~
~
ជាតារាសម្ដែង និងជាតារាម៉ូដែលថៃល្បីមួយរូប ដែលគ្មានរឿងអាស្រូវឬកម្របំផុតសម្រាប់ Pancake តាំងពីនាងចូលក្នុងវិស័យកម្សាន្តលើកដំបូង ដោយទទួលបានតំណែង Thai Supermodel Contest 2004 និងតំណែងកំពូលតារាម៉ូដែលពិភពលោក ក្នុងកម្មវិធី Model of the World 2004 នៅប្រទេសចិន។
~
~
យ៉ាងណាមិញ នាងត្រូវបានគេស្គាល់ច្បាស់ ក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា Plik Din Su Dao , Buang Hong ,Tur Gub Kao Lae Ruk Kong Rao ជាដើម និងមានការផ្សាយពាណិជ្ជកម្មផលិតផលជាច្រើន។ រហូតដល់ត្រូវបានគេហៅថា មួយនៃ “អ្នកធ្វើបទបង្ហាញនាគរាជ” ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងឧស្សាហកម្មកម្សាន្តថៃផងដែរ។
~
~
ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងវិស័យសិល្បៈនៅក្រៅប្រទេស Pancake ត្រូវបានគេស្គាល់ និងពេញនិយមពីសំណាក់ជនបរទេស ដូចជាទទួលបានពានរង្វាន់តារាសម្តែងអាស៊ីល្អបំផុត។ ពីពានរង្វាន់ប្រជាប្រិយភាពសិល្បករអាស៊ី Hua Ting នៅទីក្រុងប៉េកាំង ដែលត្រូវបានវិនិច្ឆ័យដោយប្រជាប្រិយភាពរបស់ប្រជាជនចិន បានបោះឆ្នោតឲ្យ។ ហើយជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាស្រីថៃ ដែលមានប្រជាប្រិយភាពបំផុតដែលប្រជាជនចិនចូលចិត្ត ពីលទ្ធផលនៃការស្ទង់មតិរបស់តារាថៃដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសចិនដូចគ្នា។
~
~
ទន្ទឹមនោះដែរ កាលពីពេលថ្មីៗនេះ Pancake បានទៅដើរម៉ូដក្នុងកម្មវិធី Grand Opening និង Fashion Show “Stand Still” Capsule Collection។ ខណៈមហាជនជាច្រើនឃើញហើយ ពោលសរសើរពីសម្រស់និងការដើររបស់នាងលើឆាកថាស្អាតនិងសមសួនណាស់។ មិនត្រឹមប៉ុណ្ណឹងឡើយ តារាស្រីរូបនេះត្រូវបានគេដាក់ឈ្មោះថា ជាគំរូនៃពិភពលោក ក្នុងពិភពម៉ូដនិងមានកេរ្តិ៍ឈ្មោះល្អជាងគេថែមទៀត៕
~
~
សូមទស្សនារូបភាពដែល Pancake បានដើរម៉ូដខាងក្រោម៖
~
~
~
~
~
~
~