ពេជ្រ សោភា ប្តូរដៃគូប្រុសច្រើននាក់ហើយ ឥលូវមកប៉ះជាមួយ ខេមរៈ សេរីមន្ត​ ម្តងមើលម៉េចដែរ

0
1130

(ភ្នំពេញ)​៖ ពេជ្រ​ សោភា ដែលជាតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសកន្លងមកយើងឃើញថានាងបានចាប់ដៃគូរច្រៀងជាមួយតារាចម្រៀងប្រុសជាច្រើនដួង ក្នុងនោះមានដូចជាលោក ជី ដេវីត លោក ឆឹម សក្កដា លោក Step ជាដើម។ អ្វីដែលគួរឲ្យកត់សម្គាល់ពេលដែលចាប់ដៃគូរជាមួយ ជី ដេវីត យើងឃើញថាល្បីមួយព្រាវគួរសមដែរ ហើយក៏មានអ្នកគាំទ្រចង់ឲ្យអ្នកទាំងពីរចាប់ដៃគូរជាមួយគ្នាសារជាថ្មីផងដែរ។

ដោយឡែកថ្មីៗហង្សមាសបានចេញវីដេអូចម្រៀងមួយរបស់ ពេជ្រ សោភា ជាមួយនឹងកំពូលតារាចម្រៀងប្រុសលោក ខេមរៈ សេរីមន្ត ដែលជាកំពូលតារាចម្រៀងក្នុងដួងចិត្តយុវវ័យផងដែរ។ តើការចាប់ដៃគូលើកនេះរបស់ពេជ្រ​ សោភា អាចនឹងអង្រួនទីផ្សារសិល្បៈឲ្យកាន់តែល្បីខ្លាំងជាងនេះទៀតឬយ៉ាងណា?

យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើកំពូលតារាចម្រៀងពីរដួងនេះមានអ្វីពិសេសនឹងប្លែកសម្រាប់បម្រើអារម្មណ៍របស់ទស្សនិកជនដែលបានគាំទ្រអ្នកទាំងពីរ។ គួររំលឹកផងដែរថាលោក ខេមរៈ​ សិរីមន្តបច្ចុប្បន្ននេះបានឈរជើងជាគណៈកម្មាធិការក្នុងកម្មវិធី X-Factor Cambodia រដូវកាលទី១ ដែលកំពុងតែដំណើរការក្នុងខែ ហើយកម្មវិធីនេះក៏មានការគាំទ្រមិនតិចនាក់ពីបងប្អូនខ្មែរយើងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here