Wednesday, July 28, 2021

យុវវជនកុំចំណាយពេលឥតប្រយោជន៍ សាករៀនពីប៉ុន្មានវិធីនេះអាចនឹងរកចំណូលបានច្រើន

(គន្លឹះ)៖ សម័យបច្ចេកវិទ្យាសម័យហ្វេសប៊ុកនឹងយូធូបកំពុងតែវាយលុកនឹងទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនជុំវិញពិភពលោក។ ក្នុងនោះយើងឃើញថាខណៈដែលបច្ចេកវិទ្យាកំពុងតែជឿនលឿនយើងឃើញថាការងារក៏មានច្រើនផងដែរ។ នេះជាឳកាសដ៏ល្អសម្រាប់យុវវជនក្នុងការរៀនជំនាញណាដែលសក្តិសម ហើយអាចប្រើវាជាប្រយោន៍ក្នុងការបង្កើនប្រាក់ចំណូលឲ្យខ្លួនឯងបាន។ ជំនាញដែលយុវវជនគួរតែចាប់អារម្មណ៍ក្នុងនោះរួមមាន ជំនាញ ឌីសាញ ការឌីសាញជាមុខវិជ្ជាមួយដែលត្រូវការគំនិតច្នៃប្រឌិត ហើយជំនាញនេះកំពុងតែត្រូវការអ្នកចេះជាច្រើនក្នុងការបម្រើឲ្យការងារតាមបណ្តាក្រុមហ៊ុន ជាពិសេសសម្រាប់អ្នកដែលលក់តាមអនឡាញក៏ត្រូវការអ្នកឌីសាញក្នុងការធ្វើឲ្យផលិតផលរបស់គេមានការទាក់ទាញពីអតិថិជនផងដែរ។ ជំនាញសរសេរអត្តបទ ឬតែងនិពន្ឋ ការចេះសរសេរអត្តបទដែលមានបង្កប់នៅអត្ថន័យអប់រំល្អៗក្នុងនោះតាមបណ្តាគេហទំព័រ នឹងទស្សនាវដ្តីកំពុងតែត្រូវការអ្នកមានស្នាដៃល្អក្នុងការតែងនិពន្ឋដើម្បីចុះផ្សាយលើគេហទំព័ររបស់ពួកគេ។

ហេតុអីបានជាយើងក្រ ហើយគេមាន?

មនុស្សរស់នៅតែងតែប្រាថ្នាចង់មានចង់បាន ចង់មានសុភមង្គលរស់នៅស្រួលអ្វីដែលមនុស្សគ្រប់គ្នាខ្លាច គឺខ្លាចក្រ ខ្លាចគេមើលងាយ ខ្លាចគេមិនឲ្យតម្លៃខ្លួនឯង។ ជីវិតយើង យើងជាអ្នកដឹកនាំ យើងជាអ្នកច្នៃប្រឌិតវាឲ្យល្អឬអាក្រក់វាមិនមែនស្ថិតនៅលើមាត់អ្នកដទៃនោះទេ គឺស្ថិតនៅលើខ្លួនយើងផ្ទាល់ជាអ្នកកំណត់។ បើអ្នកចង់បានអ្វីមួយខំធ្វើវាទៅ ហើយផ្តោតលើវាទៅកុំបោះបង់វាដោយងាយៗ ថ្ងៃណាមួយវានឹងបានផលមិនខាន។ មានធ្លាប់សួរខ្លួនឯងទេ ហេតុអ្វីបានជាយើងក្រ? ហេតុអីបានជាគេមិនចង់សេពគប់ជាមួយនឹងយើង? ហេតុអីបានជាយើងខំដែរ តែនៅតែក្រ មិនមានបានដូចគេ? ហេតុដែលធ្វើឲ្យយើងក្រមានដូចតទៅនេះ។...

ការរៀបចំផែនការលក់ធៀបជាមួយគោលដៅលក់

មធ្យោបាយដ៏ល្អបំផុតដើម្បីចាប់ផ្តើម គឺត្រូវប្រមូលផ្តុំក្រុមការងាររបស់អ្នក ជាមួយគ្នាដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីឲ្យក្រុមការងារទាំងអស់ ត្រូវបានតម្រង់ទិសដៅដូចគ្នា។ សូមអនុវត្តតាមជំហានខាងក្រោមដើម្បីសិក្សាគោលដៅថ្មី ហើយដាក់បញ្ចូលគ្នានៅផែនការដ៏មានប្រសិទ្ឋភាពក្នុងការសម្រេចគោលដៅលក់របស់អ្នក។ កំណត់ខ្ទង់ថវិកាសម្រាប់ភាពជោគជ័យត្រូវប្រាកដថាអ្នកបានបែងចែកធនធានគ្រប់គ្រាន់ (មនុស្ស នឹងលុយ) ដើម្បីសម្រេចគោលដៅរបស់អ្នកសម្រាប់ឆ្នាំនេះ។ ទំហំនៃថវិកាទីផ្សាររបស់អ្នកក៏នឹងអាស្រ័យលើថាតើអ្នកមានលទ្ឋភាពវិនិយោគនឹងថាតើអ្នក ចង់បានលទ្ឋផលយ៉ាងឆាប់រហ័សប៉ុណ្ណា។ ប្រសិនបើអ្នកមានថវិការមិនគ្រប់គា្រន់ទេ អ្នកឹនងខកចិត្តដោយសារតែខ្វះលទ្ឋភាព ហើយក្រុមការងាររបស់អ្នកនឹងខកចិត្តដោយសារតែអសមត្ថភាពដើម្បីបំពេញការរំពឹងទុក។ ពិនិត្យឡើងវិញនឹងកំណត់ប្រវត្តិអតិថិជនរបស់អ្នកឲ្យបានច្បាស់លាស់កំណត់អត្តសញ្ញាណ លក្ខណៈអតិថិជនល្អៗរបស់អ្នកនឹងចំណុចដែលធ្វើឲ្យពួកគេទទួលបានផលចំណេញនឹងរីករាយក្នុងការធ្វើការជាមួយអ្នក។ ត្រូវប្រាកដថាទម្រង់ព័ត៌មានអតិថិជនរបស់អ្នកមានភាពត្រឹមត្រូវ និងបានធ្វើបច្ចុប្បន្នភាពឲ្យបានញឹកញាប់ដើម្បីឆ្លុះបញ្ចាំងពីប្រភេទនៃអតិថិជនដែលនឹងជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នក។ កត់ត្រាដំណើររបស់អ្នកអតិថិជន នៅពេលដែលទម្រង់ព័ត៌មានអតិថិជនរបស់អ្នកត្រូវបានរៀបចំបានត្រឹមត្រូវ ចងក្រងដំណើរអតិថិជនរបស់អ្នកឲ្យបានត្រឹមត្រូវផងដែរ ពីព្រោះវាជាជំនួយឲ្យលោកអ្នកកំណត់យុទ្ឋសាស្ត្រទីផ្សារនឹងលក់បានត្រឹមត្រូវ។

ធ្វើម៉េចទើបគេចាប់អារម្មណ៍នឹងយើង!

(គន្លឹះល្អៗ)៖ តើអ្នកជាមនុស្សដែលមានប្រជាប្រិយភាពកម្រិតណាដើម្បីទាក់ទាញមនុស្សដែលនៅជុំវិញខ្លួនអ្នកឲ្យមកចាប់អារម្មណ៍នឹងយើង?​​បើអ្នកចង់ឲ្យនរណាម្នាក់ចាប់អារម្មណ៍លើយើង យើងត្រូវតែមានចំណុចពិសេសនឹងប្លែកពីគេទើបគេចាប់អារម្មណ៍នឹងយើង។​​ ចំណុចដែលអាចទាញចំណាប់អារម្មណ៍របស់អ្នកដទៃឲ្យមកចាប់អារម្មណ៍នឹងយើងមានដូចជា៖ យើងត្រូវតែមនុស្សស្អាតបាត ការរៀបចំខ្លួនវាជារឿងមួយដែលសំខាន់ព្រោះថាភាពស្អាតជាទីចាប់អារម្មណ៍របស់ក្រសែភ្នែករបស់មនុស្សផងទាំងពួង។ ទាំងគេទាំងយើងស្អាតហើយ​នរណាមិនចាប់អារម្មណ៍ចង់ស្គាល់ចង់រាប់អានជាមួយគេ។ ត្រូវតែជាមនុស្សដែលលេចធ្លោរជាងគេក្នុងចំណោមមនុស្សដែលនៅជុំវិញខ្លួនយើង។ ពេលខ្លះយើងមានសមត្ថភាពតែយើងមិនបញ្ចេញអ្នកដទៃគេមិនដឹងនោះទេថាយើងពួកែហើយចេះអ្វី តែនៅពេលកាលៈទេសៈមកដល់យើងគួរតែបញ្ចេញដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញខ្លួនអ្នក។ ត្រូវមានចំណេះដឹងទូលាយ មនុស្សដែលមានចំណេះដឹងទូលាយទៅទីកន្លែងណាក៏ចូលចុះនឹងគេដែរ គេនិយាយអ្វីចេញមកយើងដឹងថាគេនិយាយពីអ្វី...

សមត្ថភាពនៃការគ្រប់គ្រង

ត្រូវចាំថាអ្នកដឹកនាំគ្រប់គ្រងដែលមានប្រសិទ្ឋភាពគឺជាអ្នកដែលអាចបង្ហាញនៅប្រាជ្ញាផ្នែកអារម្មណ៍កម្រិតខ្ពស់ និងមានភាពចាស់ទុំផ្នែកអារម្មណ៍ជាពិសេសគឺមានសមត្ថភាពក្នងការបង្កើនប្រាជ្ញាផ្នែកអារម្មណ៍របស់ខ្លួនឯង។ តើប្រាជ្ញាផ្នែកអារម្មណ៍គឺជាអ្វី? ប្រាជ្ញាផ្នែកអារម្មណ៍គឺជាសមត្ថភាពក្នុងការគ្រប់គ្រង់ខ្លួនឯង​ និងទំនាក់ទំនងជាមួយអ្នកដទៃប្រកបដោយប្រសិទ្ឋភាពខ្ពស់។ ប្រាជ្ញាផ្នែកអារម្មណ៍គឺជាលទ្ឋផលក្នុងការទទួលស្គាល់អារម្មណ៍របស់ខ្លួនឯងដោយត្រូវធ្វើការស្វែងយល់ថា តើអារម្មណ៍នោះប្រាប់យើងពីអ្វី? ហើយអារម្មណ៍នោះប៉ះពាល់ដល់អ្នកដទៃជុំវិញខ្លួនយើងយ៉ាងដូចម៉្តេច?​ សូមបញ្ជាក់ថា ប្រាជ្ញាផ្នែកអារម្មណ៍គឺបូករួមបញ្ចូលផងដែរនៅទស្សនៈរបស់យើងចំពោះអ្នកដទៃ។ ព្រោះប្រសិនបើយើងយល់នៅអារម្មណ៍របស់ពួកគេវានឹងធ្វើឲ្យយើងអាចគ្រប់គ្រងទំនាក់ទំនងប្រកបដោយប្រសិទ្ឋភាព។ មនុស្សដែលមានប្រាជ្ញាផ្នែកអារម្មណ៍ខ្ពស់ជាទូទៅទទួលបានជោគជ័យស្ទើរគ្រប់ការងារទាំងអស់​ ដោយសារតែពួកគេគឺជាមនុស្សដែលអ្នកដទៃតែងតែចង់បាន និងចង់រួមការងារជាមួយទៀតផង។ សមត្ថភាពនៃប្រាជ្ញាផ្នែកអារម្មណ៍ចែកចេញជាបួនផ្នែកដែលនិងរៀបរាប់ដូចខាងក្រោមនេះ។
0FansLike
0FollowersFollow
0SubscribersSubscribe

Recent Posts