~
វីដេអូដ៏ភ្ញាក់ផ្អើលមួយត្រូវបានបង្ហាញអំពីរថក្រោះអ៊ុយក្រែនតែ១គ្រឿងប៉ុណ្ណោះ អាចបា.ញ់តទល់នឹងរថពាសដែករុស្ស៊ីជាច្រើនគ្រឿង ដែលមានចម្ងាយតិចជាង៨០គីឡូម៉ែត្រពីទីក្រុងគៀវ។ នេះបើយោងតាមប្រភពពី Dailymail ចេញផ្សាយកាលពីថ្ងៃទី៦ មេសា កន្លងទៅនេះ។
~
~
រូបភាពចាប់ពីលើមេឃ ដែលប្រមូលបានដោយយន្តហោះគ្មានមនុស្សបើក និងចេញផ្សាយដោយអង្គភាពស្ម័គ្រចិត្តអ៊ុយក្រែននៅលើបណ្តាញ Telegram បានបង្ហាញពីរឿងដ៏គួរឱ្យកោតស្ញប់ស្ញែងពីទាហានអ៊ុយក្រែន។ បន្ទាប់ពីរថក្រោះធ្ងន់ T-64 របស់អ៊ុយក្រែន ដែលកំពុងលាក់ខ្លួនក្នុងទីតាំងដ៏ល្អមួយ បានស្ទាក់បាញ់ប្រហារលើក្បួនរថពាសដែករុស្ស៊ី BTR-82A។ នៅលើផ្លូវមួយក្នុងទីក្រុង Nova Basan ភាគខាងកើតទីក្រុងគៀវ។
~
~
ប្រតិបត្តិកររថក្រោះអ៊ុយក្រែន ដែលត្រូវបានហៅថា «បេះដូងតោ» អាចស្ទាក់បា.ញ់ប្រហារលើក្បួនរថពាសដែករុស្ស៊ីជាច្រើនគ្រឿង។ ខណៈរថពាសដែក BTR-82A ១គ្រឿងត្រូវបានបំផ្លាញភ្លាមៗ នៅក្នុងការវាយប្រហារនោះ។
~
~
រថពាសដែករុស្ស៊ីនៅសល់បានបាញ់តបតមកវិញ។ តែហាក់ដូចជាបា.ញ់ទៅកាន់គោលដៅផ្សេងទៅវិញ។ ដែលបានហ៊ុចឱកាសសម្រាប់រថក្រោះ T-64 របស់អ៊ុយក្រែនវាយប្រហារដោយគ្រាប់ផ្លោង និងបានបំបែកក្បួនរបស់កងទ័ពរុស្ស៊ី។ រហូតដល់កងជំនួយកាំភ្លើងធំរបស់អ៊ុយក្រែនបន្ថែមទៀតបានមកដល់៕ (ដកស្រង់ចេញពី Dailymail និង The Sun)
~
~
~
~
~