អ្នកម្តាយគួរធ្វើយ៉ាងណាការពារទារកក្នុងផ្ទៃពីការលើសទម្ងន់?

0
833

ម្ដាយគ្រប់រូប ពិសេសស្រ្តីកំពុងមានផ្ទៃពោះត្រូវដឹងថា បើទារកតាំងពីនៅក្នុងផ្ទៃម្ដាយ នោះទារកនឹងប្រឈម ការធាត់ហួស លើសឈាម លើសជាតិស្ករ ឬកម្រិតកូលេស្តេរ៉ូលខុសធម្មតា ដែលបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូងក្នុងវ័យជំទង់របស់ពួកគេ។

១. តើអ្វីខ្លះជាមូលហេតុធ្វើឲ្យទារកក្នុងផ្ទៃលើសទម្ងន់? ហានិភ័យ ក៏ដូចជាមូលហេតុផ្សេងទៀតនៃការលើសទម្ងន់របស់ទារកក្នុងផ្ទៃ ដែលអ្នកម្តាយអាចគ្រប់គ្រង និងមិនអាចគ្រប់គ្រងបាន មានដូចជា៖ម្តាយមានជំងឺទឹកនោមផ្អែមមុន ឬអំឡុងពេលមានផ្ទៃពោះ ស្ត្រីជាម្តាយលើសទម្ងន់ ឬធាត់ហួសមុនពេលមានផ្ទៃពោះឡើងទម្ងន់ខ្លាំងអំឡុងពេលមានផ្ទៃពោះមានប្រវត្តិធ្លាប់មានទារកលើសទម្ងន់ពីមុនកូនក្នុងផ្ទៃជាកូនប្រុស ស្ត្រីមានផ្ទៃពោះនៅអាយុលើសពី៣៥ឆ្នាំមានទម្ងន់លើសកាលកំណត់។

២. តើត្រូវការពារដោយរបៀបណា? ចំណុចខ្លះៗដែលម្តាយគួរអនុវត្តអំឡុងពេលមានផ្ទៃពោះខាងក្រោមអាចជួយកូនពីផលវិបាកទាំងនោះបាន៖ធ្វើការណាត់ជួបប្រឹក្សាជាមួយគ្រូពេទ្យនៅមុនពេលមានផ្ទៃពោះ ដើម្បីរកមើលអំពីសញ្ញាណនៃការលើសទម្ងន់ ឬរកវិធីសាស្ត្រសម្រកបែបធម្មជាតិសមស្របមុនពេលមានផ្ទៃពោះ។ត្រួតពិនិត្យទម្ងន់ជាប្រចាំអំឡុងពេលមានផ្ទៃពោះ ដែលការឡើងទម្ងន់ក្នុងរយៈពេលនេះមិនត្រូវឲ្យលើសពី១១-១៦គីឡូក្រាមឡើយ ដើម្បីទ្រទ្រង់ការលូតលាស់ និងការវិវឌ្ឍរបស់ទារក តាមការណែនាំរបស់គ្រូពេទ្យ។

គ្រប់គ្រងជំងឺទឹកនោមផ្អែម ប្រសិនអ្នកមានជំងឺទឹកនោមផ្អែមមុនពេលមានផ្ទៃពោះ ឬអំឡុងពេលនៃការមានផ្ទៃពោះ ដោយគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវ និងធ្វើតាមដំបូន្មានគ្រូពេទ្យរបស់អ្នក។ អនុវត្តលំហាត់ប្រាណជាប្រចាំដោយមានការប្រឹក្សា និងណែនាំពីអ្នកជំនាញ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាព ប្រកបដោយទំនុកចិត្ត។ ប្រឹក្សាបន្ថែមជាមួយគ្រូពេទ្យរបស់អ្នកជាប្រចាំដើម្បីបង្កើនប្រសិទ្ធភាពការពារ និងទទួលបានគុណប្រយោជន៍ រួមជាមួយការតាមដានជាក់លាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here