ភ្នំពេញ ៖ អ្នកទាំងអស់គ្នាប្រាកដជាបានទស្សនាហើយនៅបទចម្រៀងថ្មីរបស់អ្នកមេម៉ាយកូនមួយ សេង សុខឃីម ដែលបានប្ដូរឈ្មោះរបស់ទៅជា សុខ ទីយ៉ា ដែលត្រូវបានអ្នកគាំទ្រនាំគ្នាស្គាល់យ៉ាងច្បាស់ថា ជាអតីតគូស្នេហ៍របស់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ នោះគឺនាយចឺម ដែលកាលពីពេលថ្មីៗនេះ អ្នកនាងបានបញ្ចេញនៅបទថ្មីដែលមានចំណងជើងថា «ហត់ទេ?» ឃើញថា ចេញមិនទាន់បានប៉ុន្មានផង ក៏មានគាំទ្រយ៉ាងច្រើនលើសលប់ និងកំពុងទទួលបានការចាប់អារម្មណ៍មិនធម្មតានោះទេ ពីសំណាក់ហ្វេនៗជាច្រើនទាំងប្រុសទាំងស្រីដែលនិយមលេងនៅលើបណ្ដាញសង្គមភ្លុកទឹកភ្លុកដីជាមួយចង្វាក់ថ្មី ប្លែកអារម្មណ៍ ក៏ដូចជាការលេងស្ទីលច្រៀងរបស់នាងជាមួយនឹងការតុបតែខ្លួនពិតជាអេមមែន។
ប៉ុន្តែនៃការគាំទ្រនេះដែរ ក៏ឃើញថា មានអ្នកមួយចំនួនតូចហាក់ដូចជាមិនពេញចិត្តទៅនឹងបទមួយនេះនោះទេ រហូតមានការលើកឡើងពីមួយទៅមួយ ដោយមានគណនីមួយបានចូលទៅខមិននៅក្នុងគណនី Tik Tok វីដេអូរបស់នាងថា «ហើយហត់អត់អ្នកច្រៀងនឹង មិនដឹងថា ច្រៀងពីរោះកន្លែងណាទេ» «នាងច្រៀងមិនកើត មិនពីរោះសោះ មនុស្សច្រៀងទៅផ្សេង បងទៅផ្សេង មិនស៊ីចង្វាក់គ្នាទាល់តែសោះ» «ហត់ណាស់ ភ្លេងនៅកំពង់ឆ្នាំង អ្នកច្រៀងនៅភ្នំពេញ» «ហេតុតែគេស្រីស្អាត ទោះបីច្រៀងមិនកើត ក៏គេបានចេញបទចម្រៀងច្រៀង»។
រហូតទប់លែងជាប់ភ្លាមៗនោះផងដែរ តារាស្រីអ្នកនាង សុខ ទីយ៉ា ក៏បានចេញមុខមកនិយាយនៅក្នុងវីដេអូឆ្លើយតបទៅវិញចំៗពេញកណ្ដាលមុខយ៉ាងដូច្នេះ «អរគុណហើយបង ទោះបងជេរ អ្នកណាក៏ដោយ ទោះជេរម៉ែខ្ញុំ ក៏ខ្ញុំមិនត.មាត់ផង អូខេបងអត់អីទេ បើច្រៀងអត់ពីរោះក៏អូសរំលង ឬមួយក៏ប្លុកខ្ញុំចោលទៅ កុំអោយឃើញទៀត ព្រោះថាពេលខ្លះខ្ញុំម្នាក់មិនអាចទៅផ្គាប់ចិត្តមនុស្សទូទាំងប្រទេសបានទេបង មនុស្សខ្ញុំស្លូតណាស់ ទោះបីគេជេរម៉ែខ្ញុំ ក៏ខ្ញុំមិនដែលហ៊ានត.មាត់ដែរ បងឃើញស្រាប់ហើយ ការពិតបើមនុស្សគេល្អ គេអត់ដែលមកដើរស្ថាបនាអ្នកដទៃបែបអញ្ជឹងៗទេ»។
រួចមកមិននៅស្ងៀមតទៅទៀត អ្នកនាងក៏បានចេញមុខមកបកស្រាយបញ្ជាក់អោយអ្នកដែលពូកែរិះគន់ជាន់ពន្លិចនាងនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់នាងបែបនេះ «នាងខ្ញុំជាមនុស្សស្រី តែខ្ញុំក៏ស្រលាញ់ការចម្រៀង រ៉េប អ្នកស្រលាញ់ខាងដូចខ្ញុំ គាត់នឹងយល់ពីចិត្តខ្ញុំ តែអ្នកមិនស្រលាញ់ខាងនឹង គាត់ bully ខ្ញុំគ្រប់សាប់ ក្នុងចិត្តខ្ញុំមានអារម្មណ៍ថា ហេតុអីក៏ចឹងពិបាកនិយាយអារម្មណ៍ពេលនេះណាស់? ហេតុអីមិនយល់ពីការលះបង់របស់ខ្ញុំ0x017d7 ហេតុអ្វីគ្រប់ពេលរិះគន់? ចុះបទខ្លះទៀតស្តាប់មិនបាន មិនចុះផងខាង #សារពត៌មាន យើងជាខ្មែរដូចគ្នា សមតែជួយគ្នា តែនេះចាំតែយកប្រយោជន៍ខ្លួនឯង ភាពស្មោះត្រង់ខ្ញុំមិនដែលទទួលបានយុត្តិធម៌សំរាប់ខ្ញុំ បទ ៖ ហត់អត់? ជាបទទីមួយ ដែលខ្ញុំចេញ ហេតុអីអត់មានពាក្យលើកទឹកចិត្តចឹង? ហេតុអីស្អប់ bully ខ្ញុំចឹង? មូលហេតុខ្ញុំយកបង G-Devith ជា idol ជាគំរូ ព្រោះគាត់ពីមុនចាំតែខុស ជាមនុស្សដែលទៅណាក៏គេ bully តែការតស៊ូគាត់ក៏ជោគជ័យ I Love you My Idol»។
ក្រោយបានឃើញអ្នកមេម៉ាយសាច់សខ្ចីរូបនេះ បង្ហោះសារដូច្នេះហើយភ្លាម ក៏មានអ្នកស្រលាញ់ចូលចិត្តគាំទ្រអ្នកនាងជាច្រើននាក់បាននាំគ្នាចូលទៅខមិនជំនួសកាន់ជើងនាងគ្រប់ៗគ្នាថា «បងកុំខ្វល់អីបង បទនិងខ្ញុំស្ដាប់មិនចេះធុញសោះ ស្ដាប់ហើយស្ដាប់ទៀត» «កុំបាក់ទឹកចិត្តបង តស៊ូទៅ មិនខ្វះអ្នកគាំទ្របងទេ។ ក៏មិនខ្វះអ្នកស្រឡាញ់បងដែរ។ កុំខ្វល់ពីអ្នកដទៃ។ សំខាន់យើងមិនទៅសុំបាយគេស៊ីទេ ស៊ូៗបងខ្ញុំស្រឡាញ់បង និងគាំទ្របងជានិច្ច» «ខំប្រឹងឡើងបង មិនប្រាកដថា ការចាប់ផ្ដើមសុទ្ធតែជោគជ័យទេ GD ក៏ជា idol ខ្ញុំដូចគ្នា» «ប្អូនធ្វើបានល្អបំផុតហើយ អត្ថន័យទៀតសោតពេញចិត្តបង» «ហ៊ើយបង សង្គមអាលូវនឹងដូចបងមិនដឹងចឹង បងទៅខ្វល់អីច្រើនម្ល៉េះ បងស្រលាញ់អី បងចូលចិត្តអី បងធ្វើទៅអោយតែជារឿងត្រឹមត្រូវស៊ូៗបង» «គេច្រៀងឡើងឡូយ។ ថាគេច្រៀងអត់ពីរោះ។ គេឡើងស្អាត ហើយឡើងស្លូត»។ អ្នកខ្លះទៀតបានពោលអាណិតតារាស្រីរូបនេះថា «ចេញចម្រៀងរ៉េបមកគិតថា គេសរសើថា ពីរោះហើយនិងល្បី តែមិនបានពាក្យសរសើថា ពីរោះទេ បែរជាមានគេ bully ច្រើនទៅវិញ»៕