ផ្ទុះ​សង្គ្រាម​រវាង ស្រី​ស្អាត លីវ ជី​លី និង​អ្នក​ច្នៃ​ម៉ូត បោះពាក្យ​សម្តី​យ៉ាង​ចាក់​ដោត

0
70

~

~

Miss Grand Cambodia 2020 លីវ ជី​លី បាន​ផ្ទុះ​ជម្លោះ​ជា​ពាក្យ​សម្តី​ដាក់​គ្នា​ពេញ​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ជាង​ឆ្នៃ​ម៉ូត​មួយ​រូប ដោយសារ​តែ​ការ​អាក់អន់ស្រពន់ចិត្ត​គ្នា ព្រោះ​រឿង​មួយ​។ រឿង​នោះ គឺ​ដោយសារ លីវ ជី​លី បាន​ផ្លាស់​ប្តូរ​ឈុត​ស្លៀកពាក់​ភ្លាម​ៗ នៅ​ពេល​នាង​បង្ហាញ​វត្តមាន​ឡើង​លើ​វេទិកា​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Miss Grand Cambodia 20201 ដែល​ទើប​បិទ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​។

~

~

អ្នក​ឆ្នៃ​ម៉ូត​សម្រាប់​នាង​បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​អាក់អន់​យ៉ាង​ខ្លាំង ត្បិត លីវ ជី​លី មិន​បាន​យក​ឈុត​ដែល​ខ្លួន​ឆ្នៃ និង​ត្រៀម​មក​ជា​យូរ​ទុក​សម្រាប់​រូប​នាង​បង្ហាញ​លើ​វេទិកា​ខាងលើ ដោយ​បាន​ផ្លាស់​ប្តូរ​ឈុត​ភ្លាម​ៗ​មិន​ផ្តល់​ដំណឹង​ជា​មុន​។

~

~

អ្នក​ឆ្នៃ​ម៉ូត​អោយ​រូប​នាង​ដែល​មានឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក «Ahron Kong» បាន​បង្ហោះ​សារ​ថា «​អត់​អន់ចិត្ត​ទេ ឆេះ​ក្បាល​យក​ម៉​ង បញ្ជាក់​រឿង​ដែល​ថា​មក​កាត់​ជា​ភ្ញៀវ​ហើយ​អោយ​លុយ​ហ្នឹង គឺ​ជួយ​លើក​តំលៃ​អ្នកឯង​ទេ ការ​ពិត​សុំ​ទោស​ផង​ចុះ អត់​បាន​មួយ​រៀល​ទេ​ចា៎​។ ឆ្នាំ​មុន ឆេះ​អា​រឿង​ពាន​ក្រោម​ឆាក ឆ្នាំ​នេះ​មក​អា​រ៉ូ​ប​ក្រោម​ឆាក​ទៀត​» ។

~

~

ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ លីវ ជី​លី បាន​បង្ហោះ​សារ​ទៅ​វិញ​ថា «​ហាម​ខ្ញុំ​មិន​អោយ​ផុស​រូប តែ​ព្យាយាម​ផុស​ពី​ខ្ញុំ​រហូត ចង់​ល្បី​ខ្លាំង​មែន ត្រូវការ​ខ្ញុំ​បុក​ព័ត៌មាន​អោយ​ថែម​។ មួយទៀត​រឿង​រ៉ូ​ប​ធ្វើ​ឆែក​សងខាង ខ្ញុំ​ក៏​បាន​ដើរ​ក្រោម​ឆាក ហើយ​វា​ទាក់​អាច​នឹង​ពិបាក​ដើរ ចុះបើ​ខ្ញុំ​ដើរ​ដួល​នៅ​លើ​ឆាក តើ​ខ្ញុំ​យកមុខ​ទៅ​ទុក​ឯង​ណា? ហេតុ​អ្វី​បាន​មិន​យល់​ពី​គ្នា​ដល់​ថ្នាក់​នេះ? ហើយ​ស្មាន​ខ្ញុំ​មិន​ចង់​ពាក់​ឡើង​អី ដែល​អ្នក​ខំ​ធ្វើ​អោយ​ខ្ញុំ​ដែល​មិន​យក​លុយ​ពី​ខ្ញុំ តែ​វា​ពិបាក​ដើរ ហើយ​ខ្ញុំ​មិន​នឹក​ស្មានថា អ្នក​ដល់​ថ្នាក់​នឹង​ទេ​»​។

~

~

~

~

នាង​ថា «​ខ្ញុំ​ក៏​បាន​បកស្រាយ ហើយ​ក៏​ប្រាប់​ពី​ហេតុផល​របស់​រ៉ូ​ប​អ្នកឯង​ហើយ​ដែរ និង​សុំ​ទោស​អ្នកឯង​រួច​ហើយ តែ​អ្នកឯង​មិន​ទទួលស្គាល់​ការ​ពិត ហើយ​ប្លុក​ខ្ញុំ​ចោល​ទៀត​! (​រឿង​តូច​ធ្វើ​ឲ្យ​ទៅ​ជា​ធំ​) ហើយ​យក​រូប​ខ្ញុំ​ទៅ​ផុស​ទៀត ខ្ញុំ​មិន​ដែល​ចង់​មានរឿង​ជាមួយ​នរណា​ទេ ទើប​ជួប​អ្នកឯង​មួយ​សា​.​ហាវ​ណាស់​»​។ នាង​បញ្ជាក់​ថា «​បើ​ផុស​ពាក់ព័ន្ធ​នឹង​កិត្តិយស​ប៉ះពាល់​ខ្ញុំ​ម្ដងទៀត ខ្ញុំ​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​! ខ្ញុំ​មិន​តបត​កាន់តែ​បានចិត្ត (​ស្លូត​ពេក​គេ​ជាន់​)»​។

~

~

~

~

ក្រោយ​ពី​បានឃើញ លីវ ជី​លី បាន​ឆ្លើយ​តប​ដូច្នេះ អ្នក​ឆ្នៃ​ម៉ូត​ខាងលើ ក៏​បាន​បង្ហោះ​សារ​វាយបក​ទៅ​វិញ​ថា «Im welcome 24​ម៉ោង ខ្ញុំ​មាន​សំលេង​អ្នកឯង អ្នកឯង​មក​សុំ​ខ្ញុំ អ្នកឯង​ក៏​បាន​ដើរ​ជាមួយ​រ៉ូ​ប​នឹង​រួច​ហើយ​ដែរ រឿង​អត់​ធំ​ម៉េច​ទៅ ឬ​មួយ​ក៏​អ្នកឯង​ចូល​ចិត្ត​ដើរ​សុំ​គេ​ហើយ អត់​ពាក់​របស់​គេ លោក​ថា ប៉ះ​អ្នក​ណា​មិនដឹង​តែ​ប៉ះ​ខ្ញុំ ចង់​ដឹង​ដែល​នឹង មិនមែន​ដល់​ថ្ងែ​បាន​រ៉ូ​ប​ណា​អ្នក ចង់​ល្បី​យ៉ាងម៉េច អ្នកឯង​ល្បី​ក្រោយ​ខ្ញុំ​ទេ​ឯង​»​។

យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​ភាគី​ទាំង​សងខាង​បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ ខណៈ​ពេល​ការ​សាកសួរ​មិន​ទាន់​មានការ​ឆ្លើយ​តប​៕

~

~

~

~

~

~

~

~

~

~

~

~

LEAVE A REPLY

Please enter your comment!
Please enter your name here