~
~
ជប៉ុន ផលិតឧបករណ៍ចម្លែកមួយភ្ជាប់នឹងចង្កឹះវេទមន្ត ធ្វើឲ្យរសជាតិទឹកស៊ុបឆ្ងាញ់ល្មមហុតទៅចាប់មាត់ជីបៗ
~
~
តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ប្រជាជនជប៉ុនវ័យកណ្ដាលច្រើនជាង ៥០% មានរសនិយមចូលចិត្តហុតទឹកស៊ុបក្តៅៗនិងមានរសជាតិប្រៃៗ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយពីកំពូលមនុស្សឆ្លាតវៃម្នាក់ជនជាតិជប៉ុនបង្កើតបាន ចង្កឹះទេវមន្តដំបូងគេបំផុតលើពិភពលោក មានសមត្ថភាពអាចធ្វើឲ្យរសជាតិទឹកស៊ុបឆ្ងាញ់ល្មមហុតចាប់មាត់ជីបៗ។
~
~
ចំពោះដំណើការនៃចង្កឹះសុខភាពដ៏ទំនើបនេះមានរូបរាងដូចទៅនឹងចង្កឹះធម្មតាដែរ ប៉ុន្តែឆ្លាតជាងព្រោះវាមានភ្ជាប់ដោយដែកចម្លងចរន្តមួយគូហើយគេភ្ជាប់វាតាមរយៈខ្សែភ្លើងមួយដោយ ប្រើប្រាស់បច្ចេកវិទ្យារលកសញ្ញាអេឡិចត្រូនិច Electrical Stimulation Waveform ជាមួយនឹងឧបករណ៍មួយហៅថា Mini Computer មានបន្ទះឈីបពិសេសនៅក្នុងនោះដែលគេរចនាវាឡើងដោយមានខ្សែសម្រាប់ពាក់នៅលើ កដៃ ដូចខ្សែនាឡិកា នៅពេលអ្នកហុតទឹកស៊ុប វានឹងបំប្លែងអ៊ីយ៉ុងសូដ្យូមក្នុងទឹកស៊ុប តាមរយៈឧបករណ៍ទៅចង្កឹះដោយដំណើការបន្ថែមរសជាតិបញ្ចូនទៅកាន់អណ្ដាតធ្វើឲ្យជិវ្ហាញ្ញាណយើងទទួលអារម្មណ៍ថា ម្ហូបមានជាតិជាងមុន។
~
~
~
~
អ្នកផលិតចង្កឹះនេះលើកឡើងថា លោករំពឹងនឹងធ្វើឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរទម្លាប់នៃការហូបអាហារ វាក៏នឹងក្លាយជាជំនួយការដ៏ល្អ សម្រាប់អ្នកស្រលាញ់សុខភាពផងដែរ។ បច្ចុប្បន្ន ចង្កឹះវេទមន្តនេះនៅមិនទាន់មានលក់លើទីផ្សារនៅឡើយទេ យ៉ាងយូរបំផុតអាចនឹងចេញជាផលិតផលសម្រេចនៅចុងឆ្នាំ ២០២២ ខាងមុខនេះ។
~
អ្នកនៅពីក្រោយស្នាដៃដ៏អស្ចារ្យនេះគឺ លោក Homei Miyasshita ដែលជាសាស្រ្តាចារ្យផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Meiji នៅប្រទេសជប៉ុន និងជាអ្នកស្រាវជ្រាវធ្វើការជាមួយក្រុមហ៊ុនម្ហូបអាហារជប៉ុន Kirin Holdings ផ្ដួចផ្ដើមផលិតបាន ឧបករណ៍មួយភ្ជាប់នឹងចង្កឹះមួយគូមានសមត្ថភាពអាចប្រែក្លាយទៅជា ចង្កឹះទេវមន្ត និងជាចង្កឹះសុខភាពដ៏ល្អបំផុត៕ តោះកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូ៖
~
~
~
~