ចិនបានប្រកាសមិនអោយមានការនាំចូលសាច់គោពីប្រទេសអង់គ្លេស

0
36

កាលពីខែកញ្ញា ទីភ្នាក់ងារសុខភាពសត្វ និងរុក្ខជាតិ (APHA) របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ករណីជំងឺ BSE មួយត្រូវបានអះអាងថាកើតមាននៅកសិដ្ឋានមួយក្នុងខោនធី (តំបន់) Somerset។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋបាលគយទូទៅរបស់ប្រទេសចិន បានឱ្យដឹងថា ការហាមឃាត់នេះបានចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមិនអោយមានការនាំចូលសាច់គោអង់គ្លេសដែលមានអាយុក្រោម ៣០ខែ បន្ទាប់ពីកើតមានជំងឺ BSE ឬគោឆ្កួត នៅចក្រភពអង់គ្លេសកាលពីខែមុន។ ទោះជាយ៉ាងណាង ដើម្បីឆ្លើយតបទៅនឹងករណីជំងឺគោឆ្កួតចុងក្រោយបំផុតនេះ ក្រសួងបរិស្ថាន អាហារ និងកិច្ចការជនបទរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្លួនបានកំពុងធ្វើការដើម្បីធានាជាថ្មីដល់អាជ្ញាធរចិនថា ករណីជំងឺ BSE ត្រូវបានគ្រប់គ្រងដោយជោគជ័យ និងដើម្បីធានាថា លក្ខខណ្ឌនាំចូលអាចត្រូវបានឆ្លើយតបបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសមហាអំណាចមួយនេះបានព្រមព្រៀងលុបចោលការរឹតបន្តឹងនេះ ប៉ុន្តែនៅមិនទាន់បានចាប់ផ្តើមទិញសាច់គោពីអង់គ្លេសឡើងវិញនៅឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here