Saturday, September 23, 2023
Google search engine
Homeព័ត៌មានអន្តរជាតិស្នូរ​បា​.​ញ់​៣​គ្រាប់​ត្រូវ​បាន​គេ​លឺ​​ក្នុង​ព្រឹត្តិការណ៍វា.យប្រហារលោក Abe ដែលដួលលើដីដៃកាន់​ទ្រូង

ស្នូរ​បា​.​ញ់​៣​គ្រាប់​ត្រូវ​បាន​គេ​លឺ​​ក្នុង​ព្រឹត្តិការណ៍វា.យប្រហារលោក Abe ដែលដួលលើដីដៃកាន់​ទ្រូង

ស្នូរ​បា​.​ញ់​៣​គ្រាប់​ត្រូវ​បាន​គេ​លឺ​​ក្នុង​ព្រឹត្តិការណ៍វា.យប្រហារលោក Abe ដែលដួលលើដីដៃកាន់​ទ្រូង
អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​រង​ការ​បា​.​ញ់​ប្រហារ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន NHK នៅ​ថ្ងៃ​សុក្រ ទី៨​ កក្កដា​នេះ​។

អតីត​មេដឹកនាំ​រូប​នេះ​ថ្លែង​សុន្ទរកថា ​នៅ​ក្នុង​ព្រឹត្តិការណ៍​មុន​ពេល​មានការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃអាទិត្យ​។ លោក​បាន​ដួល នៅ​ពេល​មាន​ស្នូរ​បា​.​ញ់​កាំ​ភ្លើ​.​ង​។ លោក Shinzo Abe វ័យ ៦៧​ឆ្នាំ​បាន​ដួល និង​មាន​ចេញ​ឈាម​នៅ​ត្រង់​ក​ ។ នេះ​បើ​យោង​តាម​ប្រភព​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​កំពុង​កាន់​អំណាច​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Jiji​។
លោក អាបេ​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​លោកបានសន្លប់បាត់បង់ស្មារតី​ក្រោយ​ការ​វាយ​ប្រហារ។ នេះបើតាមកាសែត Kyodo News បានរាយការណ៍ដោយដកស្រង់សម្តីអ្នកពន្លត់អគ្គីភ័យក្នុងតំបន់។ សូមបញ្ជាក់ថា ប្រទេសជប៉ុនគឺជាប្រទេសដែលមានច្បាប់កាំភ្លើងតឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ ហើយការបាញ់ប្រហារគឺកម្រកើតមានណាស់។

ទាំង​គណបក្ស​ប្រជាធិបតេយ្យ​សេរី និង​ប៉ូ​លី​ស មិន​ទាន់​អាច​បញ្ជាក់​បាន​ភ្លាម​ៗ​នោះ​ទេពី​ការ​ចុះ​ផ្សាយ​នោះ​។ យ៉ាងណាមិញ បើតាមការផ្សាយបន្តផ្ទាល់របស់ NHK បានលើកឡើងថា សាក្សី២រូប បានលឺសូរសម្លេងកាំភ្លើងបាញ៉ចេញពីក្រោយលោក អាបេ ពេលកំពុងថ្លែងសន្ទកថា បន្ទាប់មកក៏លឺសម្លេងកំាភ្លើងជាលើកទី២ រួចក៏បានឃើញលោកអាបេ ដួលដេកលើដីតែម្តង។

បើតាម NHK ស្រង់សម្តីសមត្ថកិច្ចបានលើកឡើងថាបានរកឃើញ កាំភ្លើងផលិតដោយដៃ នៅកន្លែងកើតហេតុ និងមានការឃាត់ខ្លួនបុរសម្នាក់ផងដែរ។ ស្នូរ​បា​.​ញ់​ចំនួន ៣​គ្រាប់​ត្រូវ​បាន​គេ​លឺ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ក្រោយមក​លោក Abe បាន​កាន់​ទ្រូង​របស់​គាត់ និង​បាន​ដួល ​។ សាក្សី​ជា​ច្រើន​បានឃើញ​មាន​ឈា​.​ម​ ។

ប៉ូលីសបាននិយាយថា បុរសអាយុ 41 ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថាជាអ្នកបាញ់ប្រហារនៅទីក្រុងណារ៉ាភាគខាងលិចត្រូវបានចាប់ខ្លួន។ទីភ្នាក់ងារសារព័ត៌មាន Kyodo និង NHK បាននិយាយថា លោក Abe អាយុ 67 ឆ្នាំ ហាក់ដូចជាស្ថិតក្នុងស្ថានភាពគាំងបេះដូង នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីដឹងខ្លួន និងឆ្លើយតបដំបូង។បើតាមសារព័ត៌មាន BBC បានរាយការណ៍ថា ប៉ូលីសបាននិយាយថា បុរសអាយុ 41 ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថាជាអ្នកបាញ់ប្រហារនៅទីក្រុងណារ៉ាភាគខាងលិចត្រូវបានចាប់ខ្លួន។

អតីតអភិបាលក្រុងតូក្យូ លោក Yoichi Masuzoe បាននិយាយនៅក្នុងបណ្តាញសង្គមធ្វីតធឺ (Twitter) ថា លោក អាបេ អាយុ ៦៧ឆ្នាំ ស្ថិតក្នុងស្ថានភាពនៃការបញ្ហាបេះដូងធ្ងន់ធ្ងរ (cardiopulmonary arrest)។អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ​​ត្រូវបានបាញ់សម្លាប់នៅម៉ោងប្រហែល 11:30 ម៉ោងក្នុងស្រុក ក្នុងទីក្រុង Nara។ បុរសម្នាក់ដែលត្រូវបានគេជឿថាជាអ្នកបាញ់ត្រូវបានចាប់ខ្លួន។ ស្ថានភាពរបស់អតីតនាយករដ្ឋមន្ត្រី Abe ​​បច្ចុប្បន្នមិនទាន់ដឹងនៅឡើយទេ។ នេះបើតាមប្រធាន​ខុទ្ទកាល័យ​លោក Hirokazu Matsuno បាន​ប្រាប់​អ្នក​សារព័ត៌មាន។ លោក Hirokazu Matsuno បានថ្លែងថា »ទោះជាហេតុផលបែបណាក៏ដោយ ទង្វើព្រៃផ្សៃបែបនេះមិនអាចអត់ឱនឱ្យបានទេ ហើយយើងថ្កោលទោសយ៉ាងដាច់អហង្ការ»៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments