អ្នកស្រី ទ្រី​ ដាណាបានបង្ហោះសារនៅលើបណ្តេញសង្គមFacebookពិតជាចាក់ដោតណាស់

0
50

បច្ចុប្បន្នបើនិយាយផលិតN.N.Pគ្រប់គ្នាប្រាកដស្គាល់ទៅដល់ម្ចាស់ប្រេនដែលកំពុងល្បីថាជានារីចិត្តធម៌គឺអ្នកស្រី ទ្រី ដា។

អ្នកស្រី ទ្រី​ ដាណាបានបង្ហោះសារនៅលើបណ្តេញសង្គមFacebookពិតជាចាក់ដោតណាស់សម្រាប់មនុស្សស្រី អ្នកស្រីបានសរសេរថា៖

នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗ មានបញ្ហា និងទុក្ខលំបាករាប់ពាន់ម៉ឺនសែនដែលត្រូវឆ្លងកាត់ បញ្ហាមនុស្សស្រីជួបច្រើនបំផុត គឺរឿងគ្រួសារ តែនាងក៏ជាមនុស្សពូកែទ្រាំបំផុតក្នុងរឿងគ្រួសារ។ មិនថារងការឈឺចាប់ មានទុក្ខលំបាក មានបញ្ហាផ្ទៃក្នុង ឬទទួលទារុណយ៉ាងណា ក៏មិនអាចនិយាយបាន ព្រោះតែពាក្យថាកិត្តិយសមនុស្សស្រី និងពាក្យថា មកពីកម្មយើងទេ មនុស្សប្រុសមួយចំនួនតូចមានកម្លាំង មានសេរីភាព អាចធ្វើបានគ្រប់យ៉ាង អាចផឹកស៊ីសប្បាយ អាចយកពាក្យថាមកពីស្រា ធ្វើបាបប្រពន្ធ ធ្វើបាបមនុស្សស្រី បំពានគ្រប់បែបយ៉ាង តាមកម្លាំងដែលខ្លួនមាន រួចនិយាយថាមកពីស្រា ប៉ុន្តែមនុស្សស្រីមិនអាចទេ។ គេអាចសម្ដែងមុខ២ ធ្វើជាគួរអាណិតមុខមនុស្សទូទៅ តែជាមនុស្សមានអំណាចលើប្រពន្ធ ធ្វើបាបប្រពន្ធទៅតាមកម្លាំង។

ខ្ញុំព្យាយាមស្ងប់ស្ងាត់ រក្សាកិត្តិយសខ្លួនឯងជាមនុស្សស្រី មិននិយាយច្រើនពីបញ្ហាគ្រួសារទេ ហើយគ្រប់គ្នាអាចយល់ការលំបាកនេះ ជាពិសេសក្នុងនាមមនុស្សស្រីដូចគ្នា។ អ្នកណាចង់ឱ្យឪពុកម្ដាយបែកបាក់គ្នា? ពេលឃើញគាត់ឈ្លោះគ្នា យើងពិបាកចិត្តណាស់ មិនចង់ឱ្យបែក យំអង្វរ តែនៅពេលមានគ្រួសារខ្លួនឯង ទើបបដឹងថា ការដោះលែងជារឿងល្អបំផុត នៅពេលជួបមនុស្សមិនយល់ចិត្ត មិនដឹងខ្លួនខុស ម្ដងហើយ ម្ដងទៀត ហើយវិលមកវិញ គឺដើម្បីតែគ្រប់គ្រង ប្រើអំណាចមនុស្សប្រុស។

មនុស្សស្រីដែលពឹងលើប្ដី ប្រាកដជាទ្រាំតែកុំបង្រៀនឱ្យនាងរឹងមាំ ឈឺចាប់ ដំបៅក្លាយជាមហារីក ចិត្តក្លាយជាដុំថ្ម។ ពេលវេលាបន្ត ខ្ញុំដឹងត្រឹមប្រឹងរកស៊ីបំពេញបេះដូងខ្លួនឯង មើលថែកូនៗ ជួយអ្នកដទៃតាមចិត្តចង់ មិនអាចឱ្យគេធ្វើបាបទៀតឡើយ គ្រប់គ្រាន់ហើយ ជូនពរអ្នកទាំងអស់គ្នា ជួបមនុស្សល្អៗ យល់ចិត្តគ្នា ខំប្រឹងរកស៊ី ដើរតាមក្ដីស្រមៃទៅអនាគតជាមួយគ្នា ហើយក៏ផ្ដាំទៅមនុស្សប្រុសមួយចំនួនថា នារីទន់ភ្លន់ជាមនុស្សគួរស្រលាញ់ តែកុំធ្វើបាបនាងរហូតនាងទៅជានុស្សរឹងមាំខ្លាំងពេក។

LEAVE A REPLY

Please enter your comment!
Please enter your name here