Sunday, September 24, 2023
Google search engine
Homeបែកធ្លាយច្បាស់ហើយ! រុស្ស៊ីចេញមកបញ្ជាក់ ថាប្រើឬមិនប្រើ អាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន?

ច្បាស់ហើយ! រុស្ស៊ីចេញមកបញ្ជាក់ ថាប្រើឬមិនប្រើ អាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន?

~

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី គឺលោក Sergey Lavrov បានបញ្ជាក់យ៉ាងច្បាស់ៗថារុស្ស៊ីនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមជាមួយប្រទេសអ៊ុយក្រែននោះឡើយ ពោលគឺយើងនឹងប្រើតែនឹងប្រើប្រាស់តែអាវុធធុនធម្មតាៗប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន JapanTimes នាទី២០ ខែមេសា ឆ្នាំ២០២២។

~

~

លោក Sergey Lavrovបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចសម្ភាសន៍ក្នុងទូរទស្សន៍ India Today កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីមានគេសួរតើរុស្ស៊ីផ្ទាល់អាចនឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរទៅលើប្រទេសអ៊ុយក្រែនដែរឬទេ?បន្ថែមពីលើនេះ នៅក្នុងកិច្ចសម្ភាសន៍ លោកក៏ព្រមទទួលស្គាល់ដែរថា កងទ័ពរុស្ស៊ីបានចាប់ផ្តើមបើកប្រតិបត្តិការនៅក្នុងសមរូភូមិសង្គា្រមដំណាក់កាលថ្មីមួយទៀតជាមួយអ៊ុយក្រែនហើយ នៅតំបន់ភាគខាងកើត គោលដៅធំរបស់រុស្សីផ្ទាល់គឺការវាយយកនិងគ្រប់គ្រងតំបន់Donbassទាំងស្រុង។

~

~

សូមជម្រាប ថាក្រុមមន្ត្រីនៃប្រទេសលោកខាងលិច កាលពីពេលកន្លងទៅធ្លាប់ព្រមានថា លោកបុរសខ្លាំងពូទីននឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើលោកមិនបានសម្រេចគោលដៅដ៏ធំមួយនេះ ។

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments