ផ្អាកភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអោយ ពលរដ្ឋធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានទេសចរដោយត្រូវអនុវត្តវិធានការសុខាភិបាល

0
68

យោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងជូនជនរួមជាតិខ្មែរ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថា ពលរដ្ឋនៅតែអាចដើរកំសាន្តក្នុងពិធីបុណ្យភ្ជុំធំខាងមុខរយះពេលបីថ្ងៃដដែល។ ក្នុងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអោយពលរដ្ឋ ធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរធម្មជាតិ ទេសចរសហគមន៍នានា ដើម្បីពលរដ្ឋអាចស្គាល់នូវរមណីយដ្ឋាន នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងមានពេលវេលាច្រើនណាស់ដើម្បីធ្វើបុណ្យនៅក្រោយពេលបញ្ចប់ទៅនៃវាលបី គឺវាលនៃការឆ្លងរាលដាលជំងឺខូវិដ ១៩។ សម្តេចតេជោលើកឡើងបន្តទៀតថា ទំនួញប្រែតពេលភ្ជុំ ពិតជាធ្វើអោយយើង ចង់ទៅវត្ត តែបើទៅវត្តដើម្បីនាំនូវការចម្លងកូវីដ១៩ គឺមិនមែនជាជម្រើសល្អនោះទេ។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា មិនមែនមានតែវត្តចំពុះក្អែក នាគវន្ត និងវត្តឧណ្ណាលោមនោះទេ សូម្បីវត្តដទៃទៀត ក៍មានអ្នកកើតកូវីដ ១៩ ដែរ ហើយនេះ គិតត្រឹមបិណ្ឌ៤ផង ណាមួយកូវីដ១៩ វាយលុកលើមនុស្សចាស់ ហើយអ្នកទៅវត្តភាគច្រើនគឺជាមនុស្សចាស់ ត្រង់ចំណុចនេះហើយដែលសម្តេចត្រូវតែបារម្ភនិងចាត់វិធានការយ៉ាងប្រញ៉ាប់បំផុត។

ជាមួយគ្នានេះ សម្តេចតេជោ បញ្ជាក់ថា សម្តេចពិតជាព្រឺក្បាលយ៉ាងខ្លាំង ក្រោយទទួលបានលទ្ធផលនៃការរកឃើញសំណាកនៅតាមវត្ត​ គឺរកឃើញពាក់កណ្តាលដែលមានវិជ្ជមានកូវីដ១៩ នេះគ្រាន់តែសំណាកតាមវត្តនៅភ្នំពេញ ហើយនេះមិនទាន់យកសំណាកទៅតាមវត្តតាមបណ្តារខេត្តនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here