ថ្មីៗនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសអ្នកគាំទ្រតែម្ដង ហាក់នាំគ្នាមានការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពេលបានដឹងដំណឹងល្ហៀងៗដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា «មានតារាប្រុសស្រីមួយគូរនឹងសហការចាប់ដៃគ្នាថតនៅរឿងភាគ «K-Drama» ថ្មី ដែលសម្ដែងដោយតារាស្រីរាងតូចច្រឡឹង គឺកញ្ញា IU និងតារាសម្ដែងប្រុស រូបរាងស្រស់សង្ហា ខ្ពស់ស្រឡះ មុខមាត់មានមន្តស្នេហ៍ទាក់ចិត្តនារីៗមិនតិចនាក់នោះទេ គឺលោក Park Bo Gum ដោយអ្នកទាំងពីរនឹងចាប់ដៃគូសម្តែងនៅក្នុងរឿងភាគ «K-Drama» របស់កូរ៉េ នាពេលខាងមុខនេះហើយ។ ភ្លាមៗនោះ ដោយអ្នកដឹកនាំរឿងដែលមានចំណងជើងថា « My Mister» និងចំណែកឯអ្នកនិពន្ធនៅក្នុងរឿងភាគមួយទៀតដែលមានចំណងជើងថា «When The Camellia Blooms»។
ដោយឡែក ក្នុងនោះផងដែរ បើយើងនាំគ្នាក្រឡេកមកដឹងឃើញថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ បើយោងទៅតាមក្រុមហ៊ុនផលិតកម្មមួយដែលមានឈ្មោះថា «Fan Entertainment» បានចេញមុខមកប្រកាសនិយាយក្ដែងៗបង្ហើបបញ្ជាក់ដដែលៗយ៉ាងច្បាស់ៗកុំអោយមានការងឿងឆ្ងល់អោយហ្វេនៗបានដឹងបែបនេះថា «នៅក្នុងពេលឆាប់ៗខាងមុខនេះ តារាសម្ដែងស្រី ក៏ដូចជាតារាចម្រៀង គឺកញ្ញា IU និងតារាសម្ដែងប្រុសដ៏មានស្នាដៃនៅក្នុងការសម្ដែងនៅក្នុងខ្សែភាពយន្តរឿងភាគ គឺលោក Park Bo Gum នឹងធ្វើការរួមគ្នាសម្រាប់រឿងនេះ ដែលជារឿងបែប K-Drama ថ្មីស្រឡាងតែម្ដង «폭싹 속았수다» (Thank You For Your Hard Work – Jeju dialect translation)។ កុំភ្លេចណា៎ សម្រាប់ K-Drama ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះហើយ នឹងដឹកនាំដោយ Kim Won Seok និងអ្នកនិពន្ធ Lim Sang Chun។
ទន្ទឹមនឹងនោះ បើយោងទៅតាមសេចក្តីរាយការណ៍ចំពោះព័ត៌មានដែលបានចុះផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមនេះដែរ យើងមិនទាន់ហ៊ានអះអាងនៅឡើយទេ ដោយសារតែរឿងនេះ កំពុងតែស្ថិតនៅក្នុងការគ្រោងទុកនៅឡើយ ប៉ុន្តែនៅក្នុងដំណាក់កាល និងការថតរឿងនឹង គឺរៀបចាប់ផ្តើមនៅឆមាសទី១ នៃឆ្នាំនេះតែម្ដង ហើយនៅក្នុងសាច់រឿងមួយនេះ នឹងប្រាប់អំពីដំណើរដើមទងរបស់បុរស និងស្ត្រីម្នាក់ ដែលបានកើតនៅលើកោះ Jeju ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ក្នុងរយៈពេល៤រដូវ ហើយអ្វីដែលធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ តារាស្រី កញ្ញា IU នឹងដើរតួជា A- ឆាប់ៗនេះជាក់ជាមិនខាននោះឡើយ ហើយនាងជាស្ត្រីដែលមានរាងតូចច្រឡឹង មានឧប្បត្តិហេតុជាច្រើនដែលនាងត្រូវការឆ្លាតតាមវិធីជាច្រើន។ ចំណែកឯតារាប្រុស លោក Park Bo Gum វិញ នឹងដើរតួជា «Gwan Sik» ដែលជាមនុស្សឧស្សាហ៍ព្យាយាម និងស្មោះត្រង់។
យ៉ាងណាមិញ យើងនៅមិនទាន់មានព័ត៌មានណាមួយចេញមកបញ្ជាក់លម្អិតជាផ្លូវការណាមួយនោះទេ អំពីការរៀបចំថតបញ្ចាំងនៅខ្សែភាពយន្ត K-Drama នាពេលខាងមុខនៅឡើយទេ ដូច្នេះមានតែរង់ចាំការ Update បន្តទៀតតែប៉ុណ្ណោះ៕