ស្អាតទាំងគូ! មេីលកម្រងរូបភាពPre wedding ដួង​ លីនដា​ ស្វីតគួរឲ្យច្រណែន

0
164

ភ្នំពេញ៖ ជាការពិតណាស់ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញាដួង លីនដា ដែលកាលពីមុននាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយបានចូលរួមសម្តែងរឿងភាគ របស់ទូរទស្សន៍ហង្សមាស ក៏ដូចជាមានសម្តែងរឿងភាគជាច្រើនទៀតផងដែរ ។

យ៉ាងណាមិញ បើទោះបីពេលបច្ចុប្បន្នតារាស្រីរូបនេះមិនសូវជាមានវត្តមានក្នុងវិស័យសិល្បៈក៏ពិតមែន តែបើងាកមកមើល ពីជីវិតឯកជន របស់តារារូបនេះវិញ ក៏មិនអន់នោះដែរ ដោយ លីនដា តែបង្ហាញ សកម្មភាពរស់នៅប្រចាំថ្ងៃ នៅក្នុងគណនីផ្ទាល់ខ្លួនរបស់នាង មិនថាការងាររកស៊ី ក៏ដូចជាស្ថានភាពរបស់នាង គឺឡូយឆាយមិនចាញ់តារារៀមច្បងឡើយ៕

ជាក់ស្ដែង ថ្មីៗនេះ ក៏តារាស្រីរូបនេះបានទម្លាយរូបថត​Pre-Wedding របស់ខ្លួនជាមួយនឹងអនាគតស្វាមីយ៉ាងស្រស់សោភាផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់សកម្មភាពរូបថតចេញមកគឺមានភាពស្និតស្នាលស្អិតរមួតជាមួយនឹងគូស្នេហ៍ សាកសមនឹងឈុតសម្លៀកបំពាក់ប្លែកៗរឹតតែធ្វើឲ្យអ្នកទាំងពីរកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។

ជាងនេះ ក្រោយពីឃើញបែបនេះ ធ្វើឲ្យហ្វេនៗពេញចិត្ត និងសរសើរដល់ ដួង លីនដា ជាខ្លាំង ថែមទាំងមានអ្នកខ្លះចូលទៅជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នានិងរក្សាភាពផ្អែមល្ហែមបែបនេះរហូតទៀតផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here