Thursday, August 18, 2022
Google search engine
Homeសម្រស់&សុខភាព៥ សំណួរ ស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារកំណើតតែងចង់ដឹង

៥ សំណួរ ស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារកំណើតតែងចង់ដឹង

~

ការ​ប្រើ​ថ្នាំពន្យារកំណើត គឺជាមធ្យោបាយពន្យារកំណើពេញនិយមមួយ​ក្នុង​ចំណោម​វិធី​ផ្សេងៗ​ទៀត ព្រោះងាយស្រួលក្នុង​ការប្រើ​ប្រាស់ និងមានតម្លៃសមរម្យ ប៉ុន្តែថ្នាំដូចជាកាំបិត​មុខពីរអ៊ីចឹង ដែលផ្តល់ទាំងគុណប្រយោជន៍ និង​ផល​ប៉ះពាល់។ ដូច្នេះ ទើបស្រីៗជាច្រើនមានចង្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំពន្យារកំណើត។ តើស្រីៗ​មិន​ធ្លាប់​ប្រើថ្នាំពន្យារកំណើតចង់ដឹងអ្វីជាងគេពីថ្នាំពន្យារកំណើត?

~

~

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យ​បង្អែកមិត្តភាព​កម្ពុជា​ចិនសែនសុខបានបកស្រាយពី​ចម្ងល់ទាំង​ ៥ ដែលស្រីៗមិនធ្លាប់​ប្រើថ្នាំពន្យារ​តែងចង់​ដឹងដូចតទៅ៖

~

១. ស្រីៗដែលមិនធ្លាប់ប្រើថ្នាំ​ពន្យារកំណើតអាចទៅទិញថ្នាំពន្យារកំណើត​​នៅ​ឱសថស្ថាន​មកលេបដោយខ្លួនឯងបានអត់?

ស្រីៗដែលមិនធ្លាប់ប្រើថ្នាំពន្យារកំណើតគួរទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាមុនសិន​ ដើម្បី​ឱ្យគ្រូពេទ្យដឹងពីប្រវត្តិជំងឺ ប្រវត្តិរដូវ ប្រវត្តិនៃការប្រើប្រាស់ថ្នាំ និងពិនិត្យសុខភាព​ដើម្បី​ធានា​ថា​អាចប្រើថ្នាំពន្យារកំណើតដោយសុវត្ថិភាព។

~

២. ស្រ្តីស្ថិតក្នុងលក្ខខណ្ឌណាមិនគួរប្រើថ្នាំពន្យារកំណើត?

ស្រ្តីស្ថិតក្នុងលក្ខខណ្ឌ ឬមានជំងឺដូចខាងក្រោមមិនគួរប្រើថ្នាំពន្យារ​កំណើតទេ ព្រោះអាច​បណ្តាល​ឱ្យគ្រោះថ្នាក់៖

~

មានជំងឺកំណកឈាម
មានជំងឺមហារីក​សុដន់ មហារីកស្បូន មាត់ស្បូន ឬទ្វារមាស
មានជំងឺបេះដូង គាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ឈឺក្បាលប្រកាំង ហើយស្រវាំងភ្នែក
លើសសម្ពាធឈាមខ្លាំង
មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
មានជំងឺថ្លើម
ជក់បារី និងមានអាយុលើសពី ៣៥ ឆ្នាំ
៣. ក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានផលរំខានអ្វីទេ?

~

ផលរំខានក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានដូចជា៖

ឡើងសុដន់ ឬឈឺសុដន់
ឈឺក្បាលតិចតួច វិលមុខ ឬចង្អោរតិចតួច
អាចប្រែប្រួលទម្ងន់
អាចមានអារម្មណ៍ដូចចាញ់កូន
ផលរំខានទាំងនេះនឹងបាត់ទៅវិញ បន្ទាប់ពីញុំាថ្នាំពន្យារកំណើតបាន ៣ ឬ ៤ បន្ទះ តែស្រីៗ​មួយ​ចំនួនអាចមិន​មានផលរំខានដែរ។

~

៤. ក្រោយពេលប្រើថ្នាំពន្យារកំណើតហើយមានអាការៈបែបណាគួរទៅ​ជួប​គ្រូពេទ្យវិញ?

~

ក្រោយពីប្រើថ្នាំពន្យារកំណើតហើយ បើមានអាការៈដូចខាងក្រោម យើង​ត្រូវទៅ​ជួប​គ្រូពេទ្យ​វិញ៖

~

ភ្នែក ឬស្បែកឡើងលឿង
ឈឺពោះផ្នែកខាងក្រោមខ្លាំង
ឈឺក្បាលខ្លាំង
ស្រវាំងភ្នែក
ឈឺទ្រូង និងពិបាកដកដង្ហើម

~

ឈឺជើងខ្លាំង

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments