តើពាក្យស្នេហាមានអត្ថន័យដូចម្ដេច?

0
1472

ស្នេហា គឺជាអារម្មណ៍ដែលមានតាំងពីការស្រឡាញ់ ឬការយល់ចិត្តរវាងបុគ្គល រហូតដល់ការពេញចិត្ត ។ ស្នេហា អាចមានន័យថាការទាក់ទាញអារម្មណ៍និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ។ ស្នេហាមានច្រើនប្រភេទតែយើងសូមនិយាយតែរឿងស្នេហារវាងមនុស្សប្រុសស្រីតែប៉ុណ្ណោះ។ ស្នេហាអាចធ្វើឲ្យមនុស្សរីកចម្រើន តែស្នេហាក៏អាចធ្វើឲ្យនាក់រង់គ្រោះខ្លាំងបំផុតដែរបើអ្នកមិនបានយល់ពីវាឲ្យបានច្បាស់។

ស្នេហាអាចត្រូវបានយល់ថាជាមុខងារមួយដើម្បីរក្សាមនុស្សជាតិជាមួយគ្នាប្រឆាំងនឹងការគំរាមកំហែងនិងដើម្បីជួយសម្រួលដល់ការបន្តពូជពង្ស ។ ម៉្យាងវិញទៀតបើយោងតាមវចនានុក្រមខ្មែរ សម្តេច ជួនណាត បានបញ្ចេញអត្ថន័យនៃពាក្យថា ស្នេហា ថា «សេចក្តីស្រឡាញ់ស្និទ្ធ» ឬ «សេចក្តីស្រឡាញ់ជាប់ចិត្តស្អិតដូចជ័រ» ។

តើអ្នកយល់យ៉ាងណាដែរ ចំពោះពាក្យថាស្នេហា? សូមបញ្ចេញមតិរបស់អ្នក!

LEAVE A REPLY

Please enter your comment!
Please enter your name here