~
ភ្នំពេញ ៖ ពីរថ្ងៃចុងសប្តាហ៍មហាឆ្នាំទាំង៨ហេងនោះហេង កំពូលហោរចិនសែបានទស្សន៍ទាយមុននេះថា លាភហេង លាភមាស លាភប្រាក់ លាភសំណាងហូរមកប្រជុំប្រមូលផ្តុំនៅក្នុងថ្ងៃសៅរ៍ អាទិត្យ ស្រោចស្រពម្ចាស់ឆ្នាំទាំង៨បរិបូណ៌ ដោយទ្រព្យសម្បត្តិ លេខនាំលាភសំណាង ១៦៨ មានលាភមានសំណាងធំ មាសប្រាក់ហូរចូលមកផ្ទួនៗ ។
~
ឆ្នាំឆ្លូវ ឧសភរាជនាំសំណាង នៅក្នុងរង្វង់ពីរថ្ងៃចុងសប្តាហ៍នេះ លោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាលពេញមួយជីវិត ។ ពណ៌នាំលាភពណ៌ស្វាយ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពផ្អែមល្ហែមនិងការយល់ចិត្តគ្នាប្រសើរណាស់ ។
~
~
ឆ្នាំថោះ កំពូលទន្សាយមានង៉ូវហេងខ្លាំង មានលាភចូលមកជុំទិសនៅក្នុងពីរថ្ងៃនេះ ពណ៌នៃលាភបៃតង ទទួលសម្បត្តិមហាសេដ្ឋី គុណបារមីព្រះអង្គមាសកំពូលភ្នំទ្រព្យ នាំលាភធំ លុយធំ មានទ្រព្យចូលមកហូរហៀរ រួមនឹងបានឡើងបុណ្យស័ក្តិខ្ពង់ខ្ពស់ ។ ចំណែកការធ្វើដំណើរទៅណាមកណាជួបតែសុខដុមគ្រប់វេលា ។
~
~
ឆ្នាំម្សាញ់ ស្តេចពស់ លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែត នៅរង្វង់ពីរថ្ងៃនេះលោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ពណ៌នាំលាភ ក្រហម រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្ត តាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហា ប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។ឆ្នាំជូត ស្តេចកណ្តុរមានអំណាច បារមីស័ក្តិសិទ្ធិមានឫទ្ធិបារមីខ្លាំងក្លា ដួងរាសីខ្ពស់ត្រដែត នៅ៣ថ្ងៃនេះ ការងាររកទទួលទានមានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឧបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាល និងមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ ។ រាសីខ្ពស់ត្រដែត ពណ៌នាំលាភ មាស ការងាររកទទួលទានរីកចម្រើនទៅមុខដោយរលូន ។ សម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាប្រពៃណាស់ ។
~
~
ឆ្នាំរកា ស្តេចមាន់មាសនាំសំណាង រាសីខ្ពស់ត្រដែត លុយធំហូរចូលកាន់តែខ្លាំង នៅរង្វង់ពីរថ្ងៃនេះលោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ពណ៌នាំលាភ ខៀវ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការងាររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អប្រពៃណាស់ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្ត តាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។
~
~
ឆ្នាំមមែ ពពែមាសមានសំណាង លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះនៅក្នុងពីរថ្ងៃមានលាភមានជ័យលុយធំចូលមកហូរហៀរ និងជាអ្នកជោគជ័យគ្រប់ការងារទាំងឡាយ ។
~
~
ឆ្នាំច កំពូលសុនខនាំសំណាង នៅក្នុងពីរថ្ងៃនេះ លោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាលពេញមួយជីវិត ។ ពណ៌នាំលាភពណ៌ស្វាយ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពផ្អែមល្ហែមនិងការយល់ចិត្តគ្នាប្រសើរណាស់ ។
ឆ្នាំមមី សេះមាសមានង៉ូវហេងខ្លាំង មានលាភចូលមកជុំទិសនៅក្នុងរង្វង់ពីរថ្ងៃនេះ ពណ៌នៃលាភបៃតង ទទួលសម្បត្តិមហាសេដ្ឋី គុណបារមីព្រះអង្គមាសកំពូលភ្នំទ្រព្យ នាំលាភធំ លុយធំ មានទ្រព្យចូលមកហូរហៀរ រួមនឹងបានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់ ។ ចំណែកការធ្វើដំណើរទៅណាមកណាជួបតែសុខដុមគ្រប់វេលា ៕
~
~