Sunday, September 24, 2023
Google search engine
Homeព័ត៌មានអន្តរជាតិកាំភ្លើងធំធុនធ្ងន់Howitzers! ជំនួយអាឡឺម៉ង់ដឹកដល់អ៊ុយក្រែនហើយ មកដឹងថាអនុភាពវាខ្លាំងប៉ុណ្ណាទៅ ?

កាំភ្លើងធំធុនធ្ងន់Howitzers! ជំនួយអាឡឺម៉ង់ដឹកដល់អ៊ុយក្រែនហើយ មកដឹងថាអនុភាពវាខ្លាំងប៉ុណ្ណាទៅ ?

~

~

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កំាភ្លើងធំធុនធ្ងន់ ប្រភេទ Howitzer ដំបូង ដែលជាជំនួយរបស់ប្រទេសអាឡឺម៉ង់បានដឹកទៅដល់ប្រទេសអ៊ុយក្រែនហើយតាមសន្យា កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយកាំភ្លើងទាំងនេះជាបច្ចេកវិទ្យាទំនើបបំផុតរបស់ទីក្រុងប៊ែកឡាំង។

~

~

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានគូសបញ្ចាក់ថា « យើងបានទទួលអាវុធទាំងនោះហើយ ដោយអាឡឺម៉ង់បានផ្តល់នូវ កំាំភ្លើងធំ ធុនធ្ងន់ Howitzers ឬក៏ Panzerhaubitze 2000 ក្រោយពីការ ការហ្វឹកហាត់និងការបង្វឹកកងទ័ពអ៊ុយក្រែនអំពីការប្រើប្រាស់កាំភ្លើងធំធុនធ្ងន់នេះផងដែរ ពោលគឺអ៊ុយក្រែនប្រើប្រាស់អាវុធទាំងនេះដើម្បីទប់ទល់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី។»
កាំភ្លើងធំ Panzerhaubitze 2000អាចប្រើប្រាស់ដាក់ពង្រាយ នៅក្នុងសមរភូមិសង្រ្គាម ដោយមានអុភាពខ្លាំងក្លាទំនើបបំផុត វាយចំគោលដៅរយ:ចម្ងាយរហូតទៅដល់ ៤០គីឡូម៉ែត្រ ឯណោះពីសត្រូវ។

~

~

សូមជម្រាបថា កាលពីកន្លងទៅប្រទេសអ៊ុយក្រែនតែងតែទទូចសុំជំនួយពីលោកខាងលិចឲ្យបញ្ជូនអាវុធទំនើបៗជាពិសេសកាំភ្លើងធំ ដើម្បីតទល់ជាមួយរុស្ស៊ីខណ:កាល កាលពីខែឧសភាអាឡឺម៉ង់ បានសន្យាផ្តល់ កាំភ្លើងធំ Howitzer ចំនួន៧គ្រឿង ថែមពីលើ ហូឡង់ដែលសន្យាថាឲ្យចំនួន៥គ្រឿង ខណ:ទីក្រុងគៀវនឹងត្រូវការកាំភ្លើងធំ Howitzer ប្រហែលជា ១,០០០គ្រឿង ដ្រូន១,០០០គ្រឿង និងរថក្រោះ៥០០គ្រឿង ក្នុងចំណោមអាវុធធុនធ្ងន់ផ្សេងទៀត៕

~

សូមមើលនូវវីដេអូខាងក្រោមនេះទាំងអស់គ្នា!

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments