~
~
~
~
សម្ព័ន្ធភាពសិចមួយប្រភេទដែលក្រុមបុរសបានប្រើម្រាមដៃច្បូតលិង្គខ្លួនឯង ឬស្រ្តីប្រើម្រាមដៃលូកប្រដាប់ភេទខ្លួនដើម្បីសម្រេចនូវអារម្មណ៍ពុះកញ្ជ្រោលរហូតដល់ឋានសួគ៌នៃកាមគុណនោះ ត្រូវបានគេឲ្យឈ្មោះថា «ការសម្រេចកាមដោយខ្លួនឯង»។
សកម្មភាពជួយខ្លួនឯងឲ្យដល់ត្រើយតណ្ហានេះមិនសំដៅតែចំពោះករណីគ្មានដៃគូរួមភេទនោះទេ ជួនកាល ទង្វើបុរសប្រើម្រាមដៃច្បូតលិង្គខ្លួនឯង ឬស្រ្តីប្រើម្រាមដៃលូកប្រដាប់ភេទខ្លួននោះក៏អាចប្រព្រឹត្តទៅនៅពេលកំពុងមានដៃគូរួមភេទផងដែរ។
~
~
~
~
យ៉ាងណាមិញវិធីមួយនេះក៏មានលក្ខណៈពេញនិយមក្នុងការសម្រេចកាមរបស់បុរសៗ ឬស្ត្រីដែលគ្មានដៃគូ។ តាមធម្មជាតិវិធីសាស្រ្តប្រភេទនេះមិនមានផលប៉ះពាល់ដល់សរីរាង្គខាងក្រៅ និងសតិអារម្មណ៍របស់អ្នកប្រព្រឹត្តអ្វីធ្ងន់ធ្ងរឡើយ។
តែទោះជាយ៉ាងណាវិធីសម្រេចកាមដោយខ្លួនឯងនេះក៏មានផលល្អនិងផលអាក្រក់ដែរ។
ខាងក្រោមនេះគឺជាការបកស្រាយនិងយល់ឃើញពីគុណសម្បត្តិ និងគុណវិបត្តិនៃការសម្រេចកាមដោយខ្លួនឯង ដែលវេជ្ជបណ្ឌិត យូហ្គេស ដេ នៃវេបសាយសុខភាពធ្វើការចែករំលែកជាមួយប្រិយមិត្ត។
~
~
~
ជាទូទៅការសម្រេចកាមដោយខ្លួនឯងមិនបានបង្កឲ្យមានស្នាមរបួសផ្នែករាងកាយខាងក្រៅឡើយ។ ខាងក្រោមនេះគឺជាជំនឿខុសគ្មានឫសគល់ដែលពុំមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រណាគាំទ្រ។
ទស្សនៈយល់ខុស
– ការសម្រេចកាមដោយខ្លួនឯងអាចជួយកាត់បន្ថយនូវអត្រាកាមតម្រេករបស់មនុស្សប្រុសក្នុងមួយជីវិតរបស់ពួកគេ។
– អាចកាត់បន្ថយបរិមាណទឹកកាមរបស់បុរស ឬខ្សត់ទឹកកាម
– ជួយសម្រឹតសម្រាំងនូវគុណភាពទឹកកាមបុរសឲ្យល្អជាងមុន
– ធ្វើឲ្យដំណើរការផលិតទឹកកាមបុរសមានតុល្យភាព
– ការសម្រេចកាមអាចធ្វើឲ្យបុរសប្រឈមនឹងជំងឺផ្នែកសតិអារម្មណ៍ និងរោគងងឹតភ្នែក។
– បង្កើតឲ្យមានការលូតលាស់ដល់សរសៃសក់បុរស និងស្ត្រី។
– អាចបង្កឲ្យការបាត់បង់សមត្ថភាពផ្លូវភេទ ឬបាត់ចំណង់ផ្លូវភេទ។
អត្ថប្រយោជន៍
ការសម្រេចកាមដោយខ្លួនឯងជួយផ្តល់នូវអារម្មណ៍សិចយ៉ាងរីករាយពុំមានក្តីបារម្ភរឿងឆ្លងជំងឺកាមរោគនានាបាន ឬពុំអាចមានកូន។
ការសម្រេចកាមដោយខ្លួនឯងជួយរំសាយនូវអាការជំងឺស្រេ្តស។
ការសម្រេចកាមដោយខ្លួនឯងជួយឲ្យមនុស្សប្រុស និងស្រីយល់ដឹងពីសម្ព័ន្ធភាពសិចខ្លួនឯងច្បាស់។
ការសម្រេចកាមដោយខ្លួនឯងជាគន្លឹះសម្រាប់ត្រៀមរកវិធីសាស្រ្ត ឬតំបន់លើរាងកាយដែលជួយភ្ញោចឲ្យស្រើបស្រាលបំផុតក្នុងប្រតិបត្តិការសិចជាមួយដៃគូនៅលើកក្រោយៗ។
ប៉ុន្តែការសម្រេចកាមដោយខ្លួនឯងជាញឹកញាប់ឬហួសប្រមាណពេកក៏បង្កឲ្យមានផលអាក្រក់ដែរ។
ផលអវិជ្ជមាន
ការសម្រេចកាមដោយខ្លួនឯងអាចបង្កឲ្យមានស្នាមរលាត់ ឬមានស្នាមជាំលើស្បែកលិង្គ ឬទ្វារមាស។
ការសម្រេចកាមដោយខ្លួនឯងដោយមានការប្រើឧបករណ៍ ឬវត្ថុភេទដទៃអាចបង្កឲ្យមានស្នាមរបួស និងមានជំងឺឆ្លងនានា។
ការចំណាយសម្រេចកាមដោយខ្លួនឯងច្រើនពេកអាចបង្កើតជាទម្លាប់ងប់ងុល ដែលប៉ះពាល់ឥរិយាបថ។
ប្រសិនបើអ្នកណាម្នាក់ខកខាននូវសម្ព័ន្ធសិចដ៏សំខាន់ ឬមានពេលតិចតួចសម្រាប់សកម្មភាពនេះវាអាចឲ្យគេមានជំងឺមមើមមាយចិត្តច្រើន។ ហើយពួកគេនឹងអាចភ្លេចពេលវេលាសំខាន់សម្រាប់បង្កើតសម្ព័ន្ធភាពសិចជាក់ស្តែងជាមួយដៃគូ ឬមានទំនោរចូលចំណាយប្រាក់ទិញឧបករណ៍ជំនួយសិច៕
~
~