ប្រទេសថៃ ៖ គ្រប់គ្នាប្រាកដជាបានដឹងហើយឃើញថា បើគិតមកទល់នឹងពេលនេះ វាមានរយៈពេលជិតមួយឆ្នាំមកហើយ ដែលតារាសម្ដែងស្រីថៃ ដែលបានសាងនៅប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះមិនធម្មតា ភាពល្បីល្បាញមានស្នាដៃដ៏ល្អឯក ទេពកោសល្យមួយរូបនោះ គឺ Tangmo Nida ដោយសារតារាស្រីរូបនេះ នាងបានចាកចេញទៅគ្មានថ្ងៃនឹងអាចវិលត្រឡប់វិញបាននោះឡើយ តាំងពីនាងធ្លាក់ចូលទៅក្នុងទឹកទន្លេ បន្ទាប់ពីរុករកតាំងពីយប់រហូតដល់ភ្លឺនៅក្នុងទឹកទន្លេចៅប្រះយ៉ាមកម្ល៉េះ រហូតមានរឿងជាបន្តបន្ទាប់មិនចេះចប់មិនចេះហើយទាក់ទងទៅនឹងការស្លា.ប់ដ៏អាថ៌កំបាំងរបស់តារាស្រីដ៏ស្រស់ស្អាតរូបនេះ ដោយមិនដឹងថា តើជាអំពើឃា.តក.ម្ម ឬមួយក៏យ៉ាងម៉េចនោះទេ? ពិតជាអណោចអធ័មជាខ្លាំង។
យ៉ាងណាមិញ ទន្ទឹមនឹងការចាកចេញដ៏សែនក្រៀមក្រំនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ ទាំងក្នុង និងក្រៅប្រទេស មានការនឹករឭកដល់នាងជាខ្លាំង ដោយក្នុងនោះបានត្រឹមតែបន្សល់ទុកនូវរូបភាពដែលបានដិតជាប់នៅក្នុងបេះដូងអ្នកគ្រប់គ្នា ស្ទើរតែមិនចង់ជឿនោះទេថា នាងទៅលឿនបែបនេះឡើយ ហើយរឹតតែខ្លោចចិត្តជាងនេះទៅទៀតនោះ តារាស្រីរូបនេះបានបន្សល់ទុកនូវបុរសដ៏អស្ចារ្យម្នាក់ដែលមានឈ្មោះថា P’bird ដែលជាគូស្នេហ៍របស់ខ្លួន ដែលខំតាមស្រឡាញ់នាងមកជាង១០ឆ្នាំមកហើយ ទម្រាំតែមានភាពក្លាហាន ហ៊ានហាមាត់និយាយស្ដីសុំនាងធ្វើជាសង្សារវាមិនងា.យនោះទេ តែពេលនេះនាងទៅបាត់ហើយ បន្ទាប់ពីយល់ព្រមទទួលយកបុរសកម្សត់ស្នេហ៍ម្នាក់នេះ។
ក្រោយពីស្ងប់ស្ងាត់បាត់មួយរយៈពេលមក ស្រាប់តែថ្មីៗនេះ គូស្នេហ៍របស់តារាស្រី Tangmo Nida គឺលោក Bird បានធ្វើការបង្ហោះវីដេអូអំពីសកម្មភាពរបស់តារាស្រីរូបនេះ ពេលកំពុងតែឈរសម្លឹងមើលទៅលើផ្ទៃមេឃ នាថ្ងៃឆ្លងឆ្នាំ ខណៈពេលគេបាញ់កាំជ្រួច ហើយសើចយ៉ាងសប្បាយរីករាយ ហាក់ដូចជាមើលទៅមានក្ដីសុខខ្លាំងណាស់ ដ្បិតតែរូបកាយបានចាកចេញទៅគ្មានថ្ងៃអាចវិលត្រឡប់បានមែន តែរាល់អនុស្សាវរីយ៍ទាំងអស់ ការចង់ចាំផ្សេងៗរបស់តារាស្រីដ៏ល្បីល្បាញរូបនេះ នាងត្រូវបានមហាជនដក់ជាប់នៅក្នុងដួងចិត្តរបស់ពួកគេជានិច្ច។
ដោយកាលពីពេលថ្មីៗកន្លងទៅនេះ កាន់តែធ្វើឱ្យមហាជនមានក្តីនឹករឭកសាជាថ្មីម្ដងទៀត ចំពោះតារាស្រី Tangmo ក្រោយប្រទះឃើញហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា «Happy Melon Official បានចេញមកបង្ហោះវីដេអូរបស់តារាស្រី Tangmo មិនទាន់បានប៉ុន្មានផង ភ្លាមៗនោះក៏ស្រាប់តែបានឃើញគណនី Instagram គូស្នេហ៍របស់ Tangmo ក៏បានបង្ហោះរូបនាងផងដែរ ដោយបានភ្ជាប់ជាមួយសារយ៉ាងរំជួលចិត្តថា «Beby» ជាមួយនឹងស្នាមញញឹមលាយឡំជាមួយនឹងក្ដីរំភើបចិត្តទាំងទឹកភ្នែក ខណៈពេលដែលបានមើលកាំជ្រួចឆ្លងឆ្នាំជាមួយនឹងសង្សារនៅរាត្រីឆ្លងចូលឆ្នាំ២០២២។ លើសពីនេះ មិនថាពេលណានៅ កន្លែងណា ឬមួយក៏ធ្វើអីនោះទេ លោកតែងតែបង្ហោះរូបរបស់ Tangmo ក៏ដូចជាវីដេអូផ្សេងៗមិនដែលដាច់ និងលួសមួយថ្ងៃនោះឡើយ។
ដោយឡែក ងាកទៅមើលអ្នកគាំទ្រវិញ ក្រោយឃើញវីដអូនោះ ម្នាក់ៗហាក់មានអារម្មណ៍សោកសៅ ដោយមិនគិតថា Tangmo ជួបរឿងអកុសលបែបនោះឡើយ ព្រោះនាងជាមនុស្សល្អ និងជាតារាស្រីដែលមានអត្តចរិតល្អគួរឱ្យស្រឡាញ់ រួចមកពួកគេក៏បាននាំគ្នាចូលទៅខមិនបញ្ចេញមតិគ្រប់ៗគ្នាថា «កុំគិតច្រើនអីណាបង Bird ចែម៉ូគាត់ទៅបានសុខហើយ» «Happy New Year Bird យើងសូមជូនពរអ្នកអោយសំណាងល្អបំផុត» «ពួកយើងទាំងអស់គ្នាពិតជានឹកបង Tangmo ខ្លាំងណាស់» «ខ្ញុំជឿជាក់ថា បង Tangmo ក៏កំពុងគិតអំពីបង និងឱបបង Bird រាល់ពេលដែលអ្នកគិតពីបង Mo ដូចគ្នាដែរ» «នឹកអាយដល Tangmo Nida ខ្លាំងណាស់លោកអើយ ពិភពលោកនេះគឺពិតជាអយុត្តិធម៌ណាស់» «មនុស្សល្អលះបង់ដើម្បីអ្នកដទៃ និងគ្រួសារ ហើយចុងក្រោយបែរជាស្លា.ប់គ្មានថ្ងៃវិលត្រឡប់ទៅវិញ»។
អ្នកគាំទ្រខ្លះទៀតបានខមិនថា «ហើយបើនិយាយពីមនុស្សអាក្រក់គ្រាន់តែមានលុយក៏អាចទិញគេអោយបិទមាត់បានដែរ ប្រទេសថៃចាប់តាំងតែពី Tangmo ស្លា.ប់មក រឿងក្ដីអ្វីក៏លែងមានប្រយោជន៍ដែរ មនុស្សល្អក្នុងលោកបែរជាគ្មានយុត្តិធម៌ទេឬ? ខ្ញុំពិតជាហត់នឿយណាស់ ខ្ញុំនឹក ឃុនតាំងម៉ូ ខ្ញុំនៅតែមានអារម្មណ៍ថា គាត់នៅទីនេះ ទោះបីជាគាត់បានទៅធ្វើជាទេវតាក៏ដោយ យ៉ាងហោចណាស់គាត់បានជួបមនុស្សដែលស្រលាញ់គាត់អស់ពីចិត្ត និងមនុស្សជាច្រើនដែលស្រលាញ់គាត់អស់ពីបេះដូង»៕