Sunday, September 24, 2023
Google search engine
Homeព័ត៌មានអន្តរជាតិមនុស្ស​​៣៤៥​លាន​នាក់​កំពុងស្ថិតក្នុង រលកយក្សស៊ូណាមិនៃភាពអត់ឃ្លាន

មនុស្ស​​៣៤៥​លាន​នាក់​កំពុងស្ថិតក្នុង រលកយក្សស៊ូណាមិនៃភាពអត់ឃ្លាន

~

~

លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមានកាល ពីថ្ងៃ ព្រហស្បតិ៍ថាពិភពលោកកំពុងប្រឈមមុខនឹង ភាពអាសន្នជាសកលដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងមនុស្សរហូត ដល់៣៤៥ លាននាក់បានដើរឆ្ពោះទៅរកភាពអត់ឃ្លានហើយ៧០លាននាក់ទទួលភាពអត់ឃ្លានដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។

~

~

~

លោក David Beasleyបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាមនុស្ស៣៤៥លាននាក់ ប្រឈមមុខនឹងអសន្តិសុខ ស្បៀងធ្ងន់ធ្ងរនៅក្នុងប្រទេសចំនួន៨២។

~

~

លោក​បាន​និយាយ​ថា វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​ប្រជាជន​ចំនួន ៥០ លាន​នាក់​ក្នុង​ចំណោម ៤៥ ប្រទេស​កំពុង​រងគ្រោះ​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ។

~

~

~

លោកបាននិយាយថាអ្វីដែលជារលកនៃភាពអត់ឃ្លានឥឡូវនេះគឺរលកយក្សស៊ូណាមិនៃភាពអត់ឃ្លាន។ភាពអត់ឃ្លាននេះបណ្តាលមកពីការកើនឡើងនៃជម្លោះផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតការប្រែប្រួលអាកាសធាតុការកើនឡើងតម្លៃប្រេងឥន្ធនៈ និងសង្រ្គាមនៅអ៊ុយក្រែន។

~

~

Beasleyបាននិយាយថាចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ្នកជិតខាងរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក លោក Beasley បាននិយាយថា ការកើនឡើងថ្លៃម្ហូបអាហារ ប្រេងឥន្ធនៈ និងជីបានជំរុញឱ្យមនុស្ស ៧០លាននាក់ខិតទៅជិតភាពអត់ឃ្លាន៕

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments