Sunday, September 24, 2023
Google search engine
Homeចំណេះដឹងត្រឹមតែប៉ុន្មានចំណុចនេះ បញ្ជាក់ថាអ្នកកំពុងតែញៀនជាមួយនឹងការងារខ្លាំង

ត្រឹមតែប៉ុន្មានចំណុចនេះ បញ្ជាក់ថាអ្នកកំពុងតែញៀនជាមួយនឹងការងារខ្លាំង

~

ត្រឹមតែប៉ុន្មានចំណុចនេះ បញ្ជាក់ថាអ្នកកំពុងតែញៀនជាមួយនឹងការងារខ្លាំង

~

~

ការខិតខំប្រឹងប្រែងធ្វើការងារគឺដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន ក៏ដូចជាការបង្កើនមុខជំនាញរបស់ខ្លួនបានយ៉ាងល្អប្រសើរផងដែរ។ ការធ្វើការងារនៅកន្លែងដែលមានការប្រកួតប្រជែងខ្លាំងគឺជារឿងដ៏ល្អសប្រាប់អ្នក ពីព្រោះអ្នកនឹងខិតខំព្យាយាមបំពេញកាតព្វកិច្ចជាបុគ្គលិកល្អ និងចង់បង្ហាញខ្លួនឯងថាអ្នកគឺពូកែនឹងជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន។

~

~

ទាំងអស់នេះមិនថាអ្នកកំពុងតែធ្វើការពីផ្ទះ ឬនៅការិយាល័យក៏ដោយនៅពេលនិយាយដល់ពាក្យថាការញៀននឹងការងារគឺមិនសំដៅទៅលើរឿងអាក្រក់នោះទេ តែវាអាចនាំអ្នកទៅរកបញ្ហាសុខភាពមួយចំនួនដោយមិនដឹងខ្លួនដូចជាការគេងមិនលក់ ឬគេងមិនបានគ្រប់គ្រាន់ និងផលប៉ះពាល់មួយចំនួនទៀតទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។

~

~

អ្នកអាចដឹងបានថាអ្នកកំពុងតែញៀននឹងការងារឬអត់ដោយផ្អែកទៅលើចំណុចគោលៗទាំងប្រាំខាងក្រោមនេះ៖

~

~

អ្នកមានអារម្មណ៍ថាមិនស្រណុកចិត្ត ឬស្ត្រេសរាល់ពេលដែលអ្នកទំនេរមិនមានការងារធ្វើ
អ្នកតែងតែយកការងារមកបន្តឬបញ្ចប់វានៅឯផ្ទះ (និងធ្វើគ្មានម៉ោងសម្រាកបើកំពុងតែធ្វើការពីផ្ទះ)
សុខភាពរាងកាយរបស់អ្នកមិនល្អ ដោយសារការមិនហាត់ប្រាណ ការញ៉ាំអាហារដែលគ្មានសារធាតុចិញ្ចឹម និងការបោះចោលនូវទម្លាប់គេងតាមម៉ោងជាដើម
អ្នកតែងតែចាប់ធ្វើការលឿននឹងនៅធ្វើការយូរជាងគេ ហើយអ្នកនៅតែបន្តចូលមើលអ៊ីម៉ែលឬការងារទៀតនៅពេលណាដែលអ្នកទំនេរ

~

~

~

~

និងនៅពេលដែលអ្នកគិតថាមានតែការងារទេដែលអាចបំបាត់ ឬជួយព្យាបាលនៃការឈឺចាប់បានទៅលើកំហុសឆ្គង ស្ត្រេសដែលបណ្ដាលមកពីស្នេហា គ្រួសារ និងបញ្ហាជីវិត
អ្នកដែលឈានដល់ការញៀននៃការងារជាទូទៅគឺតែងតែចំណាយពេលតែម្នាក់ឯងជាមួយនឹងកុំព្យូទ័រដើម្បីបន្តធ្វើការ។ អ្នកនឹងគ្មានពេលជាមួយក្រុមគ្រួសារ មិត្តភក្ដិ គ្មានពេលហាត់ប្រាណ ឬមិនមានពេលចម្អិនម្ហូបសុខភាព ហើយអ្នកនឹងផ្ដាច់ចេញពីជីវិតបណ្តាញសង្គម និងនៅតែជាមួយការងារតែប៉ុណ្ណោះ៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments