ផ្ទុះការភ្ញាក់ផ្អើលពាសពេញប្រទេសកូរ៉េ ដោយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ តារាសម្ដែងស្រីដ៏ស្រស់ស្អាតកំពុងតែឆក់យកបេះដូងកំលោះៗអោយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងមិនតិចនាក់នោះទេ និងជាតារាស្រីមួយដួង ដែលមានរាងតូចច្រឡឹងខ្ពស់ ដងខ្លួនស្រឡូន ហើយក៏ជាតួឯកស្រីនៅក្នុងរឿងភាគដែលមានចំណងជើងថា «Nevertheless »នោះ គឺ Dan Kimchi Han So Hee។
ដោយនៅសុខៗស្រាប់តែនាងបានចេញមុខមកបង្ហោះរូបភាពមួយសន្លឹក ថែមទាំងបានភ្ជាប់ជាមួយនឹងឃ្លីបវីដេអូមួយដ៏គួរឱ្យស្រលាញ់នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងតែម្ដង ជាមួយនឹង Caption ដែលមានន័យខ្លឹមសារយ៉ាងចាក់ដោតចំៗបែបនេះថា «ខ្ញុំនឹងមិនផឹកទៀតទេ»។ ដោយរូបភាពនោះដែរ ត្រូវបានគេថតនៅពេលដែលនាងស្រវឹងរហូតដល់សន្លប់ដេកផ្កាប់មុខទៅនឹងដី ដល់ថ្នាក់ទ្រាំលែងបានតារាស្រីដ៏មានទេពកោសល្យនៅក្នុងការសម្ដែងនៅខ្សែភាពយន្តរឿងភាគកូរ៉េរូបនេះ នៅមិនសុខមិនសាប់ក្នុងខ្លួន ក៏បានជជីកយករូបថតចាស់ៗមកបង្ហោះអោយអ្នកគាំទ្របានឃើញតែម្តង។
តែអ្វីដែលគួរអោយអស់សំណើចជាងនេះទៅទៀតនោះ ពេលដែលនាងស្រវឹងទាល់តែមិត្តរបស់តារាស្រីរូបនេះម្នាក់ បានដើរទៅយកក្រណាត់មកបាំងដណ្ដប់នៅលើខ្លួនអោយនាង ពីព្រោះថា អាកាសធាតុនៅខាងក្រៅវាត្រជាក់ ហើយវាក៏ជារូបភាពរបស់តារាស្រីរូបនេះដេកគ្មានចលនាក្រោមស្បៃពណ៌ស្វាយស្រាល នេះគេហៅថា «ដេកលក់ មិនដឹងស្រវឹងស្រា»។
បន្ទាប់ពីបានប្រទះឃើញតារាស្រីស្រស់ខាងលើរូបនេះ បង្ហោះឃ្លីបរួចមក ក៏ឃើញថា មានអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅខមិនបញ្ចេញមតិអស់សំណើចគ្រប់ៗគ្នា ដោយក្នុងនោះក៏មានរូបភាពចាស់ៗជាច្រើនសន្លឹកដែលតារាស្រីរូបនេះ តែងតែស្រវឹងជោកជាំ សូម្បីតែបានឃើញរូបភាពស្រវឹងរបស់នាងក៏ល្អមើលដែរ ព្រោះកញ្ញា Han So Hee អ្នកនិយមលេងអ៊ីនធើរណេតស្រលាញ់កាន់តែខ្លាំងឡើងៗ ព្រោះនាងជាមនុស្សគួរឱ្យសរសើរ ដោយសារតែបុគ្គលិកលក្ខណៈរបស់នាងមានភាពស្មោះត្រង់មិនចេះវៀចវេរនោះឡើយ។
ថ្វីត្បិតតែ Han So Hee គឺជាតារាកំពូលក៏ដោយក្ដី តែជារឿយៗនាងតែងតែបង្ហាញភាពសាមញ្ញ និងរួសរាយរាក់ទាក់របស់នាងទៅកាន់សាធារណជន ជាពិសេស Han So Hee បានបង្ហាញពីអារម្មណ៍ស្មោះត្រង់របស់នាងតាមរយៈប្លុករបស់នាង នៅពេលនាងកំពុងដោះស្រាយបញ្ហាបំណុលរបស់ម្តាយនាង។ លើសពីនេះ នាងបានចែករំលែកនៅរឿងរ៉ាវដែលពិបាកសម្រាប់តារាសម្ដែងស្រីមួយរូបនេះ ក្នុងការលាតត្រដាង ដូចជាប្រវត្តិគ្រួសាររបស់នាង និងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើរណេតទាំងប្រុសទាំងស្រី។
មិនតែប៉ុណ្ណោះ ពេលទំនេរពីការងាររបស់នាង តារាស្រី Han So Hee នាងតែងតែបើកបង្ហាញបញ្ចេញរូបគំនូររបស់នាង ដើម្បីអោយអ្នកគាំទ្រយល់ពីស្ថានភាពផ្លូវចិត្តរបស់នាង និងនៅពីក្រោយឆាកនៃការថតរូបរបស់នាង ដើម្បីអោយអ្នកតាមដានមានអារម្មណ៍ថា មានបរិយាកាសនៅក្នុងឈុត។
ដូចនៅក្នុងហេតុការណ៍ថ្ងៃទី ២៤ ខែមករា កន្លងទៅ អញ្ជឹងកំពូលតារាសម្ដែងស្រីប្រចាំប្រទេសកូរ៉េខាងត្បូង កញ្ញា Han So Hee បានធ្វើឲ្យមានការចាប់អារម្មណ៍ដោយបង្ហាញមុខមាត់ដោយត្រង់ៗពេលស្រវឹង នាងបាននិយាយអំពីអ្វីដែលបានកើតឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីរបស់នាង ដូចជាស្លៀកខោទ្រនាប់ជាមួយប្អូនប្រុសរបស់នាង និងលេង Jenga។ បន្ទាប់មកជាមួយនឹងរូបថត Han So Hee ក៏បានដេកទៅលើដីដោយសេរីក្នុងទីធ្លាមួយដូចជាទីធ្លា ព្រោះនាងស្រវឹង។ តារាស្រីរូបនេះបានសង្កត់ធ្ងន់យ៉ាងខ្លាំងថា «ខ្ញុំនឹងមិនផឹកទៀតទេ» វាមិនងាយស្រួលទេ សម្រាប់តារាស្រីណាម្នាក់ក្នុងការហ៊ានបើកបង្ហាញនៅរូបរាងដ៏ស្រើបស្រាលបែបនេះ ប៉ុន្តែ Han So Hee អនុញ្ញាតឲ្យគ្រប់គ្នាមើលឃើញផ្នែកខាងក្រៅ និងខាងក្នុងរបស់នាងយ៉ាងក្លាហាន។ ហើយក៏ឃើញថា ចាប់តាំងតែពីការចេញផ្សាយនៅរឿងភាគមួយដែលមានចំណងជើងថា Soundtrack របស់ Disney ដែលបានបញ្ចប់កាលពីឆ្នាំមុនមក គេនាំគ្នាសង្កេតឃើញថា តារាស្រី Han So Hee មួយរយៈមុនគេមិនបានឃើញនាងបង្ហាញអំពីស្នាដៃថ្មីរបស់ខ្លួនទៀតនោះទេ ហើយថ្មីៗនេះផងដែរ នាងក៏កំពុងតែផ្តោតលើការថតរឿងភាគដើមរបស់ Netflix ដែលមានចំណងជើងថា «Gyeongseong Creature»។
យ៉ាងណាក៏ដោយ តារាស្រីរូបនេះ នៅតែរក្សាបាននូវប្រជាប្រិយភាពដោយទទួលបានការអំពាវនាវរកការផ្សាយពាណិជ្ជកម្ម និងជាតារាម្នាក់ដែលគេគ្រប់គ្នាចង់បានជាយុវវ័យជំនាន់ក្រោយ ហើយអ្វីដែលពិសេសនោះអាថ៌កំបាំងនៃប្រជាប្រិយភាពរបស់នាង គឺការលាតត្រដាងមុខមាត់ស្អាតរបស់នាង និងបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់នាងជាសាធារណៈថា ជាតារាពិសេសម្នាក់៕