ភ្នំពេញ ៖ ថ្មីៗនេះ បវរកញ្ញា Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្រីស្អាតវ័យក្មេង ដែលកំពុងតែយកឆក់បេះដូងទស្សនិកជនយ៉ាងភ្លូកទឹកភ្លូកដី និងត្រូវជាម្ចាស់មកុដលំដាប់រងទី៥ នៅក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 រូបនេះ បានចេញមុខមកនិយាយក្ដែងៗនៅក្នុងការឡាយរបស់ខ្លួន ក្រោយពេលមានគេនាំគ្នាហាក់ដូចជាមានការងឿងឆ្ងល់មិនឈប់ និងបានសួរទៅនាងថា «ហេតុអ្វីក៏បងមិនសម្ដែងជាតួឯកអញ្ចឹង បែរជាមកដើរតួធ្វើជានារីដណ្ដើមប្ដីគេទៅវិញ?»។
ភ្លាមៗនោះមិនទុកយូរ កញ្ញាក៏បាននិយាយប្រាប់គ្រប់គ្នាអោយបានដឹងថា «ហើយអ្នកដែលបាននិយាយថាចែតី ដើរតួដណ្ដើមប្ដីគេ មិនមែនទេអ្នកទាំងអស់គ្នា ដោយសារតែទី១ នៅក្នុងប្រទេសកម្ពុជារបស់យើងនេះ ពិបាករកតួប្រុសដាក់ជាមួយចែតីខ្លាំងណាស់។ ដោយសារចែតីខ្ពស់ អញ្ចឹងហើយវាពិតជាពិបាកមែនទែន។ អ្នកទាំងអស់គ្នាសាកស្រមៃទៅមើល នៅពេលដែលតួស្រី និងតួប្រុសស្វីតជាមួយគ្នា នៅពេលដែលនាងឈរទៅបើមិនខ្ពស់ជាងគេបន្តិចនោះទេ ក៏ប៉ិនគ្នាដែរ ពេលឱនគេងកើយទ្រូងអីអញ្ចឹង គឺវាពិបាកមែនទែន ហាក់ដូចជាមិនសូវសម»។
នេះបើយោងទៅតាមរយៈគណនី Tik Tok មួយ បានចេញមកបង្ហោះវីដេអូនៅពាក្យសម្ដីរបស់កញ្ញាវត្តី ដោយបានសរសេរភ្ជាប់ជាមួយខ្លឹមសារប៉ុន្មានម៉ាត់បែបនេះថា «អ្នកទាំងអស់គ្នា ការពិតទៅ មិនមែនចែតី ចង់តែសម្ដែងជាតួដណ្ដើមប្ដីគេនោះទេ ចែតីក៏ធ្លាប់ Director អោយសម្ដែងជាតួឯកដែរ ប៉ុន្តែពិបាកត្រង់រកតួប្រុសដែលមានកម្ពស់ខ្ពស់ជាងចែតី បើយកអ្នកមានកម្ពស់ខ្ពស់ជាងចែតីតែបន្តិច គឺពិបាកកន្លែងឈុត Sweet តែបើយកអ្នកមានកម្ពស់ស្មើ ឬទាបជាងចែតីតែតិច ដឹងតែគាត់កើតតួម៉ែតែម្តង»។
បន្ទាប់ពីបានឃើញគណនី Tik Tok ខាងលើនេះ បង្ហើបសារដូច្នេះរួចមក ក៏មានអ្នកគាំទ្រមិនតិចនាក់នោះឡើយ បាននាំគ្នាចូលទៅខមិនសើចគ្រប់ៗគ្នាថា « ចែតី និយាយត្រូវ ដើរលើវិស័យនេះអោយគ្រប់ទំរង់ ទើបចែរឹតល្បីខ្លាំង»។ ហ្វេនៗខ្លះទៀតក៏បានបញ្ចេញមតិថា «ចេតី សុំតែជាមួយបងថេណាទេ ខ្ពស់ដូចគ្នា» «បើបានពួកគាត់សម្តែងជាមួយគ្នាដឹងតែសមគ្នាអែមម៉ង!»។
ឯអ្នកគាំទ្រខ្លះទៀត បានបង្ហើបយ៉ាងដូច្នេះថា «កូនប្រុសពូ ព្រាប សុវត្តិ ក៏ខ្ពស់ដែរ បានថតជាមួយគ្នាល្អ»។ រួចមកគណនីដែលបានបង្ហោះនោះក៏បានចូលទៅតបថា «បើគាត់សមគ្នាបានរឿងល្អមើល សំខាន់លើអ្នកដឹងនាំរឿងបង»។
អ្នកដែលតែងតែស្រលាញ់ និងគាំទ្រខាងបវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឃី ខ្លះទៀតក៏បានលើកឡើងចំៗថា «ញុមលះបង់ហា ណាពីមុនខាងប្រពន្ធដើមដល់លូវ ដើម្បីចែតី ទោះស្អប់ប្រពន្ធចុងក៏នៅធីមចុងដែរ»។ ភ្លាមៗនោះ គណនីខាងលើ ក៏បានចូលទៅខមិនឆ្លើយតបទៅវិញថា «ដូចនោះ ដូចខ្ញុំក៏ចឹងដែរ ទ្រាំស្រឡាញ់ធីមប្រពន្ធចុង តែចែតីថា ឈប់សម្តែងតួចឹងហើយ»៕