Wednesday, July 28, 2021

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

គ្មាននណាម្នាក់អាចជៀសផុតពីការចាស់ជរាបានឡើយ ហើយក៏គ្មាននណារម្នាក់អាចដឹងថាខ្លួននឹងត្រូវវិលទៅវិញនៅពេលណា ថ្ងៃណា ឆ្នាំណាឡើយ។ ដូច្នេះដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ ២យ៉ាងដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់នោះគឺ ជាតិស្ករ សម្ពាធឈាម។ ៦យ៉ាងដែលត្រូវកាត់បន្ថយជាអតិបរមា ជាតិផ្អែម ជាតិប្រៃ សាច់និងអាហារកែច្នៃសាច់ក្រហមអាំង ដូចជា សាច់គោ អាហារផលិតពីទឹកដោះ អាហារផលិតពីអង្ករនិងម្សៅ។

ប៉ុន្មានចំណុចនេះជួយឲ្យរាងស្អាត ចង្កេះ និងពោះ កាន់តែតូច

ការហាត់​ប្រាណ​ត្រង់​ទីតាំង​កំណត់​ជាក់លាក់​មួយ ទោះបីមិន​អាច​សម្រក​ទម្ងន់ តែ​វាជួយ​ឲ្យ​ចង្កេះ​របស់​យើង​តូចជាង​មុន ពោះ​សំប៉ែត​ ដោយ​មើលទៅ រាងស្អាត ស្វែល។ នៅផ្នែក​កណ្ដាល​នៃរាងកាយ​យើង មាន​ពពួក​សាច់ដុំ ៣​ក្រុម គឺ សាច់ដុំ Transverse Abdominis សាច់ដុំ Rectus Abdominis និង​សាច់ដុំ Oblique...

សាកល្បងធ្វើទើប​ដឹងថាក្នុងខ្លួនរបស់យើងមានព្រូន អៀន និងតេនញ៉ឬអត់? ហើយត្រូវដោះសា្រយយ៉ាងណា?

ដង្កូវ​ព្រូន​ក្នុង​ពោះវៀន​គឺជា​ប្រភេទ​ប៉ា​រ៉ា​សិត ហើយ​វា​ចូលក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​អាហារ និង​ទឹក ភ្នាក់ងារ​ចម្លង​ដូចជា មូស និង​ការ​រួមភេទ ព្រមទាំង​តាម​ស្បែក និង​ច្រមុះ​ផងដែរ​។ ទោះបីជា​មាន​ប្រភេទ​ប៉ា​រ៉ា​សិត​រាប់ពាន់​ប្រភេទ​ដែល​ចម្លង​ដល់​មនុស្ស​ក៏​ដោយ ក៏​មាន​តែ​ពពួក​ប៉ា​រ៉ា​សិត​បួន​ប្រភេទ​ប៉ុណ្ណោះ ​ដែល​ផ្តល់​ភាពគ្រោះថ្នាក់​បំផុត​នោះ​គឺ​៖ តេនញ៉ា អៀន ព្រូនមូល និងព្រូនទំពក់។ព្រូនទំពក់​មាន​លក្ខណៈ​គួរឱ្យខ្លាច​ជាងគេ ព្រោះ​វា​មាន​អាចមាន​ប្រវែង​ដល់​ទៅ ១០ ម៉ែត្រ​ឯណោះ​។​រោគសញ្ញា​នៃ​ការឆ្លង​ប៉ារ៉ាស៊ីត​អាច​សម្គាល់​ដឹង​ដូចជា ហើមពោះ​ឈឺក្រពះ​ស្រក​ទម្ងន់​ឥត​មូលហេតុ​អស់កម្លាំង​ ពិបាក​ដេកលក់ ឬ ដេក​ត្រមក់​ជ្រុល​ខាំធ្មេញ​ពេល​គេង​នៅ​សុខៗ​ស្រាប់តែ​ចេញ​កន្ទួល​លើ​ស្បែក​តប់ប្រមល់...

មូលហេតុ​នៃ​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ សេ (C) និង​វិធី​ព្យាបាល​

វេជ្ជបណ្ឌិត​ជំនាញ​ថ្លើម​នៃ​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​ដឹង​ថា​ ជំងឺ​ថ្លើម​ប្រភេទ ​សេ ​ឬ Hepatitis C គឺ​ជា​ជំងឺឆ្លង​បណ្ដាល​មក​ពី​ឆ្លង​មេរោគ​ឬ​វីរុស​ HCV​ ដែល​នាំ​ឱ្យ​ថ្លើម​រលាក​ធ្ងន់ធ្ងរ​ និង​វិវត្ត​ទៅ​ជា​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ។ អ្នក​ដែល​កើត​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ប្រមាណ​ពី ២០​ ទៅ ៣០% នឹង​វិវត្ត​ទៅជា​ថ្លើម​ក្រិន​ ឬ​រឹង​ និង​កើត​ជំងឺ​មហារីក​ថ្លើម​ក្នុង​អំឡុង​ពេល ២០ឆ្នាំ។ តើ​ជំងឺ​ថ្លើម​ប្រភេទ​បេ​និង​សេ​ មាន​លក្ខណៈ​ខុសគ្នា​យ៉ាងដូច​ម្ដេច​ហើយ​តើ​គេ​អាច​ព្យាបាល​ដោយ​វិធី​ណា? លោក​អនុបណ្ឌិត​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ទូទៅ​ឆាន់​ទូច​...

ជួយស៊ែរ! សូមមានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លាង​សាច់​ឆៅ​មុន​ចម្អិន​នៅ​ផ្ទះ

ភ្នាក់ងារ​សុខាភិបាល​សាធារណៈ​នៅ​សហរដ្ឋអាមេរិក ព្រមាន​ចំពោះ​គ្រោះថ្នាក់​នៃ​ការ​លាង​សាច់​ឆៅ រួមមាន​សាច់​មាន់ សាច់​គោ និង​សាច់​ជ្រូក ជាដើម មុន​ពេល​ចម្អិន ដោយ​លើក​ហេតុផល​ថា ប្រសិនបើ​មិនបាន​លាង​សំអាត ដោយ​ប្រុងប្រយ័ត្ន​នោះ​ទេ មេរោគ (Bacteria) ដែល​អាច​មាន​នៅ​ក្នុង​សាច់​ទាំងនោះ នឹង​រាលដាល​ឆ្លង​ទៅ ប្រដាប់ប្រដា​ប្រើប្រាស់​ក្នុង​ផ្ទះបាយ និង​ម្ហូប​អាហារ ឬ​បន្លែ​ផ្សេងៗ​ទៀត ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​កាត់បន្ថយ​កុំ​ឱ្យ​ឆ្លង​មេរោគ​ពី​សាច់​ឆៅ នៅ​ពេល​ចម្អិន​ម្ហូប​នៅ​ផ្ទះ?

ឈឺល្មមៗអាចទ្រាំបានទ្រាំទៅ ជៀសវាងអីតិចប្រើថ្នាំពេទ្យ វានឹងបង្កគ្រោះ​ថ្នាក់ដល់អ្នកនៅថ្ងៃក្រោយ

(សុខភាព)៖ ជួនកាលអតិថិជនឆាប់រំលងនូវកាលបរិច្ឆេទផុតកំណត់នៃវេជ្ជបញ្ជានិងឱសថគ្មានវេជ្ជបញ្ជា។ ទម្លាប់ទាំងនេះអាចបណ្តាលមកពីការកើនឡើងថ្លៃថ្នាំ។ ជាក់ស្តែងពាក្យថា «ផុតកំណត់» ត្រូវបានកំណត់ថា ជាអ្វីមួយដែលបានមកដល់ទីបញ្ចប់ ដែលនៅក្នុងនោះរួមមាន អាហារផុតកំណត់ និងថ្នាំផុតកំណត់ជាដើម។ ឱសថទាំងអស់មានការបង្កើតតែមួយគត់ ដែលមានធាតុផ្សំសកម្មនិងអសកម្មដើម្បីព្យាបាលជំងឺជាក់លាក់។ នៅពេលដែលថ្នាំត្រូវបានផលិត អ្នកផលិតបានកំណត់រួចជាស្រេចពីរយៈពេលដែលថ្នាំនឹងបន្តមានប្រសិទ្ធភាព និងធ្លាក់ចុះប្រសិទ្ធិភាព។ ប្រសិនបើថ្នាំត្រូវបានប្រើក្នុងអាយុកាលរបស់វានោះ អ្នកប្រើប្រាស់នឹងទទួលបាន ប្រសិទ្ធភាពអតិបរិមា និងសុវត្ថិភាពដែលត្រូវបានគេរំពឹងទុក។

ពេលព្រឹកព្រលឹមតើយើងគួញុាំអីមុនគេទើបសុខភាពល្អ?

(សុខភាព)៖តើអ្នកដឹងទេថាអ្នកតែងតែប៉ះពាល់ជាមួយជាតិពុកគ្រប់ទីកន្លែងនៅក្នុងពិភពលោកដ៏ទំនើប សព្វថ្ងៃនេះ មិនថាបរិយាកាសដែលអ្នកដកដង្ហើម ទឹកដែលអ្នកញុំា សាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែក របស់អ្នក និងអាហារដែលអ្នកទទួលទានសុទ្ធតែជាផ្ទុកដោយសារធាតុពុលដែលអាចប៉ះពាល់ដល់សុខភាព របស់អ្នក។ វាអាចប៉ះពាល់ដល់ថាមពលមេតាប៉ូលីស របស់រាងកាយ និងអ័រម៉ូន ប្រព័ន្ធរំលាយអាហារ និង កំរិតនៃថាមពលរាងកាយរបស់អ្នក។ ដោយឡែក មានវិធីម្យ៉ាងដែលអ្នកគួរតែធ្វើរៀងរាល ព្រឹកបន្ទាប់ភ្ញាក់ពីគេងក្នុងរយៈពេលតែមួយនាទី ដើម្បីជួយកំចាត់សារជាតិពុលទាំងនោះ...

អត្ថប្រយោជន៍ផ្លែត្រសក់ ​ជាពិសេសអាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្រស់​ថ្លា

អត្ថប្រយោជន៍របស់ផ្លែត្រសក់ដោយសារតែត្រសក់ជាបន្លែដែលសម្បូរទៅដោយវីតាមីន C កាល់ស្យូម ស៊ីលីកា និងប៉ូតាស្យូម ដូច្នេះហើយបានជាអ្នកដែលយកត្រសក់ធ្វើជាមុខម្ហូបជាប្រចាំត្រកូលមានស្បែកស្អាតសក់រលើបរលោងគ្រប់ពេលវេលា។ ត្រសក់មិនគ្រាន់តែល្អចំពោះស្បែកមុខប៉ុណ្ណោះទេវានៅមានអត្ថប្រយោជន៍ផ្សេងៗ ច្រើនទៀតដែល យើងមិនបានដឹង។ ចំពោះសុភាពនារីដែលអង្គុយនៅពីមុខកុំព្យូទ័រពេញមួយថ្ងៃរហូតទាល់តែផ្សារភ្នែកហើម ភ្នែកដូចខ្លាឃ្មុំនៅពេល ត្រឡប់មកដល់ផ្ទះវិញបើបានចិតត្រសក់ជាបន្ទះស្តើងៗមកបិទនោះលើត្របកភ្នែកប្រមាណ២០នាទី ពេលនោះ អំបិលរ៉ែនឹងជ្រាបចូលទៅក្នុងស្បែកជួយសម្រាលអាការហើម។ បើបានធ្វើជាប្រចាំស្បែកជុំវិញភ្នែក និងខ្លាំងស្នាមជ្រីវជ្រួញជុំវិញភ្នែកក៏មិនហ៊ានមកក្បែរដែរ។...

ផឹកទឹក​ដោះគោ មិន​ត្រឹម​តែធ្វើ​ឲ្យ​ឆ្អឹង​មាំមួន ហើយថែម​ទាំង​ជួយ​ដល់​សាច់ដុំ​ទៀត​ផង

(សុខភាព)៖  ទឹកដោះគោ មានចាប់ពីប្រភេទស្រស់ រហូតដល់ប្រភេទម្សៅ។ ការពិសោធន៍ពីភាពមាំមួនរបស់ដៃ គេរកឃើញថា មនុស្សដែលមានវីតាមីន D ក្នុងឈាមខ្ពស់មាន សាច់ដុំ នឹងឆ្អឹងមាំមួនជាងមនុស្សដែលមានវីតាមីន D ក្នុងឈាមទាប ព្រោះពេលរាងកាយខ្វះវីតាមីន D នឹងធ្វើ សាច់ដុំទន់ខ្សោយ។ វីតាមីន D...

យុវវ័យអាចប្រឈមនឹងបញ្ហាផ្លូវចិត្តច្រើន

បញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន បច្ចុប្បន្ន និងទៅអនាគតក៏បញ្ហាផ្លូវចិត្ដនៅតែកើតមានឡើងដែរ។ បញ្ហាផ្លូវចិត្ដដែលកើតមានបណ្ដាលមកពីកត្ដាមួយចំនួនដូចជាវប្បធម៌ បច្ចេកវិទ្យា ការអប់រំ សង្គមជាដើម។ ជាការពិតក្នុងពេលដែលពួកគេមាន បញ្ហាផ្លូវចិត្ដ ឬ ជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាល ឱ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គម។ លប៉ះពាល់ចំពោះយុវវ័យមានពីរ...
0FansLike
0FollowersFollow
0SubscribersSubscribe

Recent Posts