Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈស្រីស្អាតរ៉េត ស៊ូហ្សាណា រកបានអ្នកជំនួសដួង វីរៈ​សិទ្ធ

ស្រីស្អាតរ៉េត ស៊ូហ្សាណា រកបានអ្នកជំនួសដួង វីរៈ​សិទ្ធ

~

~

ភ្នំពេញ៖ ស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ដែលធ្លាប់ចាប់ដៃគូជាមួយលោកដួង វីរៈ​សិទ្ធ ទទួលបាន​ការ​គាំទ្ររហូតនាងមានកេរ្ដិ៍ឈ្មោះល្បីមកដល់ពេលនេះ​មួយចំណែកអាច​ថា​មកពីវីរៈសិទ្ធ ដែរ​តាមរយៈបទ​”ប្រ​យោគ​ស្នេហ៍”នោះពួកគេអស់ឱកាស​ក្នុងការធ្វើជាដៃគូ​គ្នា​រយៈពេលជាង១ឆ្នាំទៅហើយ ក្រោយលោកម៉ម វាសនា ហៅវីរៈសិទ្ធ បាយបាយហង្សមាស​ទៅផ្ញើរខ្លួននៅរាម កាលពីខែកុម្ភៈឆ្នាំ២០២១ ធ្វើ​ឲ្យហ្សាណា ងាកទៅធ្វើជា​ដៃគូ​ជាមួយ​កូនកំ​លោះទី២លោកឧកញ៉ាព្រាប សុវត្ថិ នោះគឺលោក​សុវត្ថិ មុនីនាគ ហើយពួកគស្និតស្នាល​គ្នា​ទាំង​ក្នុង​និងក្រៅឆាក។យ៉ាងណាថ្មីៗនេះស៊ូហ្សាណា រកបានដៃគូឆ្លងឆ្លើយថ្មីជំនួសលោកវីរៈសិទ្ធ ហើយនោះគឺលោកលីម តិចម៉េង ម្ចាស់ពានCambodian Idol រដូវកាលទី៤ដែលពួកគេ​ច្រៀ​ង​សម្ដែងរួមគ្នាជាលើកដំបូង​តាមរយៈបទ​”ស្ម័​គ្រ​​​ធ្វើ​សង្សារបីថ្ងៃ”។សម្រាប់ហ្សាណា វិញការ​ចា​ប់​ដៃគូជាមួយតិចម៉េង នៅពេលនេះក៍សាកសមគ្នា​និងប្លែក​ម្យា​ងដែរ​ព្រោះថាពួកគេមានអាយុ​ប្រ​ហាក់ប្រហែលគ្នា ប៉ុន្ដែការទទួលបានជោគជ័យដូចនាង​ចាប់ដៃលោកវីរៈ​សិទ្ធ ដែរឬយ៉ាង​ណា​នោះ​នៅមិនទាន់អាចសន្និដ្ឋានបានឡើយ។

~

~

រ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវបានអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ លើកឡើងថា​នាងមានចំណុច​ខ្លាំង២​យ៉ាង​គឺទី១៖រូបសម្រស់ និងទី២៖ការច្រៀងបទជាភាសារអង់គ្លេស ខ​ណៈ​​ដែលការច្រៀងបទជាភាសារ​ខ្មែរនៅមាន​កម្រិ​ត និងត្រូវការពេលវេលាថែមទៀត។ប៉ុន្ដែបើ​សង្កេតមើល​ទីផ្សារចម្រៀងតារាស្រីនៅហង្សមាសនាពេលបច្ចុប្បន្ន​វិញគឺអ្នកដែលមានទីផ្សារ​ស្ទុះ​ហក់ឡើងគឺមានតែរូបនាងម្នាក់ប៉ុណ្ណោះ ព្រោះសូម្បីដែលតារាល្បីៗ​លំ​ដាប់ជូរមុខ​ផលិត​កម្ម​ធំនេះក៍នៅទ្រឹងតាំងពីផ្ទុះកូវីដម្លេះ ពោលគឺជាង២ឆ្នាំទៅហើយ។តាម​ព័តមាន​ថាតម្លៃខ្លួន​របស់ហ្សណា

~

~

ច្រៀង១កម្មវិធីស៊ីថ្លៃដល់ទៅជិត២ពាន់ដុល្លារឯណ្ណោះ ខណៈដែល​នាង​ត្រូវប៉ាន់​ទាំងច្រៀងសម្ដែងនិងទីផ្សារស្ពត​ពាណិ​ជ្ជកម្មផងដែរ​ទើបធ្វើឲ្យតារាវ័យ២២ឆ្នាំរូប​នេះ​អាចរក​បា្រ​ក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ ធ្វើឲ្យ​មុន​នេះនាងមានលទ្ធភាព​ទិញ​បានផ្ទះ​២ល្វែងជាប់គ្នាតម្លៃជាង២០ម៉ឺនដុល្លារ និងទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ​ជិត​៩​ម៉ឺនដុល្លារ។តែគេនៅមិនទាន់ដឹងថាបុរសរូបណាជាម្ចាស់បេះដូងរបស់ហ្សា​​ណា នោះទេ​ក្រោ​យនាងបង្ហាញសញ្ញាមានសង្សារកាលពីពាក់កណ្ដាលឆ្នាំ២០២០ ក៍ស្ងប់​ស្ងាត់ទៅវិញ។

~

~

អ្នកជំនាញសិល្បៈបានលើកឡើងថាទីផ្សារចម្រៀងនាងរ៉េត ស៊ូហ្សាណា ប្រជែងគ្នា​ខ្លាំង​នៅរយៈ​ពេល​ចុងក្រោយ​នេះ​ជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា បើទោះជាតម្លៃខ្លួនតារាទាំង​ពីរខុសគ្នាឆ្ងាយក្ដី៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments