Wednesday, September 27, 2023
Google search engine
Homeព័ត៌មានសិល្បៈអ្នកគាំទ្រ​រំភើប​ស្ទើរ​ហោះ ក្រោយ វណ្ណ​ដា ហ៊ាន​ធ្វើ​រឿង​មួយ​នេះ​ដាក់ ឱ​ក សុគន្ធ​កញ្ញា នៅ​លើ​ឆាក​

អ្នកគាំទ្រ​រំភើប​ស្ទើរ​ហោះ ក្រោយ វណ្ណ​ដា ហ៊ាន​ធ្វើ​រឿង​មួយ​នេះ​ដាក់ ឱ​ក សុគន្ធ​កញ្ញា នៅ​លើ​ឆាក​

ភ្នំពេញ ៖ ថ្មី​ៗ​នេះ ចំ​ថ្ងៃ​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ មានការ​រៀបចំ​ឡើង​យ៉ាង​សន្ធឹកសន្ធាប់​នូវ​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​យ៉ាង​ធំ​សម្បើម​ស្ទើរ​មិន​គួរ​អោយ​ជឿ នោះ​គឺ «​ខួប​៣​ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន​» ដោយ​មាន​តារាចម្រៀង​ល្បី​ៗ​ឈ្មោះ​ចូលរួម​ជា​ច្រើន​ដួង​ទាំងប្រុស​ទាំងស្រី​។ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​រាល់គ្នា​នឹក​ស្មាន​មិន​ដល់​នោះ ដោយនៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នឹង​ផង​ដែរ ក៏​មាន​វត្តមាន​កំពូល​តារាចម្រៀង​ស្រី​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស គឺ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា និង​ជា​ពិសេស​ក៏​មាន​វត្តមាន​របស់​តារាចម្រៀង​ប្រុស​រ៉េ​ប​វ័យក្មេង លោក វណ្ណ​ដា ដែល​បាន​លេច​វត្ត​មាននៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​។

ហើយ​រឹតតែ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ អ្នក​ទាំង​ពីរ​ថែម​ទាំង​បាន​ឡើង​ច្រៀង​បកស្រាយ​នៅ​បទ​​ចម្រៀង​រួម​គ្នា​លើ​ឆាក​ថែម​ទៀត​ផង​។ មិនតែប៉ុណ្ណោះ តារា​ប្រុស​លោក វណ្ណ​ដា ថែម​ទាំង​បាន​លុតជង្គង់​ជូន​បាច់ផ្កា​ដល់​រៀមច្បង​ប្រកបដោយ​ទឹកមុខ​ញញឹម​ប្រិមប្រិយ​លាយ​លំ​ជាមួយនឹង​ក្ដី​គោរព​សប្បាយ​រីករាយ ហើយ​ថែម​ទាំង​បាន​ពោល​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទាំងនេះ​ថា «​ចុះ​ខ្ញុំ​ជា​ហ្វេ​ន​គាត់​ដែរ ដែល​ខ្ញុំ​ជូន​ផ្កា​គាត់ តើ​ខ្ញុំ​មាន​អារម្មណ៍​ម៉េច​ទៅ? សំខាន់ ខ្ញុំ​បាន​ឱប​គាត់ ក្លិន​ទឹកអប់​នៅ​ជាប់​ខ្លួន​ខ្ញុំ It’s okay»​។

បន្ទាប់​ពី​បានលឺ​ដូច្នេះ​រួច​មក រហូត​ទប់ចិត្ត​មិន​ជាប់​ក៏​បាន​ធ្វើ​អោយ​តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា រំភើប​ខ្លាំង​ពេក រហូត​និយាយ​មិន​ចេញ​។ ភ្លាម​ៗ​នោះ អ្នក​នាង​ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា «​បងប្អូន​ជួយ​និយាយ​ពី​អារម្មណ៍​ខ្ញុំ​បន្តិច​បាន​អត់? ពេល​នេះ​ក្នុង​នាម​ជា​ហ្វេ​ន​ម្នាក់ មាន​អារម្មណ៍​យ៉ាងណា​ដែរ? សប្បាយចិត្ត​អត់? ផ្កា​មួយ​ទង​នេះ ប្រហែលជា​យក​ទៅ​ត្រូវ​វា​.​យ​ដាក់​កញ្ចក់ ហើយ​តាំង​ទុកដាក់​លើ​ទូ​មួយ​ជីវិត​តែ​ម្តង​»​។

គ្រាន់តែ​បានឃើញ​ដូច្នេះ​រួច​មក ក៏​ឃើញ​ថា មាន​ពុក​ម៉ែ​បងប្អូន​មិន​តិច​នាក់​នោះ​ឡើយ បាន​នាំ​គ្នា​យក​ទៅ​បង្ហោះ​ជា​វី​ដេ​អូ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Tik Tok ជា​ហូរហែ​យ៉ាង​ភ្លូកទឹកភ្លូកដី​តែ​ម្ដង​។ ហើយ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​គ្រប់​ៗ​គ្នា​ថា «​ឥទ្ធិពល​អ្នកគាំទ្រ និង​ស្រឡាញ់​ពេញចិត្តរ​បស់បង​ទាំង​ពីរ​នាក់ i love you b Vanda and B kanha» «​ពួក​គាត់​ស្រឡាញ់​គ្នា​ណាស់ ឲ្យ​តែ​ជួប​គ្នា​ដឹង​តែ​សប្បាយ​»​។

អ្នកខ្លះ​ទៀត​បញ្ចេញមតិ​ថា «​អាច​ទេ ពួក​គាត់​ចេញ​មួយ​បទ​រួម​គ្នា បង​កញ្ញា​សម្លេង​ផ្អែម​មាន​មនោ​សញ្ចេតនា ហើយ វណ្ណ​ដា រ៉េ​ប​បែប​ឈឺចាប់​ធ្ងន់​ៗ» «​ក្នុង​នាម​ជា​ហ្វេ​នប​ង​ទាំង​ពីរ ពេល​ខ្ញុំ​ឃើញ​ចឹ​ង តើ​មាន​អារម្មណ៍​ម៉េច​ទៅ?​» «​គួរ​អោយ​ស្រលាញ់​ខ្លាំង​ណាស់​លោក​អើយ នេះ​បាន​ហៅ​ថា ធ្វើ​ជា Idol របស់ខ្ញុំ​មិន​ខុស​ពិតមែន​» «​ហ្វេ​ន​ម្នាក់​នេះ​រំភើប​ស្ទើរ​ហោះ​ទៅ​ហើយ​បង​ទាំង​ពីរ​អើយ អី​ក៏​ល្អ​យ៉ាងនេះ បង​វណ្ណ​ដា ចេះ​គោរព​រៀមច្បង​អ​ញ្ចឹ​ង ទើប​សាក​សមជា​កំពូល​តារា​រ៉េ​ប​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។ មួយ​ចំនួន​ទៀត​ក៏​បាន​ខ​មិន​លេងសើច​ថា «​ម៉ាក់​ៗ​ស្រួលបួល​តិច កុំ​លេងសើច​ជាមួយ​ផ្លូវ​អា​រម​ណ្ម​រ៍​អាយ​ដល​តូច​ខ្ញុំ​ណា​»៕ កោះសន្តិភាព

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments