~
តើលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ចុងឆ្នាំ យ៉ាងណាដែរ?
~
សាករើសកាតមួយដើម្បីទទួលបានចម្លើយពាក់ព័ន្ធនឹងលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ចុងឆ្នាំ។
កាត A
~
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ សំណាងរបស់អ្នកចាប់ផ្តើមល្អ ហើយសំណាងអាក្រក់ស្ទើរតែគ្មាន។ យ៉ាងណាក្តី អ្នកត្រូវយកចិត្តទុកដាក់ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកចង់ធ្វើជំនួញជាមួយនរណាម្នាក់ បើមិនអ៊ីចឹងទេប្រយ័ត្នបាត់បង់លុយកាក់។ អ្នកគួរតែគិតគូឲ្យបានមុនពីហានិភ័យដែលត្រូវប្រឈម ទើបមិនធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងស្ថានភាពអាក្រក់។
កាត B
~
~
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ សំណាងអាក្រក់ពិបាកចូលមកជិតអ្នកខ្លាំងណាស់ តែអ្នកគួរយកចិត្តទុកដាក់បន្ថែមលើទំនាក់ទំនងសង្គម ដូចជា ជាមួយមិត្តភក្កិ មិត្តរួមការងារ ដើម្បីចៀសវាងការយល់ច្រលំណាមួយដែលអ្នកស្មានមិនដល់។ អ្នកគប្បីយកចិត្តទុកដាក់បង្កើនមិត្តភាព មិនត្រូវនិយាយអ្វីបំផ្លាញទឹកចិត្តគេទេ ។
កាត C
~
ជិតចុងឆ្នាំនេះ អ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់តិចតួច តែយ៉ាងណា វាមិនប៉ះពាល់ដល់បញ្ហាហិរញ្ញវត្ថុ ឬផ្លូវអារម្មណ៍របស់អ្នកឡើយ។ គ្រាន់តែមិនចុះសម្រុងគ្នា ជួបរឿងអាស្រូវ ឬការឈ្លោះប្រកែកគ្នាលើរឿងតូចតាចប៉ុណ្ណោះ។ អ្នកមិនគួរធ្វើបាបនរណាឡើយ ចៀសវាងមានបញ្ហាទៅថ្ងៃក្រោយ។
កាត D
~
~
ការមមាញឹកនឹងការងារ បូករួមទាំងការរវល់សិក្សាផង ធ្វើឲ្យអ្នកមានជំងឺស្រាលៗខ្លះនៅចុងឆ្នាំនេះ។ អាស្រ័យហេតុនេះ អ្នកគួរចៀសវាងទីកន្លែងដែលមានមនុស្សច្រើន កុំឲ្យសាយភាយជំងឺ។ សំណាងនៅពេលចុងឆ្នាំរបស់អ្នក ហាក់មិនសូវល្អប៉ុន្មានឡើយ ដូច្នេះអ្នកត្រូវហាត់ប្រាណឲ្យបានច្រើនដើម្បីបញ្ចៀសវា៕
~
~