ចេះរកនឹកឃេីញ! គង់ ចាន់ស្រីមុំ លេងស្ទាយ៍ឈុតបាច់ផ្កា

0
28

ដូចដឹងស្រាប់ហើយ តារាសម្ដែង និងពិធីការិនីអ្នកនាង គង់ ចាន់ស្រីមុំ ជារឿយៗមិនថាបង្ហាញខ្លួនលើកណាក៏ដោយ ហ្វេនៗតែងមានការចាប់អារម្មណ៍លើស្ទាយ៍តែងខ្លួនរបស់នាងជាញឹកញាប់ ដោយសារតែពីមួយលើកទៅទៅមួយលើកនាងតែងមានអ្វីថ្មីៗប្លែករហូតគួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺ មិនដែលជាន់ស្ទាយ៍សូម្បីតែម្តង។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះនិងស្វាមី បានទម្លាយរូបថតប៉ុន្មានសន្លឹក ហ្វេនៗធានាថា ប្លែកជាងមុនឆ្ងាយ ណាស់ លើសពីនេះទៅទៀត មហាជនឃើញហើយនរណាៗក៏ សរសើរថា គួរឲ្យទាក់ទាញដែរ។ ជាមួយនឹង ឈុតបែបជប៉ុន កែច្នៃចេញពី ក្រដាសកាសែត មើលមួយភ្លែតមិនគួរឲ្យជឿថា ជាក្រដាសសោះ ដោយសារតែ ការតុបតែងស្លៀកពាក់ គឺមានរបៀបរាបរយជាខ្លាំង ទន្ទឹមនឹងនេះ ការរើសប្លង់ក្នុងការថត ក៏មិនធម្មតាដែរ ជាហេតុធ្វើឲ្យ រូបភាពមួយសន្លឹកៗ របស់តារាស្រីរូបនេះ កាន់តែញាក់តែម្តង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here