ភ្នំពេញ ៖ ថ្មីៗនេះ មានភាពទាក់ទាញភ្នែកមហាជនម្ដងទៀត ទៅលើកុមារីដ៏ស្រស់ស្អាតពីររូប កំពុងទទួលបានការចាប់អារម្មណ៍មិនស្ទើរនោះទេ ខណៈរូបគេទាំង២នាក់ស្លៀកសម្លៀកបំពាក់ទៅដើរលេងសង្ក្រាន្តវិទ្យាល័យ ជាស៊ីមកំពុងត្រឡាច។
ដោយឃើញថា មានពុកម៉ែបងប្អូនជាច្រើននាំគ្នានិយាយ និងលើកសរសើរមិនដាច់ពីមាត់ទៅកាន់កុមារី២រូបខាងលើថា នៅក្មេងពិតមែន តែចេះតុបតែងខ្លួនរបស់ពួកគេស្អាតមួយបែបគួរអោយស្រលាញ់ ព្រោះវាមើលទៅហាក់ប្លែកពីគេ ស្រស់ស្អាតមួយបែប ទាំងមុខមាត់ ជាមួយនឹងការស្លៀកពាក់ខោអាវ លេងខ្លួន និងស្បែកជើង.កវែងដូចរោមសត្វ មើលទៅដូចមនុស្សពេញក្រមុំអញ្ចឹង។
ហើយរឿងហេតុខាងលើនេះ ធ្វើអោយផ្ទុះការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែតែម្ដង។ ប៉ុន្តែក៏ឃើញថា មានការវែកញែក.តៗគ្នាផងដែរ ដោយអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនទៀត ហាក់នាំគ្នាសើចចំអក និយាយអាក្រក់ៗ មើលងា.យជាលក្ខណៈបែបរិះគន់គ្នាតែម្ដង។
ដោយអ្នកខ្លះបានស៊ែររូបភាពនោះ រួចយកទៅសរសេរ Caption បង្ហោះបន្ត Mention អោយគ្នាទៅវិញទៅមក ហើយនិយាយដាក់គ្នាថា «ពាក់អត់សម្លាញ់ ចាំទិញពាក់ពីរនាក់» «ងា.ប់ហើយលោកអើយ ធ្វើខ្លួនមកខុសគេម្ល៉េះ គ្រាន់តែដើរលេងសង្ក្រាន្តសោះ សុទ្ធតែស្បែកជើង.កវែងរោមសត្វអីណាទៀត ចង់តែសើចទេលោកអើយ»។ ខ្លះទៀតក៏ខមិនបែបចំអកថា «ស្បែកជើងនឹងទិញនៅអីណាដែរអូន ចែចង់ទិញមកពាក់ដែរ គ្រាន់បានល្បីមានគេស្គាល់ច្រើន»។ ចំណែកមតិឯទៀតក៏និយាយលេងលក្ខណៈមើលងា.យជ្រុល ដោយនិយាយថា «បើសិនពាក់ដូចប្អូន មកដើរលេងសង្ក្រាន្ត បងសុខចិត្តអត់មកល្អជាង ខ្មាស់គេជំនួសខ្លាំងណាស់និយាយមែន ម៉ាវិទ្យាល័យ ខុសគេតែអូនឯងពីរនាក់»។
នេះបើយោងទៅតាមរយៈគណនីហ្វេសប៊ុកផេកមួយមានឈ្មោះថា «Pu Him photographer» បានចេញមុខមកធ្វើការបង្ហោះរូបជាច្រើនសន្លឹកទាំងក្មេងចាស់ប្រុសស្រី ជាពិសេសយុវវ័យតែម្ដង ឃើញថា មានការចូលរួមយ៉ាងច្រើនកុះករសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះ បើតាមផេកខាងលើ ធ្វើការបង្ហោះនោះ ថែមទាំងភ្ជាប់ជាមួយសារប៉ុន្មានឃ្លាថា «សង្ក្រាន្តវិទ្យាល័យ ជាស៊ីមកំពង់ត្រឡាច last album»។
ប៉ុន្តែនៅពេលឃើញមានពាក្យនិយាយមិនល្អ រិះគន់មិនឈប់រួចមក ភ្លាមៗនោះ ក៏មានអ្នកចូលទៅខមិនដាក់ទៅចំៗ ធ្ងន់ៗចំកណ្ដាលមុខវិញថា «គ្នាពាក់មកមើលទៅស្អាតសមរម្យ មិនមានអីគួរឲ្យសើចចំអកផង នៅតែមានអ្នករិះគន់! សាកស្រីស្អាត idol ខ្លួនមើល បើមិនយាយដោះស្បែងយើង និងគប់ក្បាលខ្ញុំមកហ៊ានភ្នាល់!» «ក្មួយៗស្អាត ហើយការស្លៀកពាក់របស់ក្មួយក៏មើលទៅសាកសម ការស្លៀកពាក់របស់ក្មួយពុំបានប៉ះពាល់ដល់នរណាម្នាក់ទេ ចឹងកុំ comment ចំអន់គ្នាអី»។
អស់ការអត់ធ្មត់តទៅទៀត ក៏មានអ្នកខ្លះទៀតបានព្រយយមួយទំហឹងថា «កញ្ចាស់ៗហើយ នៅសើចក្មេងទៀត កាលហែង13-14ឆ្នាំ សង្ស័យនៅដើរដោះអាវផង មិនដឹងមើលហែងទៅមើល អតីតកាលអាយុប្រហាក់ប្រហែលនឹងមើល បែបមិចចេះច្នៃចឹងអត់ ចេះច្នៃម៉ូតស្លៀកពាក់ខ្លួនឯងអត់? ក្រែងនៅស្លៀកសារុងចង្កេះកៅស៊ូលោ.តកៅស៊ូតើហ្អី មើលទៅប្លែក តែមិនមែនបានន័យថា ចម្លែកទេ»។
មហាជនខ្លះទៀតក៏និយាយចំៗថា «អ្នកខ្លះរិះគន់ ក្មេងទាំងដែលខ្លួនកាលនៅក្មេងសម្រស់អន់ជាងក្មេងទាំងពីរនាក់នេះទៀត កោតចេះរិះគន់គេរួច មនុស្សអើយមនុស្ស មិចក៏ឆាប់ភ្លេចដើមកំណើតខ្លួនឯងម្ល៉េះ» «សម្រាប់មតិរបស់ខ្ញុំគិតថា វាគ្មានអីខុសផង គ្រាន់តែគាត់ស្លៀកពាក់អ្វីដែលគាត់ស្រឡាញ់ មនុស្សម្នាក់ៗតែងតែមានរបស់ដែលខ្លួនឯងស្រឡាញ់ ចឹងគាត់ក៏មានរបស់គាត់ស្រឡាញ់ដូចគ្នា។ អ្នកដែលសើចគាត់ សួរខ្លួនឯងមើលដែលហ៊ានពាក់ដូចគាត់អត់» «តើគាត់បានធ្វើអីខុសបានជាសើចចំអកអោយគាត់នឹង? គ្រាន់តែគាត់ចង់ធ្វើអ្វីដែលខ្លួនឯងស្រលាញ់ និងពេញចិត្តដោយមិនបានប៉ះពាល់អ្នកដទៃ ឬក៏ប៉ះពាល់ដល់វប្បធម៌អីផងនឹង គាត់រស់ជាខ្លួនឯងតើ»។
យ៉ាងណាមិញ ចំពោះរឿងខាងលើនេះផងដែរ ឃើញថា កំពុងតែក្លាយទៅជាប្រធានបទមួយដ៏ក្ដៅគគុក និងផ្ទុះការវែកញែកជាហូរហែពីពុកម៉ែបងប្អូន ក៏ដូចជាយុវវ័យប្រុសស្រីជាច្រើនផងដែរ ពាក់ព័ន្ធទៅលើការស្លៀកពាក់របស់ក្មេងស្រីខាងលើរូបនេះ។ ហើយត្រូវចាំថា ការស្លៀកពាក់របស់មនុស្សយើងម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា មិនមែនសុទ្ធតែដូចគ្នាទាំងអស់នោះទេ៕