Wednesday, March 22, 2023
Google search engine
Homeព័ត៌មានសិល្បៈផ្ទុះ​ការ​ចាប់អារម្មណ៍​! បាត់​មុខ​យូរ អ្នក​នាង ឡាយ ល​ក្ខិ​ណា សម្រស់​កាន់តែ​ស្រស់​ស្អាត និង​ក្មេង​ជា​វ័យ

ផ្ទុះ​ការ​ចាប់អារម្មណ៍​! បាត់​មុខ​យូរ អ្នក​នាង ឡាយ ល​ក្ខិ​ណា សម្រស់​កាន់តែ​ស្រស់​ស្អាត និង​ក្មេង​ជា​វ័យ

ភ្នំពេញ ៖ មហាជន​អ្នកគាំទ្រ​បាន​និង​កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រូបឆោម​ដ៏​ស្រស់​ផូរផង់ និង​សម្រស់​ដ៏​ស្រស់​ស្អាត​មិន​ចេះ​ចាស់​របស់​តារាចម្រៀង​ស្រី​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព គឺ​អ្នក​នាង ឡាយ ល​ក្ខិ​ណា ក្រោយ​តារាចម្រៀង​ស្រី​រូប​នេះ បាន​បង្ហាញ​វត្តមាន​ច្រៀង​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​កូនប្រុស​របស់​មិត្ត​ភ័​ក្ត ខណៈ​បាត់​មុខ​ពី​សិស​ល្បៈ​យូរ​ក្ដី តែ​បង្ហាញ​​វត្តមាន​ម្ដងនេះ សម្រស់​កាន់តែ​ស្រស់​ស្អាត និង​ក្មេង​ជា​វ័យ​ទៅ​ទៀត​។

ជា​ការ​ពិត​ណាស់ គ្រាន់តែ​លឺឈ្មោះ​តារាចម្រៀង​ស្រី អ្នក​នាង ឡាយ ល​ក្ខិ​ណា ជឿជាក់​ថា​ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នកគាំទ្រ​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​អ្នកគាំទ្រ​កម្ពុជា​និង​ប្រទេស​កា​ណា​ដា ប្រាកដជា​បាន​ស្គាល់​យ៉ាង​ច្បាស់ អំពី​សមត្ថភាព​ទេព​កោសល្យ​ដ៏​អស្ចារ្យ​ក្នុង​វិស័យ​សិល្បៈ​របស់​តារាចម្រៀង​ស្រី​រូប​នេះ​។

តារាចម្រៀង​ស្រី​ជើង​ចាស់​ជំនាន់​តារាចម្រៀង អ្នក​នាង​ស្រី តូច ចំណាន រូប​នេះ អាច​បកស្រាយ​បទ​ចម្រៀង​បាន​យ៉ាង​ពីរោះ​រណ្ដំ ជាមួយ​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​អ្នក​នាង រហូត​ធ្វើ​ឲ្យ​មហាជន​ទូ​ទាំង​ប្រទេស​ពេញចិត្ត​ចំពោះ​សមត្ថភាព​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​របស់​អ្នក​នាង​យ៉ាង​ខ្លាំង​កាលពី​ជំនាន់​នោះ​។

មិន​ត្រឹមតែ​កើនឡើង​នៅ​ប្រជាប្រិយភាព ដោយសារ​តែ​សមត្ថភាព​ក្នុង​ការ​ច្រៀង​ចម្រៀង​ប៉ុណ្ណោះ​ទេ តែ​កាលនោះ​មហាជន​អ្នកគាំទ្រ​ក៏​បាន​ចាប់អារម្មណ៍ និង​ស្ងើចសរសើរ​ទៅ​លើ​រូប​សម្រស់​ដែល​អំណោយ​ផល​មក​ពី​ធម្មជាតិ​របស់​អ្នក​នាង​យ៉ាង​ខ្លាំង​ផង​ដែរ​។ ជាមួយ​គ្នា​នេះ ក្នុងអំឡុងពេល​នោះ អ្នក​នាង​បាន​ធ្វើ​ឲ្យ​កំលោះ​ៗ​ជា​ច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ និង​តាម​ស្រលាញ់​អ្នក​នាង​យ៉ាង​ខ្លាំង ព្រោះតែ​រូប​ឆោម និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​អ្នក​នាង ហើយ​ជា​ពិសេស​អ្នក​នាង​ទទួល​បានការ​គោរព​ស្រលាញ់​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​កម្ពុជា​។ យ៉ាងណាមិញ បើ​ងាក​មក​ចាប់អារម្មណ៍​បច្ចុប្បន្ន រូប​ឆោម​​តារា​ស្រី​រូប​នេះ​ក៏​នៅ​តែ​ស្រស់​ប្រឹ​ម​ប្រិ​យ​ឥត​ប្រែប្រួល​។

ប្រាកដ​ណ​ស់ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ តារាចម្រៀង​ស្រី អ្នក​នាង ឡាយ ល​ក្ខិ​ណា ក៏​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​លាន់មាត់​សរសើរ​អំពី​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​មិន​ចេះ​ចាស់​របស់​អ្នក​នាង​គ្រប់​ៗ​គ្នា ក្រោយ​អ្នក​នាង​បាន​បង្ហោះ​រូបភាព​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​សន្លឹក​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូ​ការ​ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Lay Leakena​។

រូបភាព​ដែល​បង្ហោះ​ខាងលើ​នេះ ដូច​បាន​ជម្រាប​ជូន​ខាងលើ គឺ​អ្នក​នាង​បង្ហាញ​វត្តមាន​ច្រៀង​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​កូនប្រុស​របស់​មិត្ត​ភ័​ក្ត​ល្អ​ដែល​បាន​បែក​គ្នា​ជាង​១០​ឆ្នាំ រហូត​ធ្វើ​ឲ្យ​អ្នក​នាង​មាន​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ជួប​គ្នា​ជាមួយ​មិត្ត​ចាស់ ខណៈ​អ្នកគាំទ្រ​ភ្លូកទឹកភ្លូកដី បែរជា​នាំ​គ្នា​បញ្ចេញមតិ​បង្ហាញ​ការ​ចាប់អារម្មណ៍ និង​នាំ​គ្នា​ស្ងើចសរសើរ​ពី​សម្រស់​ធម្មជាតិ​របស់​អ្នក​នាង​យ៉ាង​ព្រោងព្រាត​តែ​ម្ដង​។

មហាជន​អ្នកគាំទ្រ​ជា​ច្រើន​បាន​បញ្ចេញមតិ​លើក​សរសើរ​ទៅ​កាន់​អ្នក​នាង​ថា បងស្រី​ស្អាត​ហើយ​នៅ​តែ​ក្មេង​ដដែល មិន​ប្រែប្រួល​ហើយ​មិន​ចាស់​ទៅ​ណា​សោះ​។ មហាជន​ខ្លះ​ទៀត​បាន​លើក​សរសើរ​ថា ខ្ញុំ​មើល​វី​ដេ​អូ និង​ជា​ហ្វេ​ន​គាំទ្រ​បង​មួយ​រូប តាំង​តែ​ពី​ជាង​២០​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​គិត​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​ជា​អ្នកគាំទ្រ​បង​ដដែល តែ​ថ្ងៃនេះ​សូម​និយាយ​អារម្មណ៍​ពិត​ចេញពី​ក្នុង​ចិត្ត គឺថា តាំងពី​គាំទ្រ​បង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បង​នៅ​តែ​ស្រស់​ស្អាត​សម្រស់​ឥត​ប្រួល​ប្រែ ឥត​មាន​ចាស់​ទៅ​ណា​សោះ គឺ​នៅ​តែ​ក្មេង​ដូច​ក្រមុំ​ដដែល និយាយ​រួម​មើលទៅ​មាន​តែ​ក្មេង​ជាង​ពី​មុន និង​ស្រស់​ស្អាត​ជា​មុន​ទៅ​ទៀត​បងស្រី​។

អ្នកគាំទ្រ​ផ្សេង​ទៀត​លើក​សរសើរ​ថា បង​មើលទៅ​ដូច​ក្មេង​វ័យ​២០​ឆ្នាំ​អ​ញ្ចឹ​ង ខ្ញុំ​ជា​អ្នកគាំទ្រ​បង​មួយ​រូប សូម​ស្ងើចសរសើរ​រូប​សម្រស់​បងស្រី ដែល​ថែរក្សា​បាន​យ៉ាង​ស​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ ។ បងប្អូន​មួយ​ចំនួន​ទៀត​លើក​សរសើរ​ថា សុំ​សរសើរ​បងស្រី​ខ្លាំង​ណាស់ ដែល​ថែរក្សា​រូប​សម្រស់​បាន​យ៉ាង​ផូរផង់ និង​នៅ​តែ​ក្មេង​ស្អាត​ដដែល​។ គិត​តាំងពី​ខ្ញុំ​នៅ​កូន​ក្មេង​ដែល​តែងតែ​មើល​ចម្រៀង​បងស្រី​ឃើញ​ថា បង​សម្រស់​ស្អាត​ណាស់​កាលនោះ ហើយ​បើ​ងាក​មក​ដល់​បច្ចុប្បន្ន​ឯណេះ​វិញ បងស្រី​នៅ​តែ​ស្រស់​ស្អាត​ដដែល​ឥត​ចាស់​ទៅ​ណាស់​សោះ ឯខ្ញុំ​វិញ​ឡើង​ចាស់​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​មាន​មតិ​លើក​សរសើរ​ជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​លើកយក​មក​រៀបរាប់​បកស្រាយ​លម្អិត ដើម្បី​ជម្រាប​ជូន​ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​បាន​ស្ដាប់​អស់នោះ​ឡើយ​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments