Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈស្រីស្អាតហ្វា ហ្វា ៖ទុកនាយចឺម ជាបងប្រុស

ស្រីស្អាតហ្វា ហ្វា ៖ទុកនាយចឺម ជាបងប្រុស

~

~

ភ្នំពេញ៖ តារាសម្ដែងនាងហ្វា ហ្វា ហៅស្រីយី ដែលជាអតីតសង្សារទី៣ របស់នាយចឺម នោះ​ថ្មី​ៗ​នេះនាងបានចាប់​ដៃគ្នាជាមួយលោកមេសា ថតស្ពតមួយហើយអ្នកដឹកនាំតម្រូវឲ្យស្រីយី និង​នាយចឺម អោបរឹតគ្នា។ក្រោយឃើញ​ហ្វា ហ្វា នៅតែអាចបន្ដស្អិតល្មូតគ្នាមួយនាយចឺម ធ្វើការ​ងារ​សិល្បៈជាធម្មតាដោយគ្មានគំនុំក្នុងខ្លួន​បែបនេះទាំង​អ្នកសិល្បៈក្នុងនិងក្រៅសិល្បៈ​លើក​ឡើងថានេះគឺជាគំរូល្អមួយក្នុងព្រោះថាគូស្នេហ៍ខ្លះ​ពេលប្រេះឆាស្នេហ៍ពួកគេ​ច្រើនតែហែកហួរគ្នានិងយកគ្នាជាសត្រូវ។ប៉ុន្ដែអ្នកខ្លះទៀតក៍សង្ស័យថាស្រីស្រស់ហ្វា ហ្វា និងនាយចឺម អាច​នឹង​បញ្ឆេះ​ភ្លើង​ស្នេហ៍ឲ្យឆាបឆេះសារជាថ្មីឡើងវិញម្ដងទៀត​បានគ្រប់ពេលផង​ដែរព្រោះថា​ពេល​នេះពួក​គេចាប់ផ្ដើម​ជួប​និងរួមការងារជាមួយគ្នាកាន់តែញឹកញាប់ តាំងពីលោកមេសា ចែកផ្លូវគ្នាជា​មួយ​​អ្នក​មេម៉ាយកូន១នាងសេង សុខឃីម មក។

~

~

យ៉ាងណាជាការឆ្លើយតបទៅFan ដែលសង្ស័យថាហ្វា ហ្វា និងនាយចឺម អាចក្លាយទៅ​ជាគូសង្សារគ្នាម្ដងទៀត​នោះស្រីយី បានអះអាងដោយតាំងចិត្តថាមិនអាចទៅរួចនោះទេ គឺ​ចា​ប់​ពេលនេះតទៅនាងចាត់ទុកនាយចឺម ត្រឹម​ជាបងប្រុសប៉ុណ្ណោះ។ការវាចារបស់ហ្វា ហ្វា នា​ពេលនេះគឺស្របពេលដែលមុននេះនាងបានប្រកាស​ថាបេះ​ដូងនាងមានម្ចាស់ចិត្តថ្មីហើយនោះ​គឺទាហានខ្មែរអាមេរិកលោក Sanan Sithadin ដែលលោកគ្រោងចុះមក​ខ្មែរ​ជួប​នាងផ្ទាល់​ជា​លើក​ទី១នៅអំឡុងខែមេសាឆ្នាំ២០២៣ ខាងមុខនេះហើយ បន្ទាប់ពីពួកគេបានស្គាល់គ្នា​តាម​បណ្ដា​ញសង្គមរយៈពេលជិត១ឆ្នាំមក។ប៉ុន្ដែអ្វីដែលគូរឲ្យកត់​សម្គាល់នោះមុនពេល​ស​ង្សារ​​ថ្មីចុះមកសាសង​ស្នេ​ហ៍​នេះហ្វា ហ្វា បែជាបង្ហាញស្និតស្នេហ៍ជាចំហជាមួយលោកប៉ែន ភ័ក្រសុធារិទ្ធ ដូចគូសង្សារទៅវិញទើប​ធ្វើឲ្យ​មានការលើកឡើងថាបើលោកSithadin នៅតែ​ពន្យា​ពេលមកខ្មែរទៀតប្រយ័ត្នស្រីស្អាតរូបនេះប្ដូរ​ចិត្តភ្ជាប់​ស្នេហ៍​ជាមួយតារាដូចគ្នាម្ដងទៀត នោះច្បាស់ជាលោកបានត្រឹមស្ដាយសាច់សខ្ចីរបស់នាងជាមិនខាន។

~

~

ក្រៅពីចាប់ដៃនាយចឺម ថតស្ពតថ្មីៗនោះហ្វា ហ្វា ក៍ធ្លាប់ប្រាប់អ្នកយកព័តមាន​យើងថា​បើសិនជាលោកមេសា មានបទថ្មីនៅសាន់ដេហើយហៅនាងថតគឺ​នាងនៅតែទទួល​ដូចមុន​គ្មានបញ្ហាឡើយ។ចំណែកនាយចឺម បាន​ប្រាប់បាលពីពេលថ្មីៗ​នេះថា​ការ​ជួប​និងស្និតស្នាល​ជាមួយហ្វា ហ្វា ភាគច្រើនជាការងារឬដោយចៃដន្យ តែ​លោ​កគ្មាន​គម្រោ​ងផ្សះផ្សារ​ស្នេហ៍​ចាស់​ជាថ្មីឡើយ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments