មនុស្សដែលខ្ញុំស្អប់…

0
1154

-មនុស្សដែលខ្ញុំស្អប់ ជាមនុស្សដែលជំពាក់លុយខ្ញុំហើយគេចមិនសងយកលេសថ្ងៃនេះថ្ងៃនោះគេចមិនចងសងចង់ប្រាប់ថាបានតែម្តងទេ។

-មនុស្សដែលខ្ញុំស្អប់ រករឿងខ្ញុំខុសទំនងគ្មានហេតុផល ចេញមកទទឹងទិសគ្មានទិសតំបន់គិតថាខ្លួនឯងអស្ចារ្យ ធ្វើចរិកក្អេងក្អាងអួតអំនួតគិតថាគេមិនដល់ខ្លួន មានតែអាញធំ អាញ់ត្រូវគ្រប់រឿង ចរិកចេញមកធ្វើជាអ្នកចេះដឹងគ្រប់រឿងសម្តីគេនិយាយណែនាំពាក្យល្អៗមិនចេះស្តាប់ ពេលគេទ្រាំមិនបាននិយាយពាក្យអាក្រក់ដាក់ថាគេមិនដែលបានចូលសាលា មនុស្សផ្គាប់ចិត្តមិនត្រូវដូចគេថាមែន។

-មនុស្សដែលខ្ញុំស្អប់ គឺមនុស្សដែលមិនយល់ពីស្ថានភាពរបស់ខ្ញុំ ចូលចិត្តបង្ខំខ្ញុំឲ្យធ្វើនេះធ្វើនោះតាមតែចិត្ត អូសខ្ញុំទៅនេះទៅនោះតាមតែចិត្តនឹកឃើញ បើអូសទៅមានគោលដៅច្បាស់លាស់ខ្ញុំអាចនឹងពិចារណា តែពេលសួរលម្អិតគេឆ្លើយថាស្តាប់តាមគេ គេថាល្អក៏ល្អតាមគេដែរ។

-មនុស្សដែលខ្ញុំស្អប់ មិនឲ្យតម្លៃនៃការខំប្រឹងប្រែងរបស់ខ្ញុំ ពេលខ្ញុំធ្វើបានលទ្ឋផលអាងជីកឬសជីកគល់ដេញដោលសួរពីចំណូល មកអបអរសាទរនឹងខ្ញុំ​ តែពេលធ្វើមិនបានផលចាប់ផ្តើមមកដាក់សំពាធ មកស្តីថាឲ្យខ្ញុំ គេប្រាប់ហើយមិនជឿគេទេ ប្រាប់ហើយថាកុំកុំនឹងហើយមិនស្តាប់គេ ពេលឮសម្តីបែបនេះឆ្អែតចិត្ត។

-មនុស្សដែលខ្ញុំស្អប់ ជាមនុស្សដែលមានតែសំបកក្រៅតែខាងក្រោយខ្នងគ្មានអ្វីសោះ ខំប្រឹងសម្ងែងអួតមិត្តភិក្តថាខ្លួនជាអ្នកមាន ជាអ្នកអស្ចារ្យ ជាអ្នកដើរទាន់សង្គម មានលុយទិញរបស់ថ្លៃៗយកមកប្រើអួតគេ តែការពិតសុទ្ឋតែបង់រំលួសគេយកបង្ហាញគេឯងថាខ្លួនឡូយ សម្រាប់ខ្ញុំមនុស្សបែបនេះខ្ញុំមិននិយាយអីច្រើនទេ មានតែលើសញ្ញាមេដៃឲ្យ តែត្រូវចាំថាមិនយូរមិនឆាប់ជីវិតអ្នកឯងនឹងរលាយដូចអំបិលត្រូវទឹកអញ្ចឹង។ សួរថាអួតគេបានអីមកវិញ ឬគ្រាន់តែចង់ឮពាក្យសរសើរពីមាត់គេទេ?

-មនុស្សដែលខ្ញុំស្អប់ គឺជាមនុស្សដែលមិនមានភាពស្មោះត្រង់នឹងខ្ញុំ មនុស្សប្រភេទនេះខ្ញុំហៅថាពួកអាឬក៏មីឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ចរិកចេញមកកេងចំណេញលើគេ ឆ្លាតអីតែឯង មិនមែនគេមិនដឹងទេ គេសុខចិត្តធ្វើល្ងង់មួយពេល ព្រោះចង់ទុកពេលកែខ្លួន តែបើមិនកែគ្មាននរណាទុកឲ្យនៅក្បែរគេទៀតនោះទេ។

-មនុស្សដែលខ្ញុំស្អប់ ជាមនុស្សដែលចូលចិត្តលែងឬក និយាយរួមចេញមកធ្វើចរិកប្រុសស្អាតស្រីស្អាតនឹងតែម្តង។ អ្នកគ្រប់គ្នាដែលកំពុងតែបានអានអត្តបទនេះក៏ប្រហែលជាធ្លាប់ជួបនឹងបានឃើញហើយថាអ្នកទាំងនោះចេញចរិកមកយ៉ាងម៉េចនៅចំពោះមុខយើង។ តែបើថាណ្ហើយ! ស្អាតហើយក៏ស្អាតទៅម៉េចក៏ចាំបាច់ចេញចរិកក្រអើតក្រទមធ្វើអីឆ្ងល់ដែរ បែបនេះគេមិនសរសើរទេមានតែគេស្អប់ គេជ្រេញទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here