Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈសុវត្ថិ -សិរីមន្ដ ៖បន្ធូដៃដូចគ្នា ,តើតារាណាស្ទុះ​ឡើង​ម្ដង?

សុវត្ថិ -សិរីមន្ដ ៖បន្ធូដៃដូចគ្នា ,តើតារាណាស្ទុះ​ឡើង​ម្ដង?

~

~

ភ្នំពេញ៖ព្រាប សុវត្ថិ និងលោកខែម ប៊ុនថៃ ធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈ​ពេលជិត​១០ឆ្នាំ រហូតមាន​ពេលខ្លះគេពិបាកបែងចែកថាមួយណាខ្លាំងជាងទៀតផង បើទោះជា​មហា​ជន​ស្ទើ​​តែមួយប្រទេសអ្នកណា​ក៍ចូល​ចិត្តលោកសុវត្ថិ ក្ដី។ប៉ុន្ដែចាប់តាំងពីដើមឆ្នាំ២០២២ មក​ពោ​ល​គឺស្ទើតែពេញ១ឆ្នាំនេះលោកសុវត្ថិ -ប៊ុនថៃ បាន​បន្ធូ​ដៃដូចគ្នា​ហើយសឹងតែគ្មាន​សកម្ម​ភាព​សិល្បៈលេចធ្លោណាមួយដែលគូឲ្យកត់សម្គាល់​ដូចមុនទៀតទេពិសេស​គឺក្រោយពេល​តារាទាំងពីរឡើងជា”ឧកញ៉ា”ព្រមគ្នានោះ។ទាំងលោកសុវត្ថិ និងប៊ុនថៃ មមាញឹកតែ​រឿងរក​ស៊ី​ពុះ​ដីឡូតិ៍​លក់រៀងៗខ្លួនរហូតធ្វើឲ្យបណ្ដារកម្មវិធីប្រលងចម្រៀងខ្លះ​ដែលគេធ្លាប់តែ​ឃើញ​បេក្ខ​ភាព​ទាំងឡាយយក​បទចម្រៀងរបស់តារាទាំងពីរទៅបកស្រាយនោះ បេក្ខជនថ្មីៗមួយចំនួន​បាន​​ងាក​ទៅ​ច្រៀងបទរបស់តារាOriginal Songs វិញម្ដង។

~

~

សំណួរដែលមហាជនចង់ដឹងថាក្រោយពីតារាជើងខ្លាំង២ដួងព្រាប សុវត្ថិ និងខែម ប៊ុន​ថៃ លែងសម្រុក​ច្រៀងរាំ​នេះ​តើតារាណាខ្លះទៅដែលឆ្លៀតឱកាសនេះស្ទុះឡើងនៅឆ្នាំ២០២២ ?ការលើកឡើងបែបនេះ​ដោយសារតែ​មាន​ការលើកឡើងថាព្រោះតែព្រាប សុវត្ថិ និងខែមរៈ សិរីមន្ដ ប្រជែងគ្នាខ្លាំងក្លាពីមុន ពោលគឺបើតារាណាម្នាក់មាន​បទ​ផ្ទុះហើយ ម្នាក់ទៀតត្រូវតែ​ចេញទប់​ទល់ដែរនោះហើយទើបធ្វើឲ្យតារាថ្មីៗពិបាកងើបឡើងរួច តែបច្ចុប្បន្នតារា​កូន៣ដូច​គ្នាព្រម​ស្ងប់ស្ងាត់ដូចគ្នាទៅហើយដែលនេះជាឱកាសធ្វើឲ្យរលក​ក្រោយអាចនឹងច្រាន​រលក​មុន​បានជា​មិនខានបើទោះជាទាំងលោកសុវត្ថិ និងប៊ុនថៃ មិនដែលប្រកាសថាពួកគេបោះបង់​អាជីព​​ចម្រៀ​​ងក្រោយ​ក្លាយទៅ​ជាឧកញ៉ាព្រមគ្នានេះក្ដី។

~

~

ទាំងអ្នកជំនាញសិល្បៈនិងមហាជនប្រាកដជាមើលឃើញថាក្រោយពីលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ សឹងតែ​លែងមានបទល្បីនៅឆ្នាំ២០២២ នេះតារាចម្រៀងដែលស្ទុះឡើង​ល្បីល្បាញថែមទៀតនាពេល​នេះគឺមានតែអ្នក​ចម្រៀ​ងរ៉េបទាំងពីរដួងគឺលោកវណ្ណដា និងងួន ចាន់ដេវីត ប៉ុណ្ណោះដែលត្រូវបានមហាជនទាំងនៅលើ​បណ្ដាញ​សង្គម​និងនៅខេត្តក្រុងតាម​ដាន​ខ្លាំងនាឆ្នាំ២០២២ នេះ។ការលើកឡើងបែបនេះមិនមែនមើលរំលងទៅលើ​តារា​ចម្រៀង​ទាំង​៤ដួងនៅវគ្គចុងក្រោយ​​Cambodian Idol រដូវកាលទី៤ នោះទេ ប៉ុន្ដែអ្នកជំនាញសិល្បៈ​បាន​អះអាងថា​ពួកគេមានសន្ទុះខ្លាំងនិងមានការងារសិល្បៈធ្វើច្រើនត្រឹមតែរយៈពេល៦ខែចុះប៉ុណ្ណោះ គឺមិនអាចប្រៀប​ធៀប​ជា​មួយតារារ៉េបវណ្ណដា និងដេវីត បានឡើយ។

~

~

ការផ្ទុះបទរ៉េប ឡើងវិញនាពេលនេះក្រោយពីតារាចម្រៀងវណ្ណដា បានបញ្ចេញបទ” J+02”កាលពីថ្ងៃទី៣០ តុលា ដែលអត្ថន័យសំខាន់គឺផ្ដោតលើការវាយប្រហាទៅលើងួន ចាន់ដេវីត ចំៗតែម្ដង​។អ្វី​ដែល​ធ្វើឲ្យសង្រ្គាមបទរ៉េប កាន់តែក្ដៅគគុកថែមទៀតនោះគឺងួន ចាន់ដេវីត មិននៅស្ងៀម​នោះទេព្រោះរំលងបានតែ២ថ្ងៃអនាគតស្វាមីទេព បូព្រឹក្ស រូបនេះបានចេញវាយបក​ទៅវិញ​តាម​រយៈបទ”ចុមអាអូនអត់ដេក”ដែលត្រូវគេស្ដាប់យល់ថាដេវីត ព្រលះ​ទៅវណ្ណដា វិញ។កម្ដៅ​នៃជម្លោះនេះធ្វើឲ្យFan របស់ដេវីត និងវណ្ណដា ឌឺដងដៀមដាមដាក់គ្នាទៅវិញទៅមកខ្លាំង​ជាង​តារាចម្រៀងទាំងពីជាគូបដិបក្សទៅទៀត ទើបថ្មីៗនេះកំពូលតារាចម្រៀងព្រាប សុវត្ថិ បាន​ចេញ​រ៉េបដែរ​គឺ​បទ”The Legend “ខណៈអ៊ីណូ ចេញបទ”Eno Is Back “ នៅថ្ងៃទី៣ វិច្ឆិកា ដូចគ្នា ខណៈ​ដែលតារាមួយចំនួន​ទៀត​ត្រៀមចេញបទញាក់និងស្លូវបាននាំ​គ្នាផ្អឹបទុកមួយ​អន្លើសិន ហើយ​ងាកមកធ្វើរ៉េប ដែរទៅវិញ។

~

~

ទោះជាយ៉ាងណាក្នុងបទសម្ភាសន៍របស់អ្នក​យកព័តមាន​យើង​ជាមួយលោកនូ ស៊ឹប និងពេជ្រ សោភា កាលពី​ពេ​ល​ថ្មីៗនេះអ្នកទាំងពីរ​បាននិយាយ​ស្រ​ដៀង​គ្នាថាវណ្ណដា និងដេវីត ល្អម្យាងៗម្នាក់ហើយមិនហ៊ានថាអ្នក​ណា​លេខ​​​១ឬ២ឡើយ។ ព្រាប សុវត្ថិ បានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថាលោក​នៅតែបន្ដចាប់អា​ជីព​ចម្រៀង​និងធ្វើជំនួញស្មើគ្នា មិនអាចបោះបង់ចោល១ណាបានទេ ។ដោយឡែកលោកខែម ប៊ុនថៃ វិញចុងក្រោយ​នេះគេ​ឃើញលោកច្រើនតែច្រៀងតាមហ្វេសបុកនិងTik Tok ច្រើន​ជាង​ចេញ​មុខ​​លើឆាក​តន្រ្ដី។ទស្សនិកជនរង​ចាំមើល​ថាព្រាប សុវត្ថិ -ខែម ប៊ុនថៃ នឹងព្រមឲ្យលោក​វណ្ណ​ដា និង​ដេវីត វ៉ាម្ដងឬឧកញ៉ាទាំងពីរត្រៀម​យុទ្ធសាស្រ្ដ​ដើម្បី​ទប់​​ទល់កុំឲ្យធ្លាក់មក​លេខ២​វិញ?

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments