Sunday, September 24, 2023
Google search engine
Homeព័ត៌មានអន្តរជាតិសល់​ទ្រព្យ​៣០០​លាន​ដុល្លារ ទិនហ្វី គ្មាន​ឡាន ​ជិះ​កង់​ចាស់ ១៨​ឆ្នាំ​មិន​ប្ដូរ

សល់​ទ្រព្យ​៣០០​លាន​ដុល្លារ ទិនហ្វី គ្មាន​ឡាន ​ជិះ​កង់​ចាស់ ១៨​ឆ្នាំ​មិន​ប្ដូរ

~

សល់​ទ្រព្យ​៣០០​លាន​ដុល្លារ ទិនហ្វី គ្មាន​ឡាន ​ជិះ​កង់​ចាស់ ១៨​ឆ្នាំ​មិន​ប្ដូរទោះ​បី​ជា​គ្មាន​កូន​ចៅ​ដើម្បី​ស្នង​មរតក​ក៏​ពិត​មែន តែ​កំពូល​តារា​សម្ដែង​ប្រុស​ហុងកុង Stephen Chow នៅ​តែ​រស់​នៅ​សន្សំសំចៃ​ខ្លាំង​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ។

~

~

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​​ថា នៅ​ក្នុង​គម្រប់​ខួប​កំណើត​លើក​ទី​៦០ របស់​តារា​សម្ដែង​ប្រុស​ជើង​ចាស់​ហុងកុង Stephen Chow គេ​បាន​ប្រទះ​ឃើញ​លោក​នៅ​ផ្លូវ​មួយ​កន្លែង​ក្នុង​ទីក្រុង​ហុងកុង។

~

~

ដូច​សព្វ​មួយ​ដង តួ​រឿង អ្នក​លេង​ពូថៅហោះ នៅ​តែ​ជិះ​កង់​ចាស់​របស់​ខ្លួន ដែល​បាន​ទិញកាល​ពី​១៨​ឆ្នាំ​មុន​ ជាមួយ​សម្លៀក​បំពាក់​សាមញ្ញ​ដើម្បីទៅ​​ផ្សារ​ទិញ​ម្ហូប។ ក្នុង​ឱកាស​ថ្ងៃ​កំណើតរបស់​ខ្លួន តារា​កើត​ឆ្នាំ ១៩៦២ ត្រូវ​បាន​អ្នក​​គាំទ្រ​ជូន​ពរ​ជា​ច្រើន និង​សង្ឃឹម​ថា​លោក​នឹង​ឆាប់​ត្រលប់​មក​សិល្បៈ​វិញ។

~

~

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​មាន​ទ្រព្យ​សរុប​ជាង ៣០០​លាន​ដុល្លារ​ និង​អចលនទ្រព្យ​ច្រើន​កន្លែង​រាប់​មិន​អស់​ក៏​ពិត​មែន តែ​សិល្បករ​នេះ​នៅ​តែ​រក្សា​ផ្នត់​គំនិត​សន្សំសំចៃ ដ្បិត​កាល​ពី​វ័យ​ក្មេង​ គ្រួសារ​របស់​លោក​ធ្លាប់​ក្រ​ខ្សត់ ទើប​លោក​ទម្លាប់​សន្សំ​បែប​នេះ​ទៅ​ហើយ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments