Wednesday, March 22, 2023
Google search engine
Homeជីវិត&ស្នេហាមិនធម្មតា​! ស្រី​ស្រស់ កក្កដា សុ​ភ័​ណ្ឌ និង​លោកគ្រូ អា​គ្គី​នេត្រ ចូល​ប្រកួត​កម្មវិធី​បវរកញ្ញា ដោយ​មូលហេតុ​មួយ​នេះ

មិនធម្មតា​! ស្រី​ស្រស់ កក្កដា សុ​ភ័​ណ្ឌ និង​លោកគ្រូ អា​គ្គី​នេត្រ ចូល​ប្រកួត​កម្មវិធី​បវរកញ្ញា ដោយ​មូលហេតុ​មួយ​នេះ

​ភ្នំពេញ ៖ ស្ងាត់​ៗ ស្រាប់តែ​លេចឮ​ដំណឹង​ថា តារា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កក្កដា សុ​ភ័​ណ្ឌ និង​លោកគ្រូ​អា​គ្គី​នេត្រ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​បវរកញ្ញា​មួយ ដែល​បង្កើត​ជា​ការ​ភ្ញាក់ផ្អើល​ពី​សំណាក់​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាង​ភ្លូកទឹកភ្លូកដី ព្រោះតែ​សម្រស់​របស់​អ្នក​ទាំង​ពីរ ប្រែប្រួល​មួយ​ទំហឹង​មើល​សឹងតែ​មិន​ស្គាល់ នៅ​ក្នុង​រូបភាព​តុបតែង​កាយ​ជា​មនុស្ស​ស្រី លាប​ក្រែប​ផាត់​ម្ស៉ៅ បញ្ចេញ​សម្រស់​យ៉ាង​ផូរផង់​។

ប្រាកដ​ណាស់ នៅ​ពេល​ដែល​គេ​បានឃើញ​អ្នក​ទាំង​ពីរ ទាំង កក្កដា សុ​ភ័​ណ្ឌ និង​លោកគ្រូ អា​គ្គី​នេត្រ ដាក់​ពាក្យ​ចូលរួម​ការ​ប្រកួត​កម្មវិធី​ប្រកួត​សម្រស់​ខាងលើ គឺ​បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ដោយ​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​សម្តែង​នូវ​ការ​ហួស​ចិត្តជា​ខ្លាំង ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក៏​មាន​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​ចូលរួម​គាំទ្រ និង​ចូលរួម​អបអរសាទរ​ជុំវិញ​ការ​ប្រកួត​មួយ​នេះ​ផង​ដែរ​។

មែនទែន​ទៅ​កន្លង​មក ពុក​ម៉ែ​បងប្អូន​ធ្លាប់តែ​បានឃើញ​ទាក់ទង​នឹង​ការ​ប្រកួត​បុរសឯក និង​កញ្ញាឯក ប៉ុន្តែ​ឥឡូវនេះ កម្មវិធី​ប្រកួត​សម្រស់​មួយ​នេះ ដែល​មាន​វត្តមាន​របស់​តារា​ហ្វេ​ស​ប៊ុ​ក កក្កដា សុ​ភ័​ណ្ឌ និង​លោកគ្រូ អា​គ្គី​នេត្រ គឺជា​កម្មវិធី​ប្រកួត​សម្រស់​មួយ​រៀបចំ​ឡើង​សម្រាប់​បងប្អូន​អ្នក​ស្រលាញ់​​ភេទ​ដូច​គ្នា ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មកុដ​បវរ​កញ្ញាឯក បង្កើត​បានជា​ចំណី​អារម្មណ៍​ថ្មី ប្លែក ដែល​ជា​ការ​ប្រកួត​មួយ​នេះ​កម្រ​នឹង​មាន​ពី​មុន​នោះ​មក សម្រាប់​អ្នកគាំទ្រ​កម្ពុជា​។

កម្មវិធី​ប្រកួត​សម្រស់ Miss Queen Cambodia 2023 ដែល​តារា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នឹង​ចូលរួម​ប្រកួត មិន​ត្រឹមតែ​ឃោសនា​អំពី​ការ​ប្រកួត​នេះនោះ​ទេ តែ​ថែម​ទាំង​បញ្ចេញ​សារ​ជម្រុញ​លើកទឹកចិត្ត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ស្នើ​សុំ​សង្គម​ឱ្យ «​ចូលរួម​លុប​បំបាត់​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​សង្គម​» ថែម​ទៀត​ផង​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព តារា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កក្កដា សុ​ភ័​ណ្ឌ បាន​ពោល​ឱ្យ​ដឹង​ថា រូប​នាង​ពិតជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ក្រោយ​បាន​ប្រឡង និង​ដាក់​ពាក្យ​ប្រកួត​សម្រស់​នៅ​ក្នុង​កម្មវិធី​មួយ​នេះ​។

កក្កដា សុ​ភ័​ណ្ឌ ដែល​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​តែងតែ​បង្ហាញ​វី​ដេ​អូ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​ការ​ចម្អិនម្ហូប​ឆ្ងាញ់​ជូន​មនុស្ស​ជាទី​ស្រលាញ់​របស់​នាង រហូត​នាង​ហៅ​ថា «​ប្តី​» ពេញ​ៗ​មាត់​នោះ បាន​ពោល​បញ្ជាក់​ច្បាស់​ៗ​ថា ប្រសិនបើ​ខ្លួន​នាង​ជាប់​ក្លាយជា​ម្ចាស់​ពាន​នោះ​តារា​រូប​នេះ​នឹង​មិន​យក​ប្រាក់​រង្វាន់​នោះ​ឡើយ ដោយ​មូលហេតុ​ថា តារា​វ័យ​២២​ឆ្នាំ​រូប​នេះ​ចង់​ចែករំលែក​នូវ​ក្តី​សង្ឃឹម និង​ស្នាមញញឹម​ដល់​ន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដោយសារ​រូប​នាង​នឹង​យក​ប្រាក់​ទាំងអស់​ដែល​ឈ្នះ​ពី​ការ​ប្រកួត​ទៅ​បរិច្ចាគ​សម្រាប់​មន្ទីរពេទ្យ និង​២០​ភាគរយ​ទៀត​សម្រាប់​គ្រួសារ​ក្រីក្រ ដែល​មាន​ជីវភាព​លំបាក​។ តារា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កក្កដា សុ​ភ័​ណ្ឌ បាន​បន្ត​ថា ខ្លួន​ពិតជា​មិន​នឹក​ស្មាន​ដល់​នោះ​ទេ ដែល​បាន​ចូលរួម​ប្រកួត​កម្មវិធី​សម្រស់​នេះ​។

នៅ​ពេល​សាកសួរ​ថា តើ​នាង កក្កដា សុ​ភ័​ណ្ឌ មាន​សង្ឃឹម​យកឈ្នះ​ការ​ប្រកួត​សម្រស់​នេះ​កម្រិត​ណា​ដែរ?
តារា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា យើង​លើក​ឡើង​ថា នាង​ក៏​មិនសូវ​ជា​សង្ឃឹម​ច្រើន​នោះ​ដែរ​។ ប៉ុន្តែ​តារា​ម្ភៃ​ឆ្នាំ​ស្តើង​រូប​នេះ​ថា នឹង​ព្យាយាម​ជាមួយ​ការ​ប្រកួត​មួយ​នេះ​ឱ្យ​បាន​ល្អ ព្រោះ​នេះ​ជា​ឱកាស​របស់​ខ្លួន​ហើយ ដូច្នេះ​ត្រង់​ចំណុច​នេះ​ខ្លួន​នឹង​ឈោង​ចាប់​អោយ​ជាប់ ដើម្បី​យកជ័យ​ជំនះ​មួយ​នេះ ដើម្បី​កុមារ​កម្ពុជា​។

កក្កដា សុ​ភ័​ណ្ឌ បាន​បន្ថែម​ថា អារម្មណ៍​របស់​ខ្លួន​ពេល​នេះ ពិតជា​ពិបាក​នឹង​បរិយាយ​ណាស់ ដោយនៅ​ក្នុង​ការ​ប្រកួត គឺ​មាន​បេក្ខភាព​ច្រើន ដូច្នេះ​តារា​រូប​នេះ​អាច​សង្ឃឹម​តែ​៥០​ភាគរយ​តែ​ប៉ុណ្ណោះ ដោយ​មូលហេតុ​មាន​បេក្ខជន​ច្រើន​គួរសម ជា​ពិសេស​ពួក​គេ​សុទ្ធសឹងតែ​ជា​បេក្ខភាព​ដែល​ខ្លាំង​ៗ​ពោរពេញ​ដោយ​សមត្ថភាព​រៀង​ៗ​ខ្លួន​។

តាម​រយៈ​កម្មវិធី​មួយ​នេះ តារា​រូប​នេះ​ក៏​ពុំ​ធ្លាប់​គិត​ថា នឹង​មាន ជា​ការ​ប្រកួត​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​សម្រាប់​ខ្លួន​នោះ​ដែរ ដូច្នេះ​ត្រង់​ចំណុច​នោះ តារា​រូប​នេះ​បាន​គិត​ថា នេះ​ជា​ការ​អោយ​តម្លៃ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ព្រោះ​កន្លង​មក អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ជា​ច្រើន​ធ្លាប់​រង​ការ​មើល​ងា​.​យ និង​ការ​រើសអើង​ជា​ខ្លាំង ដូច្នេះ​តាម​រយៈ​កម្មវិធី​មួយ​សង្ឃឹមថា នឹង​នាំ​គ្នា​ប​ញ្ឃ​ប់​ការ​រើសអើង​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ព្រោះ​ពួក​គាត់​ក៏​មានគុណ​តម្លៃ និង​កិច្ច​ការងារ​ជួយ​ដល់​សង្គម​ជា​ច្រើន​ផង​ដែរ​។

ងាក​មក​មើល លោក គ្រូ អា​គ្គី​នេត្រ វិញ បានអោយ​ដឹង​ថា ទាក់ទង​ជាមួយ​ការ​ប្រកួត​កម្មវិធី​ប្រកួត​សម្រស់​មួយ​នេះ លោក​ក៏​មាន​ក្តី​សង្ឃឹម​មិន​ខុស​ពី​គ្នា​ប៉ុន្មាន​នោះ​ដែរ ដោយ​លោក​មាន​សង្ឃឹម​៥០​លើ​៥០ ព្រោះ​តារា​រូប​នេះ​គិត​ថា​មាន​បេក្ខភាព​ជា​ច្រើន​ដែល​មាន​សមត្ថភាព​ច្រើន ហើយ​សម្រាប់​លោក​ផ្ទាល់ លោក​ក៏​ពុំ​ធ្លាប់​មាន​សម្ថ​ភាព ក៏​ដូច​ជា​បទ​ពិសោធន៍​ទាក់ទង​ជាមួយ​ការ​ប្រកួត​មួយ​នេះនោះ​ឡើយ ដោយ​ហេតុតែ​លោក​ស្រឡាញ់ ទើប​លោក​សម្រេចចិត្ត​ដាក់​ពាក្យ​ប្រកួត​តែ​ម្តង​។

លោក គ្រូ អា​គ្គី​នេត្រ ដែល​មានឈ្មោះ​ពិត វ៉ា​ន់ សុខ​សីហា បាន​បង្ហើប​បន្ថែម​អោយ​ដឹង​ថា ជុំវិញ​ការ​ប្រកួត​មួយ​នេះ លោក​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក​ជម្រុញ និង​លើកទឹកចិត្ត​អោយ​ចូលរួម​ប្រកួត ដោយ​ក្រុម​គ្រួសារ​របស់​លោក​គិត​ថា លោក​តែង​ជា​មនុស្ស​ស្រី​មើលទៅ​សាក​សម ហើយ​សម្រាប់​លោក​ផ្ទាល់​ក៏​មាន​ចំណង់​ចំណូលចិត្ត​ទៅ​ខាង​ហ្នឹង​ផង​ដែរ​។

លើស​ពី​នេះ លោក វ៉ា​ន់ សុខ​សីហា ក៏​បាន​បន្ត​ថា ក្រៅពី​ក្រុម​គ្រួសារ​មានការ​លើកទឹកចិត្ត ក៏​មាន​សង្សារ​របស់​លោក​ជួយ​ផ្តល់​កម្លាំងចិត្ត​បន្ថែម​ផង​ដែរ​។ ដូច្នេះ​ការ​ប្រកួត​មួយ​នេះ គ្មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​លោក​នោះ​ឡើយ តែ​អ្វី​ដែល​ជា​បញ្ហា គឺ​លោក​ពុំ​សូវ​ជឿជាក់​លើ​ខ្លួនឯង​។

តារា​វ័យ​២៧​ឆ្នាំ អា​គ្គី​នេត្រ រូប​នេះ​បាន​បន្ត​ថា ទោះបីជា​ខ្លួន​លោក​ពុំ​សូវ​មាន​ទំនុកចិត្ត​ខ្ពស់​ក៏​ដោយ ក៏​លោក​នឹង​យក​សមត្ថភាព ក៏​ដូច​ជា​ទេព​កោសល្យ​ដែល​ខ្លួន​មាន​ទាំងអស់​ទៅ​បញ្ចេញ​នៅ​ក្នុង​កម្ម​វិធី​មួយ​នេះ​។ បើ​ទាក់ទង​ជាមួយ​ប្រាក់​រង្វាន់​វិញ ប្រសិនបើ​ខ្លួន​លោក​អាច​ទទួល​បាន​ពិតមែន នោះ​លោក​ក៏​យក​ប្រាក់​រង្វាន់​សម្រាប់​ការ​ជួយ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​ជួយ​ដល់​ចាស់ជរា​ដែល​មាន​ជួយ​ការ​ខ្វះខាត ទីទាល់​ក្រ​ជាដើម​។

ជា​ចុង​ក្រោយ តារា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កក្កដា សុ​ភ័​ណ្ឌ និង​លោកគ្រូ អា​គ្គី​នេត្រ ដែល​មានឈ្មោះ វ៉ា​ន់ សុខ​សីហា ក៏​បាន​ផ្តាំផ្ញើ​អរគុណ​សម្រាប់​មហាជន​ទាំងអស់​គ្នា​ថា រាល់​ការ​រិះគន់ និង​ការ​វែកញែក​របស់​មហាជន ដែល​បាន​ធ្វើ​អោយ​ខ្លួន​មាន​ភាព​ល្បាញ​ល្បី និង​មាន​គេឯង​ស្គាល់​ច្រើន​ដូច្នេះ​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments