Tuesday, December 6, 2022
Google search engine
Homeព័ត៌មានសិល្បៈអតីតសង្សារទី១នាយចឺម៖អូនម៉ី ជិតក្លាយជាប្អូនថ្លៃនី រតនា

អតីតសង្សារទី១នាយចឺម៖អូនម៉ី ជិតក្លាយជាប្អូនថ្លៃនី រតនា

~

~

ភ្នំពេញ៖ស្រីស្រស់អៀ ម៉េងលិ ហៅអូនម៉ី បានផ្ដាច់ស្នេហ៍កូនមន្រ្ដីធំនៅខេត្តកោះកុងជានិស្សិត​បញ្ចប់ការសិក្សារ​មកពីឥណ្ឌា ដោយនាងថែមទាំងបានដាក់ពាក្យបណ្ដឹងទៅបុរស​នោះរឿង​បោក​ប្រាស់លុយនាង​ទៀតផងទើប​ធ្វើ​ឲ្យទំនាក់ទំនងពួកគេប្រែពីជា​សង្សារក្លាយទៅជាមើល​មុខគ្នាលែងចំ។ប៉ុន្ដែដូចពា​ក្យគេថា”ធ្វើស្រែទាន់ក្ដៅដី យក​សង្សារថ្មីទាន់ក្ដៅចិត្ត”នោះមិន​ខុស​នោះទេ ព្រោះអូនម៉ី បា​នភ្ជាប់ស្នេហ៍ថ្មីភ្លាមៗជាមួយបុរសក្មេងរូប​សង្ហាររាង​ខ្ពស់​​ស្រឡះ​ម្នាក់​ដែល​ជាមន្រ្ដីប៉ូលីសពាក់ស័ក្ក៣ នៅជូរកងអង្គរក្សទៀតផង។អូនម៉ី ថែមទាំងអះអាងថា​ក្ដី​ស្រ​លាញ់ពិត​ប្រាកដមិន​ត្រូវ​ការលុយនោះទេ នាងសូមត្រឹមតែភាពស្មោះត្រង់គឺគ្រប់​គ្រាន់ហើយ​។ការថ្លែង​បែបនេះ​របស់​នាង​ម៉េងលិ ធ្វើឲ្យផ្ទុះការិះគន់នៅលើបណ្ដាញសង្គមព្រោះមនុស្ស​ភាគ​ច្រើននៅតែយល់​ថាភាព​ស្មោះ​ត្រង់​តែ​មួយផ្នែក បើគ្មានលុយទេក៍​មិនអាចការពារ​ស្នេហា​ចំពោះស្រីស្អាតបានដែរ។

~

~

អ្វីដែលគូរឲ្យកត់សម្គាល់នោះក្រោយអូនម៉ី កៀកកើយសង្សារថ្មីជាសារធារណៈ​នោះ​មាន​ព័តមានថាប្រុសស្នេហ៍​ថ្មីរបស់អតីតសង្សារនាយចឺម រូបនេះគឺជាប្អូនថ្លៃតារាចម្រៀងនី ម៉ាប់ ហៅ រតនា ។ប្រភពនោះបានឲ្យដឹងថា​សង្សា​រ​​នាងម៉េងលិ ជាប្អូនបង្កើតរបស់ភរិយា​លោក​រតនា ហេតុនេះហើយមិនយូទេអូនម៉ី នឹងក្លាយ​ទៅជាប្អូនថ្លៃ​របស់​លោក​នី ម៉ាប់ (នី រតនា )ជាមិន​ខាន។

~

~

អ្នកយកព័តមានយើងមិនទាន់អាចទាក់ទងបានតាមទូរស័ព្ទទៅអូនម៉ី និងលោកនី ម៉ាប់ បានទេកាលពីរ​សៀល​ថ្ងៃទី២៧ តុលា ។ប៉ុន្ដែការការរកបានម្ចាស់ចិត្តថ្មីរបស់អូនម៉ី នាពេល​នេះ​​ធ្វើឲ្យបុរសមិន​តិច​ទេ​ដែលចង់ចូល​ខ្លួន​ទៅ​​ស្អំរបួសបេះដូងនាង​ស្រីស្អាតនោះប្រាកដ​ជា​ថយ​វិញជាមិនខាន ខណៈដែលថ្មីៗ​នេះ​នាយចឺម បានច្រៀង​លួង​លោមអូនម៉ី បទ”ជំងឺនឹកគេ”​ដែល​ហាក់ចង់​ងាកទៅរក​ត្រូវរ៉ូវគ្នាជា​មួយនាងម៉េងលិ វិញ តែពេលនេះអូនម៉ី មានអង្គរក្សការ​ពារ​បេះដូងហើយ។

~

~

គូររំលឹកថាអូនម៉ី បានភ្ជាប់ស្នេហ៍ជាមួយនាយចឺម កាលពីឆ្នាំ២០១៧ តែបានចែកផ្លូវ​គ្នា​វិញ​ហើយទាំងសង​ខាងរក​បានសង្សារថ្មីភ្លាមៗតែម្ដង។តែពេលនេះអូនម៉ី និងនាយចឺម នៅតែ​រាប់អានគ្នាជាធម្មតា ហើយមុនស្និតស្នេហ៍ប្អូន​ថ្លៃនី រតនា នេះនាងម៉េងលិ បានស្នើរសុំ​ឲ្យអ្នក​សារព័តមានទាំងឡាយសូមបញ្ឈប់ការភ្ជាប់​ឈ្មោះនាងជាមួយ​នាយ​ចឺម ទៀតទៅព្រោះ​នាំ​ឲ្យ​ប៉ៈទង្គិចដល់អារម្មណ៍គូស្នេហ៍ថ្មីរបស់នាង។ដោយឡែកនាយចឺម វិញបានប្រាប់​អ្នកយក​ព័ត​មានយើងកាលពីពេលថ្មីៗនេះថានាយគ្មាន​បំណងវិលទៅផ្សះផ្សារស្នេហ៍ជាមួយ​អតីតសង្សាររូបនេះ​ទេ តែ​កាយ​វិការនាយនិងអូនម៉ី ស្និតស្នាលគ្នាវិញកាលពីពេលថ្មីៗនេះគឺគ្រាន់តែជួបគ្នា​ដោយចៃដន្យ​ប៉ុ​ណ្ណោះ​៕

~

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments