~
~
ថ្វីត្បិតតែបុរសទំនងជាអ្នកគិតថា ខ្លួនមានបទបទពិសោធលើគ្រែជោគជាំ តែការផ្លាស់ប្តូរផ្នត់គំនិតអាចធ្វើឱ្យជីវិតផ្លូវភេទរបស់អ្នកប្រសើរឡើង។
អ្នកអាចនឹងភ្ញាក់ផ្អើលនឹងកំហុសឆ្គងជាទូទៅ ៧ ចំណុច ដែលបុរសភេទជាច្រើនបានធ្វើចំពោះដៃគូនារី ទាំងពុំដឹងខ្លួនថា វាពុំសមស្រប។
កំហុសទី១៖ សិចចាប់ផ្ដើមនៅក្នុងបន្ទប់គេង
~
វេជ្ជបណ្ឌិត Ian Kerner អ្នកជំនាញផ្លូវភេទ និងចិត្រសាស្ត្រ បាននិយាយថា ចំណង់ផ្លូវភេទបុរសអាចបញ្ចេញពន្លឺភ្លាមៗដូចចុចកុងតាក់បើកអំពូលភ្លើងអ៊ីចឹង ប៉ុន្តែសម្រាប់ស្ត្រី សម្រើបរបស់នាងមិនកើតឡើងលឿនដូច្នោះទេ។
~
បុរសអាចត្រួសត្រាយដោយការកាន់ដៃគ្នា ឱបថើប និងបបោសអង្អែល។ ភាពសប្បាយរីករាយជាមួយគ្នា បង្ហាញថាអ្នកពេញចិត្តចំពោះនាង មុននឹងឈានទៅដល់ការបញ្ឆេះភ្លើងតណ្ហា។ វេជ្ជបណ្ឌិត Kerner បាននិយាយថា ការមានអារម្មណ៍ថា មានសុវត្ថិភាព និងមានភាពកក់ក្ដៅនៅក្នុងទំនាក់ទំនងគឺជាគន្លឹះឆ្ពោះទៅកាន់សិចដ៏ស្រណុកសុខស្រួលរបស់ស្ត្រី។
~
ការឱបថើបបបោសអង្អែលមិនចាំបាច់វែងឆ្ងាយពេកទេ តែក៏មិនឆក់កណ្ដៀតពេកដែរ។ យោងតាមការសិក្សា ការឱបរយៈពេល ៣០ វិនាទី ជួយរំញោច អុកស៊ីតូស៊ីន ដែលជាអរម៉ូនស្ត្រីផ្សាភ្ជាប់ពីអារម្មណ៍ទំនាក់ទំនង និងទំនុកចិត្ត។
~
កំហុសទី២៖ គិតថាអ្នកដឹងពីអ្វីដែលនាងចង់បានលោក Kerner មានឱ្យដឹងថា៖ «ស្ត្រីបច្ចុប្បន្ននេះមានចំណុចរួមនឹងស្ត្រីកាលពី ២០ ឬ ៣០ឆ្នាំមុនដែរ។ ស្ត្រីជាច្រើនដែរអាចឈានដល់ចំនុចកំពូលលុះត្រាតែនាងរីករាយនឹងសម្ព័ន្ធមេត្រីជាមួយអ្នក ហើយអ្នកប្រហែលជាមិនចាប់អារម្មណ៍ដឹងពីចំណុចនេះទេ»។
ដូច្នេះហើយ ជាបុរស ចូរកុំខ្លាចក្នុងការសួរសំណួរដូចជា «តើអារម្មណ៍នេះមានអារម្មណ៍ដូចម្តេច?» ឬ «តើអ្នកចង់បានអ្វីប្លែកទេ?»។ និយាយឱ្យខ្លីគឺកុំខ្លាចនឹងសួរនាំពីអារម្មណ៍ និងចំណូលចិត្តរបស់នាង។
v កំហុសទី៣៖ ប្រកាន់ខ្ជាប់ផែនការរបស់អ្នក អ្នកជំនាញផ្លូវភេទ Sari Cooper និយាយថា៖ «កុំគិតថាបច្ចេកទេសដែលអ្នកប្រើ បើវាដំណើរការល្អនៅ៣ដងដំបូង វានឹងបន្តរលូននៅ៣ដងបន្ថែមទៀតនោះ»។
កន្លែងរោលរាលរបស់នាងអាចផ្លាស់ប្ដូរតាមកាលវេលា និងកាលៈទេសៈ។ អារម្មណ៍របស់នាងអាចអាស្រ័យទៅតាមទីកន្លែង បរិស្ថាន និងកត្តាជីវនៃវដ្តរដូវប្រចាំខែរបស់នាង។
~
អ្នកជំនាញផ្លូវភេទ Cooper បានបន្ថែមថា៖ «ប្រហែលជាចុងសុដន់នាងងាយនឹងប៉ះពាល់ខ្លាំងជាងមុន ឬប្រដាប់ភេទរបស់នាងមានភាពសង្កៀរ។ បណ្ឌិតចិត្តសាស្ត្រ Lonnie Barbach និយាយថា ការចិត្តទុកដាក់ចំពោះដៃគូ គឺជាការសាកល្បងអ្វីថ្មីប្លែក ហើយសង្កេតមើលថា តើនាងឆ្លើយតបយ៉ាងដូចម្តេច។
នៅពេលអ្នកសម្គាល់ឃើញដំណាក់កាលណាមួយ ឬស្នៀតណាមួយដំណើរការល្អ ចូលបន្តដោយភាពច្នៃប្រឌិត តែមិនមែនដដែលៗ។ ស្ត្រីភាគច្រើនតែងតែត្អូញត្អែរថា បុរសភាគច្រើនតែងតែទៅហួសមកហួសចំណុចដែលបំពេញចិត្តនាង និងដ៏ស្រើបស្រាលបំផុត។ កំហុសទី៤៖ ផ្តោតតែលើរាងកាយ
បុរសខ្លះផ្តោតលើការរំញោចរាងកាយ ហើយជារឿយៗមិនអើពើនឹងការរំញោចផ្លូវចិត្ត។ ចូរចាំថា ទាំងពីរផ្លូវនេះត្រូវដើរត្រដំត្រសងគ្នា។
ខណៈពេលដែលបុរសមានការរំជើបរំជួលដោយអ្វីដែលពួកគេបានឃើញ ស្ត្រីហាក់មានភាពស្រមើស្រមៃច្រើនក្នុងពេលរួមភេទ ដែលជាផ្នែកមួយនៃដំណើរការនៃការស្រើបស្រាល។ បុរសជាដៃគូគួរចូលរួមចែករំលែកការស្រមើស្រមៃ ឬធ្វើរឿងដ៏គួរឱ្យចងចាំមិនភ្លេចជាមួយនាង។
~
~
កំហុសទី៥៖ រំពឹងថាគ្រប់សមរភូមិសិចនឹងផ្តល់ឱ្យនាងដល់ចំណុចកំពូល សម្រាប់ស្ត្រី ៨០% ការរួមភេទតែម្នាក់ឯងនឹងមិនអាចដល់ត្រើយនោះទេ។ ហេតុអ្វីមិនដូច្នេះ? ចំណុចស្រណុកសុខស្រួលរបស់ស្ត្រីភាគច្រើនមិនស្ថិតនៅប្រមូលផ្ដុំតែមួយកន្លែងចន្លោះភ្លៅនោះទេ។ នៅមានវិធីផ្សេងទៀតដើម្បីធ្វើឱ្យនាងរីករាយ។
~
~
អ្នកជំនាញ Kerner បានលើកឡើងថា៖ «ឈានដល់ចំណុចកំពូលច្រើនតែកើតមានពីសិចដោយប្រើមាត់គួបផ្សំនឹងការរួមភេទដោយប្រដាប់ភេទ»។ ដើម្បីជួយនាងបោះជំហានទៅទីឋានស្រណុស្រួល បុរសគួរចំណាយពេលបបោសអង្អែល ប្រើមាត់ដើម្បីឱ្យនាងទៅដល់ចំណុចកៀកនឹងឋានសួគ៌មុនពេលដែលធ្វើការវាយប្រហារមែនទែន។ ស្ត្រីកាន់តែទទួលបានរំញោចទាំងនេះ មុននឹងចាប់ផ្តើមរួមភេទដោយដាក់ការបញ្ចូល ទំនងជាងាយឈានដល់ចំណុចកំពូល» ។ កំហុសទី៦៖ ធីបចោលការបញ្ឆេះអារម្មណ៍
~
~
អាចថាមិនមែនគ្រប់រូប តែស្ត្រីភាគច្រើនគឺចូលចិត្តការបញ្ឆេះអារម្មណ៍ និងបបោសអង្អែលកម្ដៅថាមពលផ្លូវភេទ។ លោក Cooper បានលើកឡើងថា៖ «តើដៃគូរបស់អ្នកចូលចិត្តស្ដាប់ភាសាលួងលោមចែចង់បែបសិចស៊ីតាមទូរស័ព្ទ ឬក៏ចូលចិត្តអានសារបែបក្ដៅសាច់? តាមដានម្រាមដៃរបស់អ្នកឡើងលើទ្រូងរបស់នាងយឺតៗ ? ឬការចែចង់ជាមួយនាងនៅកន្លែងមានបរិយាកាសរ៉ូមេនទិក»។
កំហុសទី៧៖ មិនយល់ពីចំណុចពិសេសផ្នែកខាងក្រោមស្ត្រីភាគច្រើនត្រូវការការរំញោចគ្លីតូរីសដើម្បីឈានដល់ចំណុចកំពូលប៉ុន្តែវាស្មុគស្មាញជាងអ្វីដែលអ្នកគិតទៅទៀត។
~
~
បុរសខ្លះមិនយល់ពីកាយវិភាគសាស្ត្រនៃគ្លីតូរីសទេវាច្រើនជាងប៊ូតុងតូចដែលអ្នកអាចមើលឃើញ។ ចុងសរសៃប្រសាទរបស់វា វានឹងរាលដាលពាសពេញទ្វារមាស និងខាងក្នុងទ្វារមាសទាំងអស់។
~
លោក Cooper មានបន្តទៀតថា៖ «ប្រសិនបើអ្នកមិនច្បាស់ថាវានៅឯណា អ្នកនៅតែអាចស្រាវជ្រាវរក ទីដែលមានរំញោចខ្លាំង ប៉ុន្តែកុំភ្លេចតាមដានភាសាកាយវិការផងថាតើអ្នកប៉ះចំគោលដៅត្រឹមត្រូវឫអត់»៕
~
~