Sunday, September 24, 2023
Google search engine
Homeព័ត៌មានអន្តរជាតិលោក Elon Musk និង Tesla ត្រូវ​ម្ចាស់​ភាគហ៊ុន​ប្តឹង​ជុំវិញ​ករណី​២យ៉ាង​

លោក Elon Musk និង Tesla ត្រូវ​ម្ចាស់​ភាគហ៊ុន​ប្តឹង​ជុំវិញ​ករណី​២យ៉ាង​

~

~

ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន Tesla បាន​ប្តឹង​ក្រុមហ៊ុន នាយក​ប្រតិបត្តិ​លោក Elon Musk និង​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន ដោយ​ចោទប្រកាន់​ពួក​គេ​ពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​ដោះស្រាយ​បណ្តឹង​អំពី​ការ​រើស​អើ.ង និង​យាយី និង​ការ​បង្កើត​វប្បធម៌​អាក្រក់​នៅ​កន្លែងធ្វើការ​។វា​ជា​បណ្តឹង​ចុង​ក្រោយ​ដ៏​ធំ​បំផុត​ប្រឆាំង​នឹង Tesla ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​រើសអើ.ង​ជាតិ​សាសន៍ និង​ការ​បៀ.តបៀ.ន​ផ្លូវភេ.ទ​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​។

~

~

~

~

អ្នក​វិនិយោគ​ទុក​ម្នាក់​ឈ្មោះ Solomon Chua ដែល​ជា​ម្ចាស់​ភាគហ៊ុន​ម្នាក់​របស់ Tesla និយាយ​ថា «Tesla បង្កើត​នូវ​វប្បធម៌​អាក្រក់​នៅ​កន្លែងធ្វើការ​ដែល​មានការ​រើសអើ.ង​ជាតិ​សាសន៍ ផ្លូវភេ.ទ និង​ការ​រើសអើ.ង​ប្រឆាំង​នឹង​បុគ្គលិក​ខ្លួន​»​។

~

~

លោក​បញ្ជាក់​ថា «​វប្បធម៌​អាក្រក់​នៅ​កន្លែងធ្វើការ​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្នែក​ហិរញ្ញវត្ថុ និង​បំផ្លាញ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​»។

~

~

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Tesla បាន​និយាយ​ថា​ខ្លួន​មិន​អត់ឱន​ឡើយ​ចំពោះ​ការ​រើសអើ.ង និង​បាន​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បណ្តឹង​របស់​បុគ្គលិក​ខ្លួន​។

~

បណ្តឹង​នោះ​ចោទប្រកាន់​លោក Elon Musk សមាជិក​ទាំង ១១​នាក់​របស់​ក្រុមប្រឹក្សាភិបាល និង​ក្រុមហ៊ុន​ថា​បាន​រំ​លោ​.​ភ​បំពា.ន​កាតព្វកិច្ច​ពួក​គេ​ដោយ​ខកខាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ផ្ទៃក្នុង​ពី​ការ​រើសអើ.ង និង​យាយី​។

~

ពាក្យបណ្តឹង​និយាយ​ទៀត​ថា បញ្ហា​នេះ​បណ្តាល​ឲ្យ Tesla បាត់បង់​បុគ្គលិក​មានគុណ​ភាព និង​ត្រូវ​ចំណាយ​លើ​ថ្លៃ​ការពារ​រឿង​ក្តី និង​ការ​ផាកពិន័យ​សម្រាប់​ការ​រំ​លោ​.​ភ​បំពាន​៕ (​យោង​តាម​ប្រភព​៖ Reuters)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments