~
ស្របពេលឧស្សាហកម្មផ្សាយបន្តផ្ទាល់លក់ផលិតផល កំពុងរីកចម្រើនខ្លាំងនៅក្នុងប្រទេស អាជ្ញាធរចិនបន្តបង្ក្រាបលើលក់អនឡាញជាបន្តបន្ទាប់ ដោយក្នុងនោះ បានផាកពិន័យអ្នកលក់អនឡាញដ៏មានឥទ្ធិពលម្នាក់ទៀត ក្នុងចំនួនទឹកប្រាក់៦លានសែនយ័នឬស្មើ៩សែន៧ម៉ឺនដុល្លារជាង។
~
~
អ្នកផ្សាយលក់ផលិតឈ្មោះ Fan Sifeng ត្រូវបានបញ្ជាឱ្យបង់ពន្ធពីបទមានភាពយឺតយ៉ាវ និងការផាកពិន័យ បន្ទាប់ពីបានខកខានមិនបានរាយការណ៍ប្រាក់ចំណូលពេញលេញរបស់ខ្លួនទៅអាជ្ញាធរពន្ធដារចិន ដើម្បីគេចពីការបង់ពន្ធលើសពី២លាន៦សែនលានយ័ននៅចន្លោះខែកក្កដា ឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
~
~
ឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកផ្សព្វផ្សាយផ្ទាល់ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សតាំងពីឆ្នាំមុននៅក្នុងប្រទេសចិន ដោយសារវាស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំង។ តារាល្បីៗមួយចំនួននៅក្នុងឧស្សាហកម្មនេះ ត្រូវបាត់ខ្លួនពីវេទិកាអ៊ីនធឺណិតនេះ បន្ទាប់ពីមានភាពចម្រូងចម្រាសទាក់ទងនឹងពន្ធ។
~
~
កន្លងមក អ្នកផ្សាយផ្ទាល់លក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះ គឺនាង Viya ត្រូវបានរងការផាកពិន័យជាប្រាក់ចំនួន១៣០០លានយ័ន ពីបទគេចមិនបង់ពន្ធនៅក្នុងខែធ្នូ ហើយបន្ទាប់មក គេក៏លែងឃើញនាងនៅលើបណ្ដាញសង្គមអ៊ីនធឺណិតចាប់តាំងពីពេលនោះមក។
~
~
ករណីនេះ គឺបានកើតឡើងយ៉ាងខ្លីបំផុត បន្ទាប់ពីស្រីដ៏ស្រស់ស្អាត់ឈ្មោះ Zhu Chenhui ដែលធ្លាប់ជាអ្នកផ្សាយផ្ទាល់កំពូលទាំងបីរបស់ប្រទេសចិននៅលើ Taobao Live របស់ Alibaba Group Holding ក៏ត្រូវបានពិន័យជាប្រាក់រាប់លានយន់សម្រាប់ការគេចពន្ធ៕
~
~
~
~