Sunday, September 24, 2023
Google search engine
Homeព័ត៌មានជាតិផ្ទុះហ្គាស់ឆេះផ្ទះ របួស២នាក់

ផ្ទុះហ្គាស់ឆេះផ្ទះ របួស២នាក់

~

~

ខេត្តកំពង់ចាម ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង បានទទួលរងការឆាបឆេះអស់គ្មានសល់ ដោយសារមូល ហេតុម្ចាស់ ផ្ទះកំពុងបញ្ចូលហ្គាស់ ទុកលក់ ស្រាប់តែផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កឱ្យម្ចាស់ផ្ទះ ២នាក់ រងរបួសរលាកភ្លើង យ៉ាងធ្ងន់ ខណៈដែលព្យាយាមចូលជញ្ជូនរបស់ទ្រព្យមានតម្លៃ ចេញពីក្នុងផ្ទះ។

~

~

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។

~

~

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់ពីឈើ ប្រក់ហ្វីប្រូស៊ីម៉ងត៍ ជញ្ជាំងខាងមុខក្តារ ជញ្ជាំងចំហៀងនិងខាងក្រោយ ស័ង្កសី ជាប្រភេទផ្ទះឈើលើ ថ្មក្រោម មានម្ចាស់ឈ្មោះឈុំ វណ្ណា ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះឈុន សាវី អាយុ៥០ឆ្នាំ មានលំនៅ ភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។

~

~

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើ បានបញ្ចូលហ្គាស់ ទុកលក់ ស្រាប់តែខុស បច្ចេកទេស ក៏បណ្តាលឱ្យផ្ទុះឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជា ពលរដ្ឋក្បែរខាង មកជួយពន្លត់ភ្លាមៗដែរ តែទប់ទល់មិនឈ្នះ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកជួយអន្ត រាគមន៍ភ្លាមៗ។

~

~

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស ចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចុះទៅអន្តរាគមន៍ជួយពន្លត់ ដោយសហការជា មួយរថយន្តពន្លត់អគ្គិភ័យស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីកង ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កងកម្លាំងអន្តរាគមន៍បង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង និងបានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន ៤រថយន្ត ទើបភ្លើងបានរលត់ទៅ វិញទាំងស្រុង នៅវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃដដែល ដោយមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះ អ្នកជិត ខាងឡើយ។

~

~

ជុំវិញការខូចខាតដោយសារករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា អគ្គិភ័យខាងលើ បានឆេះបំផ្លាញផ្ទះ ១ខ្នង ទាំងស្រុង រួមនិងសម្ភារៈប្រើប្រាស់មួយចំនួន ដូចជា ធុងបាស់ ចំនួន១ ម៉ូតូហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ចំនួន១គ្រឿង ម៉ូតូសង់កូរ៉េ សណ្តោងរ៉ឺម៉ក ចំនួន១គ្រឿង រួមនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ ជាមួយនេះ ក៏មានមនុស្សប្រុស ចំនួន២នាក់ បានទទួលរងរបួសផងដែរ ក្នុងនោះ ទី១-ឈ្មោះឈុំ វណ្ណា ជាម្ចាស់ផ្ទះ និងទី២-ឈ្មោះភុក វុធ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ដែលអ្នកទាំងពីរបានចូលទៅជញ្ជូនរបស់ទ្រព្យចេញពីក្នុងផ្ទះ។

~

~

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកកងមាស ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments