានបញ្ចេញមតិថា «បានទាំងព្រមម៉ង ច្រមុះ មាត់ ខួចសងខាងទៀត អូនភ្លៀង» «មុខគេឃ្យូតណាស់ សូមជូនពរអោយមានសុខភាពល្អទាំងម្ដាយ និងកូនទន្សាយតូច» «មុខគួរអោយខ្នាញ់ម្ល៉េះចែ ជូនពរម៉ាក់ និងអូនតូចមានសុខភាពល្អ មានសេចក្តីសុខអោយច្រើនៗៗ»។ ចំណែកមតិខ្លះទៀតក៏បានពន្យល់អោយដឹងបែបនេះថា «សម្រាលក្នុងខែ៣ មិនទាន់ចូលឆ្នាំខ្មែរទេ មិនទាន់រាប់ថា ឆ្នាំទន្សាយទេបង គ្រាន់តែឆ្លងឆ្នាំសកលប៉ុណ្ណោះ ខ្មែរយើងមិនទាន់រាប់ថា ឆ្នាំទន្សាយទេ»។
យ៉ាងណាមិញ ក្រោយពេលជិតដល់ថ្ងៃសម្រាលកូន តារាសម្ដែងស្រីអ្នកនាង ទឹម រដ្ឋា ក៏បានបង្ហោះរូបពីរសន្លឹកមួយជារូបរបស់អ្នកនាង ហើយចំណែករូបមួយសន្លឹកទៀតជារូបរបស់ស្វាមីអ្នកនាង។ ដោយតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតមិនចេះចាស់ នៅតែក្មេងជាងវ័យរូបនេះ បានភ្ជាប់ជាមួយសារយ៉ាងវែងអន្លាយរៀបរាប់អោយអ្នកគាំទ្ររបស់ខ្លួនបានដឹងបែបនេះថា ៖
«នៅក្នុងរោងការ ចិញ្ចៀនអាពាហ៍ពិពាហ៍ គេពាក់នៅម្រាមឆ្វេង ព្រោះវាតភ្ជាប់ផ្ទាល់ទៅនឹងបេះដូង»។ គេឱ្យក្រាបក្បាលផ្ទឹម ព្រោះ «គេចង់ប្រាប់ថា ទាំងពីរនាក់ ត្រូវចូលនឹម បរលើផ្លូវជីវិត ហើយបើរទេះក្រឡាប់ ឬលឿនទៅមុខ វាអាស្រ័យលើអ្នកទាំងពីរ ជាអ្នកជួយមើលខុសត្រូវគ្នា»។ គេបាចផ្កាស្លាលើ ចង់បញ្ជាក់ថា «ភាពរុងរឿងក្នុងគ្រួសារ គឺអាស្រ័យលើអ្នកទាំងពីរ ពូកែថែទាំ ភ្លើងក្នុង ភ្លើងក្រៅ»។ គេកាត់សក់ ចង់បញ្ជាក់ថា «ត្រូវចេះតម្រឹម ស្តង់ដា ដាក់ចូលគ្នា ផ្នែកដែលលើស ត្រូវកាត់ចេញ ផ្នែកដែលខ្វះ ត្រូវខំបំពេញ ចិត្តអាក្រក់ទាំងអស់ ដាច់ខាត ត្រូវតែកាត់ចោលឱ្យអស់ ! នៅខាងក្រៅប្រើវិន័យ នៅក្នុងគ្រួសារប្រើមេត្តា»។ គេឱ្យនៅកណ្តាលភ្លើង បង្វិលពពិលគឺ «ចង់ប្រាប់ថា ពន្លឺជីវិតស្ថិតនៅលើការអត់ធន់ និងការព្យាយាម» ( រីករាយថ្ងៃគំរប់ខួប អាពាហ៍ពិពាហ៍រយៈពេលមួយឆ្នាំរបស់យើងទាំងពីរ 26.មីនា.2023»៕