ពេលចោរគាស់កុដិ លួចលុយអស់ជាង ២មុឺនដុល្លារ ទើបដឹងថាព្រះសង្ឃសល់លុយច្រើនសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ចោរមួយក្រុមបានគាស់ទ្វារកុដិព្រះគ្រូចៅអធិការវត្តល្អក់ យកលុយអស់ជា ២ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍កើតឡើងនៅព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិល្អក់ ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ចោរយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕