នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទីរសៀល លោក Pornsak Wiphasarpanon មេធាវីផ្ទាល់ខ្លួនរបស់ជនជាប់ចោទដែលមានឈ្មោះថា Sand Wisaphat Manomairat ដែលគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ថា ជាចុងចោទម្នាក់ និងត្រូវជាមិត្តដែលស្ថិតនៅរួមទូកក្នុងថ្ងៃកើតហេតុ ពាក់ព័ន្ធក្នុងសំណុំរឿងមរណភាពរបស់តារាសម្តែងស្រីដ៏ល្បីឈ្មោះ Tangmo Nida បានចូលខ្លួនមកកាន់តុលាការខេត្ត Nonthaburi ។
បន្ទាប់ពីមានការអនុញ្ញាតពីជនជាប់ចោទ send បន្តផ្ទាល់ទៅតុលាការ ដើម្បីដោះស្រាយនៅរឿងដែលលោកស្រី Phanida បាននិយាយ និងផ្ដល់នៅព័ត៌មានមិនពិតទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសថៃ។ ដោយនាងបានប្ដឹងទៅកាន់តុលាការ ដើម្បីកាត់ទោសលោកស្រី Panida Sirayutyothin នៅក្នុងរឿងទាំងអស់នេះ និងព្រមា.នមិនអោយរួចខ្លួននោះឡើយ។
ដោយកាលពីកន្លងទៅប៉ុន្មានថ្ងៃមុន ម្តាយរបស់តារាសម្ដែងស្រី Tangmo Nida បានចេញមុខមកនិយាយខ្ទេចគ្មានសល់ពាក់ព័ន្ធទៅនឹងភស្តុតាងមួយចំនួនដែលបានរកឃើញ និងបានប្តឹងពីបទបរិ.ហារកេរ្តិ៍ជាមួយការផ្សាយពាណិជ្ជកម្មអោយអ្នករាល់គ្នាបានដឹង។ បន្ទាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣កន្លងមក។ ដោយនៅសុខៗ លោកស្រី Panida និងក្រុមមេធាវីផ្ទាល់ខ្លួនបាននាំយកឯកសារលម្អិតដែលមានភស្តុតាងថ្មីៗបន្តបន្ទាប់ជាឯកសាររូបភាព និងឯកសារសំឡេងនៃការសន្ទនារវាងមនុស្សនៅលើទូក និងអ្នកបើកបរ។
មិនតែប៉ុណ្ណោះ លោកស្រីថែមទាំងបាននិយាយប្រកាសក្ដែងៗអះអាងថា «អាចស្តារយកវិញទម្រាំតែបាន ឯកសារអូឌីយ៉ូដែលត្រូវបានលុបដោយមនុស្សព្យាបា.ទ មនុស្សអាក្រក់ ពេលនេះបានរកឃើញនៅរូបភាពខ្លះៗទៀតហើយ។
ទន្ទឹមនឹងនោះ រួមជាមួយនឹងការផ្តល់នៅបទសម្ភាសន៍ចម្លើយដល់អ្នកសារព័ត៌មានក្នុងវិធីបង្ខូចកេរ្តិ៍ឈ្មោះអតិថិជនរបស់ពួកគេ។ ក្រោយពីជនជាប់ចោទដែលពាក់ព័ន្ធ Send Wisaphat នាងបានប្រទះឃើញព័ត៌មាន និងកិច្ចសម្ភាសន៍របស់លោកស្រី។ ដូច្នេះហើយបានជានាងចាត់ឱ្យមេធាវីរបស់នាងនាំយក និងប្រមូលភស្តុតាង ព្រមទាំងកសាងសំណុំរឿងចាត់ការតាមនីតិវិធីព្រហ្មទណ្ឌអោយខានតែបានទៅលើលោកស្រី Phanida ម្ដាយរបស់តារាសម្ដែងស្រី Tangmo Nida និងនៅជនដែលចូលរួមសម្ភាសន៍ក្នុងថ្ងៃនោះសរុបចំនួន៣នាក់។
ហើយអ្វីដែលធ្វើអោយគ្រប់គ្នានឹកស្មានមិនដល់ និងស្ទើរតែមិនចង់ជឿជាងនេះទៅទៀតនោះ នាងបានប្រាប់បញ្ជាក់យ៉ាងច្បាស់ៗថា «មិនចង់ទាមទារយកសំណងអ្វីទាំងអស់នោះឡើយ។ តែនាងចង់កាត់ទោសលោកស្រី Phanida អោយដល់ទីបញ្ចប់តែម្ដង។ ដោយតុលាការខេត្ត Nonthaburi បានបើកសវនាការលើដីកាសម្រេចនៅថ្ងៃទី២២ ខែឧសភា វេលាម៉ោង១និង៣០នាទីរសៀល។
លោកមេធាវី ផន ស័ក្តិ បានបង្ហើបឲ្យដឹងដូច្នេះថា «បណ្តឹងបរិ.ហារកេរ្តិ៍រួមដែលបានដាក់ដោយផ្ទាល់នៅថ្ងៃនេះ។ វាជាករណីខុសពីកូនក្តីរបស់នាង គឺ send Wisaphat ដែលនឹងប្តឹងទារសំណងជំងឺចិត្តរហូតដល់ទៅ ៤០,៨ លានបាត ពីអ្នកស្រី ផានីដា ព្រោះលោកស្រីបានបង្កើតព័ត៌មានមិនពិត និយាយបំភ្លើសខុសពីការពិតទាំងស្រុង។ ដូច្នេះហើយ ទើបធ្វើអោយនាងទ្រាំលែងបាន ក៏ចេញមុខមកនិយាយវិញតែម្ដងទៅ ពីព្រោះបានដឹងទុកជាមុនទៅហើយថា នៅក្នុងករណីនោះនឹងត្រូវប្តឹងមកវិញ។ បន្ទាប់ពីកន្លងមក លោកស្រី ផាន់ នីដា និងលោក អៀ ចរិយា បានប្តឹងកូនក្តីរបស់ខ្លួនជាបន្តបន្ទាប់ថា ជាអំពើឃា.តកម្ម ហើយមានជាប់ពាក់ព័ន្ធ មុនពេលក្រោយមក អ្នកស្រី ផាន់ នីដា ក៏បានប្ដឹង Send ម្ដង។ រហូតធ្វើឱ្យខូចកេរ្តិ៍ឈ្មោះអតិថិជន ដោយក្នុងនោះបណ្តឹងទាមទារសំណងខូចខាតផ្នែកនេះកំពុងស្ថិតក្នុងដំណើរការប្រមូលភស្តុតាង ដើម្បីកាត់ទោសបន្តផងដែរ។
ពេលបានឃើញជនជាប់ចោទ Send ចេញមុខមកនិយាយបញ្ជាក់បែបនេះហើយ មិនទុកយូរ ក៏មានមហាជនដែលនិយមលេងនៅក្នុងបណ្ដាញសង្គម Internet មិនតិចនាក់នោះទេ បាននាំគ្នាចូលទៅខមិនថា «ប្ដឹងបកវិញទៅអោយសមមុខហើយ អត់កាន់ជើងនោះទេ ប្ដឹងគេទាមទារសំណង២នាក់មិនគ្រប់គ្រាន់ អីឡូវមកប្ដឹងគេម្នាក់ទៀត ព្រោះតែចង់បានលុយ» «យ៉ាងម៉េចដែរ ពេលនេះគេប្ដឹងបកវិញ លើកក្រោយអោយរៀង កុំចេះតែហ៊ានផ្ដេសផ្ដាសអោយសោះ»៕