ភ្នំពេញ ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាពិសេសតែងតែគាំទ្រស្រលាញ់ចូលចិត្តនៅតារាៗជាច្រើនដួងនៅប្រទេសកម្ពុជាទាំងមូល ប្រាកដជាស្គាល់ហើយ នៅពិធីការិនីដ៏ស្រស់ស្អាតមួយរូប សម្បុរស្រអែម មុខមាត់ក្រមិញក្រមើម សម្ដីចាក់ទឹកមិនលេច វូហាស័ព្ទមិនចេះរីងស្ងួត ដែលតែងតែធ្វើអោយមហាជនសើចសប្បាយចុកពោះរហូតនោះ គឺកញ្ញា សុភ័ក្រ កុសុម៉ា ដែលជាតារាស្រីមួយដួង កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈភាពកំប្លុកកំប្លែងរបស់នាងកាយវិការស់រវើក ដល់ថ្នាក់ធ្វើឲ្យទស្សនិកជនមិនតិចនាក់នោះឡើយ នាំគ្នាបានទស្សនាមើលហើយមិនចេះជិនណាយអារម្មណ៍ពីពិធីការិនីធម្មតាម្នាក់ រហូតក្លាយជាពិធីការិនីល្បីឈ្មោះ រកពេលសម្រាកមិនបាន។
ជាក់ស្ដែង អ្វីដែលធ្វើអោយហ្វេននាំគ្នារំភើបសប្បាយរីករាយ ដេកញញឹមមិនស្ទើរទៅវិញនោះ ស្រាប់តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ តារាស្រីរូបនេះបានចេញមុខមកបង្ហោះសារនិយាយប៉ុន្មានឃ្លាយ៉ាងចាក់ដោតនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់នាងភ្លាមៗ បែបនេះថា «ជយោ ទីបំផុតខ្ញុំមានស្នេហាហើយ»។ រួចមកនាងក៏បាននិយាយបន្តនៅក្នុងខមិនទៀតយ៉ាងដូច្នេះថា «ពេលខ្លះគ្រាន់តែលើកទឹកចិត្តខ្លួនឯងក៏គ្រប់គ្រាន់»។
មិនទុកចាំយូរ បន្ទាប់ពីបានលឺពិធីការិនី កញ្ញា សុក្រ័ក កុសុម៉ា បង្ហោះសារនិយាយហាក់ដូចជាកំពុងតែមានស្នេហារួចមក ភ្លាមៗនោះក៏មានអ្នកគាំទ្រមិនតិចនាក់នោះឡើយ បាននាំគ្នាចូលទៅខមិនបញ្ឆិតបញ្ឆៀងគ្រប់ៗគ្នាថា « Idol មានស្នេហា រឿងអី fan ត្រូវអត់ស្នេហា ខ្ញុំត្រូវតែមានស្នេហា» «ក្រោកឡើងអាយដល ភ្លឺហើយគេងយូរ សុបិន្តច្រើនទេ» «ក្រែងបេះដូងចែមួយហៀងហីបានមកពីណាមួយហៀងទៀតហើយ» « idol និយាយលើកទឹកចិត្តខ្លួនឯងមែនទេ»។
អ្នកខ្លះនាំគ្នាឡើងថា «ស្នេហាប្រៀបដូចជាពេលចូលរៀនដំបូងចឹង គឺអរណាស់ ពេលដល់សាលាទើបទឹកភ្នែក ស្នេហាក៏មិនខុសគ្នាដែលដំបូងៗអរណាស់ ដល់ចូលច្បាស់ទើបដឹងថាបោ.ក» «បោ.កពីណាបោ.កទៅ តែកុំបោ.កញុម ញុមធ្លាប់គេបោ.ក ញុមដឹង» «មនុស្សមានស្នេហាពិតប្រាកដគេមិនប្រាប់មហាជនបែបនេះទេ បោ.កលេងបានហើយ មិនជឿសូម្បី1%» «ពេលមានស្នេហាបងស្រែកថា «ជយោ» ចាំមើល គេបោ.កចិត្តបងស្រែកថាម៉េច? ប្រយ័ត្នណាបង»។
អ្នកខ្លះទៀតបានលើកឡើងថា «តាមពិតបងមានយូរហើយ គ្រាន់តែបង private» «អបអរសាទរអាយដល ទីផុតមានអីអួតនឹងគេហើយ» «ចប់ហើយ ខំ Single តាម idol ឥឡូវ idol មកមានស្នេហាចោលអីណា» « Idol មានស្នេហាហើយ ចុះពេលណាហ្វេនម្ដង» ។ ហ្វេនមួយចំនួនទៀតក៏បានបញ្ចេញមតិចំៗថា «Idol សួរគេសិន ចាំ Confirm គេមកបោ.ក ឬមកពិត ព្រោះដើម្បីត្រៀមរើសស្រារបៀរមួយ ដើម្បីគួរជាទីគាប់ចិត្តថា មិនត្រូវគេអាចនឹងយក idol ធ្វើ BA ស្រារបៀមួយនឹងទៀតក៏ថាបានដែរ ដូច្នេះហើយសូមកុំទាន់អាលឆាប់ជឿគេលឿនពេកអី»។
យ៉ាងណាមិញ ក្នុងនោះផងដែរ បើយើងនាំគ្នាងាកក្រឡេកទៅមើលអំពីជីវិតក្រោយឆាកសម្តែងរបស់តារាស្រីរូបនេះវិញ ឃើញថា នាងមានអាយុក៏កាន់តែជ្រែ រហូតមកដល់ពេលនេះមិន ទាន់លេចឮដំណឹងថា ស្រីស្រស់ខាងលើរូបនេះ មានគូស្នេហ៍ដូចតារាៗមួយចំនួនដែលរួមជំនាន់នោះឡើយ ពោលគឺនាងតែងតែចាយភាពនៅលីវរបស់ខ្លួនយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិធ្វើព្រងើយ ដោយមិនខ្វល់ពីអ្វីទាំងអស់។ មិនតែប៉ុណ្ណោះ ពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែល្បីឡើងៗទ្វេដង ហើយបើនិយាយពីរូបសម្រស់របស់នាងវិញ ក៏កាន់តែស្រស់ស្អាតមិនចេះចាស់នោះឡើយ ជាពិសេសក្រោយសម្រេចចិត្តកែសម្ផស្ស លើកខ្ទង់ច្រមុះឲ្យខ្ពស់ បូករួមនឹងរាងតូចច្រឡឹងទៀតនោះ តារាស្រី កុសុម៉ា បច្ចុប្បន្ននេះ ស្អាតមិនចាញ់តារាម៉ូដែលប៉ុន្មាននោះឡើយ មើលពីប្លង់ណាជ្រុងណាក៏មើលទៅទាក់ទាញគ្មានទាស់ភ្នែក សូម្បីតែបន្តិច៕