~
~
~
កង្វះជាតិទឹក អាចកើតឡើងពេលអ្នកបាត់បង់ជាតិទឹកច្រើនជាងអ្វីដែលអ្នកបានពិសាចូល។ សម្រាប់មនុស្សដែលខ្វះជាតិទឹក គឺឧស្សាហ៍បែកញើស និងសូម្បីពេលដែលអ្នកដកដង្ហើមក៏មិនសូវស្រួលក្នុងខ្លួនរាងថប់ៗ។ ប្រសិនបើអ្នកពិសាជាតិទឹកមិនបានគ្រប់គ្រាន់ទេ ឬនៅពេលអ្នកគ្រុនក្តៅ, រាគ ឬក្អួតអ្នកកាន់តែខ្វះជាតិទឹក ហើយការខ្វះគឺអាចជាបញ្ហាធ្ងន់ធ្ងរ។ ជាពិសេសសម្រាប់ក្មេងៗតូច មនុស្សចាស់ និងមនុស្សដែលមានជំងឺខ្លះប្រចាំកាយ។
~
~
ចែករំលែកអ្នកទាំងអស់គ្នាអនុវត្ត និងស្វែងយល់អាការ:មួយចំនួនខាងក្រោមបញ្ជាក់ថាអ្នកខ្វះជាតិទឹក។
១.រោគសញ្ញាទូទៅនការខ្វះជាតិទឹកមាន៖
~
~
~
មានអារម្មណ៍ស្រេកទឹកខ្លាំង ស្ងួតមាត់ តែងតែវិលមុខ ស្លេកស្លាំង ឈឺក្បាល •ស្ងួតអណ្តាត ស្បែកស្ងួត នោមតិចជាងធម្មតា ខ្សោយតម្រងនោម ទឹកនោមប្រែពណ៌ នឹងល្អក់ជាងធម្មតា ខ្សោយពោះវៀន មានបញ្ហាទល់លាមក ឈឺពោះ និងរមួលក្រពើផងដែរ។ • ឡើងទម្ងន់៖ ញ៉ាំច្រើនជាងធម្មតា ព្រោះតែមិនសូវផឹកទឹក ធ្វើឱ្យឆាប់ឃ្លាន
~
~
២.វិធីបង្ការ និងព្យាបាលការខ្វះជាតិទឹកមាន៖
~
~
កុំពិសាកាហ្វេអ៊ីន ឬគ្រឿងស្រវឹង និងភេសជ្ជស:ដែលមានជាតិស្ករលើស ឬហ្គាស។ ពិសាវត្ថុរាវឲ្យបានច្រើនមាន ទឹក ប្រមាណ ២,៥-៣លីត្រក្នុង ១ថ្ងៃ។ ទឹកផ្លែឈើ ឬបន្លែ ផ្ទុកជាតិទឹកប្រមាណ ៨០ ទៅ ៩០ ភាគរយដែលល្អបំផុតក្នុងការបំពេញជាតិទឹកឡើងវិញ។ បន្លែ ផ្លែឈើទាំងនោះរួមមាន ឪឡឹក ក្រូច ទំពាំងបាយជូ ការ៉ុត ស្ពែកក្តោប ខាត់ណា។ ទឹកស៊ុប ឬស៊ុបរម្ងាស់ (ស៊ុបមាន់) ពិសា Gatorade ឬម៉ាកសផ្សេង សម្រាប់មនុស្សចាស់ (មុនពិសាគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន)។ ពិសា Pedialyte ឬម៉ាកសផ្សេង សម្រាប់មនុស្សកូនក្មេង (មុនពិសាគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន)។ ទឹកដោះគោស្រស់ដែលមានផ្ទុកសារធាតុខ្លាញ់តិច គឺជាជម្រើសល្អសម្រាប់យកមកបំពេញជាតិទឹក ទារក ឬក្មេង ដែលកំពុងបំបៅដោយទឹកដោះម្តាយបន្តព្រោះទឹកមានជាតិទឹកគ្រប់គ្រាន់សម្រាប់រាងកាយបានល្អ។
~
~
~
~
~
~
~